backup og meta

មានផ្ទៃពោះប្រើបង្គន់សាធារណៈមិនស្អាត ងាយឆ្លងជំងឺមែនអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 14, 2020

    មានផ្ទៃពោះប្រើបង្គន់សាធារណៈមិនស្អាត ងាយឆ្លងជំងឺមែនអត់?

    ចំពោះ​ម៉ាក់​ៗ​ដែល​ពពោះ​ត្រូវ​ប្រយ័ត្នប្រយែង និង​ថែទាំ​សុខភាព​ឲ្យ​បាន​ខ្ពស់ ព្រោះ​ពេល​ឈឺ​មិន​ស្រួល​ក្នុង​ការ​លេប​ថ្នាំ​នោះ​ទេ។ មួយ​វិញ​ទៀត ត្រូវ​ប្រកាន់​ខ្ជាប់​អនាម័យ​ខ្លួន​ប្រាណ ពិសេស​តំបន់​ទ្វារមាស កាន់តែ​ត្រូវ​ការ​សម្អាត​ទ្វេដង ហេតុ​ដូចនេះ​ហើយ​ការ​ប្រើ​បង្គន់​សាធារណៈ​ចំពោះ​ម៉ាក់​ៗ ត្រូវតែ​ចេះ​មើល​ថា​ស្អាត ឬ​មិន​ស្អាត។

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង អ្នក​មាន​ផ្ទៃពោះ បើ​ចង់​ចូល​បន្ទប់​ទឹក​សាធារណៈ ត្រូវ​តែ​ចេះ​បាញ់​ទឹក និង​ជូត​សម្អាត ដើម្បី​ឲ្យ​មេរោគ​តោងទាម ធ្លាក់​ចូល​ក្នុង​បង្គន់​ឲ្យ​អស់ ព្រោះ​យើង​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សេង​ៗ​ខ្លាំង​ណាស់។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​បញ្ជាក់​ថា ពេល​មាន​ផ្ទៃពោះ​ប្រព័ន្ធ​ភាព​ស៊ាំ​ក៏​រាង​អន់ថយ​ជាង​មុន ទើប​ងាយ​ឆ្លង​ជាង​អ្នក​ខ្លួន​មួយ ជាពិសេសងាយជំងឺ​តាម​ប្រព័ន្ធ​តម្រង​នោម​គ្រប់ប្រភេទ​ទាំងអស់។ ជាទូទៅស្រ្តី​ពពោះកាន់តែធំ នោម​កាន់តែ​ញឹកញាប់ ព្រោះស្បូនសង្កត់ទៅលើផ្លោកនោម ដូចនេះ​ហើយពេល​ចេញ​ក្រៅ​ផ្ទះ​យើង​គួរតែ​មាន​ស្ព្រៃយ៍​បាញ់​សម្លាប់​មេរោគ ឬ​តិចនិក​មួយ​ចំនួន ដែល​ជួយ​ឲ្យ​ការ​ប្រើប្រាស់​បង្គន់​សាធារណៈ មិន​ចម្លង​មេរោគ​ចូល​ខ្លួន។

    ទោះជា​អ្នក​មាន​ផ្ទៃពោះងាយនឹងឆ្លងមេរោគក៏ដោយវេជ្ជបណ្ឌិតរូបនោះបាន បញ្ជាក់ថាស្រ្តីទូទៅក៏គួរតែ​ចេះ​លាង​សម្អាតបង្គន់សាធារណៈ ឬ​បើ​គិត​ថា​មិន​ស្អាតខ្លាំង គួរស្វែងរកកន្លែង​ថ្មីដែលល្អជាងនោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម