backup og meta

អ្នកជំនាញ៖ កូនកើតពីម្តាយស្ត្រេស កម្រក្លាយជាក្មេងឆ្លាត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 13, 2020

    អ្នកជំនាញ៖ កូនកើតពីម្តាយស្ត្រេស កម្រក្លាយជាក្មេងឆ្លាត

    ម្តាយ​ស្ត្រេស​ខ្លាំង​ពេល​កំពុង​ពពោះ កម្រ​កូន​កើត​មកឆ្លាត នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី សរ មន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA។ លោកស្រី​បញ្ជាក់​ពី​មូលហេតុ​ថា អ្នក​វិទ្យាសាស្ត្រ សាស្ត្រ​បាន​រក​ឃើញ ខួរ​ក្បាល​ខាង​ស្តាំ ដែល​ទាក់​ទង​នឹង​ផ្លូវ​អារម្មណ៍ គំនិត​ច្នៃប្រឌិត វិវត្ត​តាំង​ពី​ទារក​នៅ​ក្នុង​ពោះ​ម្តាយ​ម្ល៉េះ ដូច្នេះ​ស្ត្រី​គួរ​តែ​កុំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​អំឡុង​ពេល​ពពោះ។

    កូន​ដែល​កើត​ពី​ម្តាយ​ស្ត្រេស​កំពុង​ពពោះ មាន​បញ្ហា​ប្រឈម​ច្រើន ដូចជា កើត​មិន​សូវ​ឆ្លាត ខ្លះ​ទៅ​ជា​អូទីស្សឹម ក្មេង​ខ្លះ​មាន​អត្តចរិត​ឆេវឆាវ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោកស្រី សរ មន្ថា បញ្ជាក់ថា អំឡុង​មាន​ផ្ទៃពោះ ស្ត្រី​ពិបាក​ចៀស​ផុត​ពី​បញ្ហា​ស្ត្រេស​ខ្លាំង​ណាស់ ដោយសារ​អ័រម៉ូន​ប្រែប្រួល ធ្វើ​ឲ្យ​រាងកាយ​ប្រែប្រួល ញ៉ាំ​មិន​បាន គេង​មិន​បាន ហើយ​បើ​ត្រូវ​គ្រួសារ​ដាក់​សម្ពាធ ឬ​មិន​យល់​ចិត្ត​នោះ កាន់​តែ​ស្ត្រេស។

    ទោះ​ជា​បែប​នេះ​ក្តី ដើម្បី​សុខភាព និង​អនាគត​កូន​ក្នុង​ផ្ទៃ ស្ត្រី​ពពោះ​ត្រូវ​ចេះកាត់​បន្ថយ​ស្ត្រេស​ខ្លួន​ឯង​ឲ្យ​បាន កាលណា​កាត់​បន្ថយ​ស្ត្រេស​បាន ប្រៀប​បាន​នឹង​ជួយ​កូន​ក្នុង​ផ្ទៃ​ដែរ។

    ចំពោះ​​តិចនិក​​នៃ​​ការ​​បំបាត់​ស្ត្រេស លោកស្រី អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ មាតា និង​ទារក បានផ្តល់យោបល់ថា បើ​ស្ត្រី​ពពោះ​ស្មុគស្មាញ​​ខ្លាំង មិន​អាច​ធ្វើ​អារម្មណ៍​ម្នាក់​ឯង​បាន ​អាច​រំសាយ​អារម្មណ៍​តាន​តឹង​ទាំង​នោះ​ជាមួយ​នរណា​ម្នាក់​ដែល​អាច​ជួយ​យើង​បាន ដូចជា ប្តី សមាជិក​គ្រួសារ​ណា​ម្នាក់ ឬ​ក៏​មិត្តភក្តិ​ជិតស្និទ្ធ មិន​ត្រូវ​ពិបាក​ចិត្ត​តែ​ម្នាក់​ឯង​នោះ​ទេ ធ្វើ​បែប​នេះ​ទើប​ផ្លូវចិត្ត​យើង​មិន​រង​សម្ពាធ​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​កូន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម