backup og meta

ហេតុអីស្រីៗមានផ្ទៃពោះ ចេះតែថប់ៗដង្ហើម បេះដូងលោតញាប់?

ហេតុអីស្រីៗមានផ្ទៃពោះ ចេះតែថប់ៗដង្ហើម បេះដូងលោតញាប់?

អ្នក​មាន​ផ្ទៃ​ពោះ នឹង​មាន​អារម្មណ៍​ចេះតែ​ថប់​ៗ​ដង្ហើម និង​បេះដូង​លោត​ញាប់​ជាង​ធម្មតា ដែលនោះមកពី​កត្តា​ជាច្រើន ហើយកត្តាសំខាន់មួយ គឺ​ដោយសារ​កម្រិត​អ័រម៉ូន​ប្រូហ្គេស្តេរ៉ូន និង​អឺស្ត្រូហ្សែន​ក្នុង​ខ្លួន​ស្ត្រី​ឡើង​ខ្ពស់។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យដឹងថា ម៉ាក់​ៗ​ដែល​ចេះតែ​ថប់ ឬ​ដក​ដង្ហើម​ញាប់​ទាក់ទង​ជាមួយ​នឹង​ការ​ច្របាច់​របស់​បេះដូង​ កាលណា​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ការ​ឈាម​ច្រើន ទៅ​ចិញ្ចឹម​កូន​តាមរយៈ​ទងសុក។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ រូបនោះបន្ត​ទៀត​ថា ម៉ាក់​ៗ​ណាមានបញ្ហា​កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​របប​អាហារ ក៏​ជា​ហេតុ​បណ្ដាល​ឲ្យ​ចង្វាក់​បេះដូង​លោត​ខុស​ប្រក្រតី​ដែល​អាច​នាំ​ឲ្យ​សន្លប់ ឬ​ខ្លះធ្ងន់ធ្ងររហូត​ដល់​បាត់បង់​ជីវិត។ កាល់ស្យូម​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​គ្រប់​វ័យ ជាពិសេស​គឺ​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​អំឡុង​ពេល​នេះ​ទារក​ក្នុង​ផ្ទៃ​ត្រូវការ​ជាតិ​កាល់ស្យូម ដែល​មិន​ត្រឹមតែ​សម្រាប់​ការលូតលាស់​ឆ្អឹង និង​ធ្មេញ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ធ្វើ​ឲ្យ​ចង្វាក់បេះដូង​មាន​ភាព​ប្រក្រតី និង​លទ្ធភាពមិនមានវិបត្តិកំណកឈាម​ផង​ដែរ។

ក្រៅ​ពី​កត្តា​ទាំង​ប៉ុន្មាន​ខាង​លើ​នៅ​មាន​កត្តា​រួម​ផ្សំ​ជាច្រើន​ទៀត​ដូចជា៖

  • ស្រេ្តស
  • បាក់​ទឹក​ចិត្ត
  • គេង​មិន​លក់
  • ធុញថប់
  • អស់​កម្លាំង

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/05/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 29, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម