ម៉ាក់ៗមួយចំនួនពេលកូនកើតមក បែរជារាងកាយមិនសូវមាំទាំនោះទេ តើមកពីអ្វីទៅ? បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ក្មេងដែលកើតមកមានរាងកាយមិនមាំអាចមកពីសុខភាពម្តាយមិនអំណោយផលពេលកំពុងពពោះ ពិសេសមកពីកង្វះជាតិកាល់ស្យូម។
លោកវេជ្ជបណ្ឌិតបន្តថា ពេលពពោះ រាងកាយយើងបានទាញយកជាតិកាល់ស្យូមពីឆ្អឹង និងធ្មេញ ទៅឲ្យកូនក្នុងផ្ទៃ ដូច្នេះដើម្បីឲ្យឆ្អឹង និងធ្មេញយើងនៅតែរឹងមាំចាំបាច់ត្រូវបន្ថែមកាល់ស្យូមអំឡុងកូនក្នុងផ្ទៃកំពុងលូតលាស់។
១. អត្ថប្រយោជន៍កាល់ស្យូម
ក្រៅជួយឲ្យឆ្អឹង និងធ្មេញរឹងមាំ កាល់ស្យូមក៏មាននាទីជួយឲ្យចលនាឈាមរត់បានស្រួល សាច់ដុំបត់បែនបានល្អ និងជួយប្រព័ន្ធសរសៃប្រសាទក្នុងការបញ្ជូនសារពីខួរក្បាលទៅរាងកាយ។
២. កម្រិតកាល់ស្យូមស្ត្រីមានផ្ទៃពោះត្រូវការ
រាងកាយយើងមិនអាចផលិតកាល់ស្យូមបានទេ ដូច្នេះហើយទើបយើងត្រូវទាញយកវាពីអាហារ ឬថ្នាំជំនួយផ្សេងៗ។ អំឡុងមានផ្ទៃពោះ ស្ត្រីត្រូវការជាតិកាល់ស្យូមយ៉ាងតិច ១,២០០ មិល្លីក្រាម/ថ្ងៃ អំឡុងពពោះនៅត្រីមាសទី៣ និងបន្តញ៉ាំឲ្យបាន ១,០០០ មិល្លីក្រាម/ថ្ងៃ អំឡុងបំបៅដោះកូន រហូតដល់គ្រប់១២ខែ។
៣. អាហារសម្បូរជាតិកាល់ស្យូម
អាហារសម្បូរជាតិកាល់ស្យូមរួមមាន ទឹកដោះគោ យ៉ាអួ ឈីស សណ្តែកសៀង តៅហ៊ូ ទឹកក្រូច ឬស្ត្រីមានផ្ទៃពោះអាចញ៉ាំម្សៅទឹកដោះដែលផលិតឡើងសម្រាប់ស្ត្រីមានផ្ទៃពោះក៏បាន ដោយញ៉ាំ ៣-៤ កែវ/ថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
- រឿងសំខាន់ៗប្តីប្រពន្ធត្រូវធ្វើ ដើម្បីត្រៀមលក្ខណៈយកកូន
- ស្រីៗពពោះចង់ឲ្យខួរក្បាលកូនឆ្លាត ភ្នែកភ្លឺ កុំភ្លេចញ៉ាំសារធាតុបំប៉នដ៏សំខាន់នេះ
- ម៉ាក់ៗទើបកូនដំបូង! ដឹងថា DHA សំខាន់ប៉ុនណាអត់ ពេលបំបៅដោះកូន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]