backup og meta

ពពោះ ម៉ាក់ៗពិនិត្យសុខភាពប៉ុន្មានចំណុចនេះ អាចរកឃើញជំងឺខ្សោយបញ្ញាពីកំណើត

ពពោះ ម៉ាក់ៗពិនិត្យសុខភាពប៉ុន្មានចំណុចនេះ អាចរកឃើញជំងឺខ្សោយបញ្ញាពីកំណើត

ការ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ជា​កត្តា​សំខាន់​មួយ​សម្រាប់​ម៉ាក់​ៗ​ពពោះ​អាច​ដឹង​ពី​ស្ថានភាព​​សុខភាព ក៏​ដូច​ជា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ម៉ាក់​ៗ​ចំពោះ​ការ​ថែ​ទាំ​សុខភាព​ទាំង​ម្ដាយ និង​អា​អូន​ក្នុង​ផ្ទៃ​ដែរ។ ក្រៅ​ពី​នេះ បើ​ពិនិត្យ​សុខភាព​តាម​ចំណុច​មួយ​ចំនួន ម៉ាក់ៗ​អាច​ដឹង​ថា​អា​អូន​ក្នុង​ផ្ទៃ​អាច​កើត​ជំងឺខ្សោយបញ្ញា​ពី​កំណើត (Down syndrome) បាន​ថែម​ទៀត។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា ករណី​កូន​កើត​មក​មាន​បញ្ហា​មិន​គ្រប់​ទឹក​ពី​កំណើត ឬ​យើង​ហៅ​ថា Down syndrome អាច​បណ្ដាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង​ដូច តំណ​ពូជ និងម៉ាក់ប៉ា​មាន​ការ​ប្រែ​ប្រួល​ក្រូម៉ូសូម​ខុស​ប្រក្រតី ស្ត្រី​ពពោះ​នៅ​អាយុ​ចាស់​ពេក (៣៥ឆ្នាំ​ឡើង)។ល។

លោក​បន្ត​ថា ដើម្បី​ស្វែង​រក​ថា អា​អូន​ក្នុង​ផ្ទៃ​មាន​ហានិភ័យ​កើត​ជំងឺ​នេះ ឬ​អត់ ម៉ាក់ៗ​ពពោះ​ត្រូវ​ពិនិត្យ​មើល Prenatal Screening នៅ​ចុង​ត្រី​មាស​ទី​១ គឺ​កូន​១១-១៣​អាទិត្យ ៦​ថ្ងៃ គឺ​ជា​ពេល​វេលា​សំខាន់​បំផុត មិន​អាច​អាក់​ខាន​ឡើយ រួម​ផ្សំ​និង​ការ​ពិនិត្យ​ផ្នែក​ផ្សេង​ៗ​ទៀត​ដូច​ជា៖

១. ពិនិត្យ​អេកូ វាស់​កម្រាស់​កញ្ចឹង​ក​កូន NT និង​វាស់​ឆ្អឹង​ខ្ទង់​ច្រមុះ(Nasal Bone)

២. បូម​ឈាម​ម្ដាយ​ធ្វើ​តេស្ត (Double test: Free beta hCG និងPAPP A)

៣. អាយុ​ម្ដាយ

ចំពោះ ការ​ពិនិត្យ​ខាង​លើ​នេះ​អាច​ឲ្យ​យើង​រក​ឃើញ​អត្រា​កូន​ក្នុង​ផ្ទៃ​អាច​មាន​ជំងឺ Down syndrome​ដូច​ជា៖

– ពឹង​ផ្អែក​លើ​អាយុ​ម៉ាក់ អាច​រក​ឃើញ ៣០%

– អាយុ​ម៉ាក់ + វាស់​កម្រាស់​កញ្ចឹង​ក​កូន អាច​រក​ឃើញ អាត្រា ៧០-៨០%

– អាយុ​ម៉ាក់ + វាស់​កម្រាស់​កញ្ចឹង​ក​កូន + Double test អាច​រក​ឃើញ៨០-៩៥%

– អាយុ​ម៉ាក់ + វាស់​កម្រាស់​កញ្ចឹង​ក​កូន + ឆ្អឹង​ខ្ទង់​ច្រមុះ អាច​រក​ឃើញ ៩០%

– អាយុ​ម៉ាក់ + វាស់​កម្រាស់​កញ្ចឹង​ក​កូន + ឆ្អឹង​ខ្ទង់​ច្រមុះ+ Double test អាច​រក​ឃើញ 95%

វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ​ថា បន្ទាប់​ពី​ធ្វើ Prenatal screening ដូច​ខាង​លើ បញ្ជាក់​ថា​មាន​ហានិភ័យ​ខ្ពស់​ត្រូវ​កើត​ជំងឺ Down Syndrome ត្រូវ​បន្ត​ធ្វើ​ការ​ចោះ​យក​ទឹក​ភ្លោះ នៅ​អាយុ​ចាប់​ពី​១៦​អាទិត្យ​ឡើង ដើម្បី​យក​កោសិកា​កូន​ដែល​មាន​នៅ​ក្នុង​ទឹក​ភ្លោះ​នោះ​ទៅ ពិនិត្យ​រក​ចំនួន​ក្រូម៉ូស៉ូម គូទី​២១ ថា​តើ​មាន​ចំនួន​៣​ក្រម៉ូស៉ូម​ឬ​ក៏​អត់? បើ​គូ​ទី​២១​មាន​ចំនួន​ក្រម៉ូសូម​៣នោះ ទារក​គឺ​កើត​ជំងឺ​មិន​គ្រប់​ទឹក​ពី​កំណើត ឬdown syndromeហើយ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/11/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

កូនក្នុងផ្ទៃមានជំងឺខ្សោយបញ្ញាពីកំណើត គេអាចមើលដឹងដោយរបៀបណា?

ការពិនិត្យកម្រាស់កញ្ចឹងកគភ៌ អាចបញ្ជាក់បញ្ហាខ្សោយប្រាជ្ញាពីកំណើតបាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម