មានផ្ទៃពោះ ពេលដឹងថាមានទងសុករុំកកូនហើយ ក្នុងចិត្តម៉ាក់ៗច្បាស់ជាច្រួលច្របល់ បារម្ភជាងគេរឿងកូនមិនអាចសម្រាលតាមធម្មជាតិបាន។ តើគ្រប់ករណីដែលមានទងសុករុំកកូន តម្រូវឲ្យស្ត្រីសម្រាលកូនដោយវះកាត់ទាំងអស់ឬយ៉ាងណា?
ករណីសុករុំក នេះគ្រោះថ្នាក់អត់? អាចជាឧបសគ្គក្នុងការសម្រាលតាមបែបធម្មជាតិទេ? សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ថា
អាស្រ័យទៅការរុំកនោះ តើមានប៉ុន្មានជុំ រឹតកូនតឹងកម្រិតណា? បើត្រឹម១ជុំ មិនចោទជាបញ្ហានោះទេ ស្ត្រីអាចសម្រាលកូនតាមធម្មជាតិបាន តែបើជុំច្រើនជុំ កូនតឹងក ការសម្រាលតាមធម្មជាតិអាចនឹងមានគ្រោះថ្នាក់ ដោយសារក្បាលកូនមិនចុះ។
“សុកមានប្រវែងរបស់វា ក្នុងករណីដែលទងសុករុំកកូនតែ ១ជុំ កូនមិនតឹងកនោះទេ ហើយក៏មិនចោទជាបញ្ហាដែរ តែបើរុំច្រើនជុំ កាន់តែតឹង វានឹងគ្រោះថ្នាក់ តម្រូវឲ្យសម្រាលកូនដោយវះកាត់’។
ដើម្បីដឹងថា ទងសុករុំកកូនកម្រិតណាមួយនោះ ម៉ាក់ៗត្រូវពិនិត្យអេកូមើល ព្រោះករណីសុករុំកកូនច្រើនជុំ តឹងពេក មិនអាចសម្រាលតាមធម្មជាតិបានទេ ដោយសារក្បាលកូនមិនចុះ ឯចង្វាក់បេះដូងកូនក៏ធ្លាក់ចុះ។
[embed-health-tool-due-date]