ប៉ាម៉ាក់ភាគច្រើនសុទ្ធតែបានដឹងហើយថា មិនត្រូវឲ្យកូនអាយុក្រោមមួយឆ្នាំញ៉ាំទឹកឃ្មុំនោះទេ ព្រោះថាប្រព័ន្ធរំលាយអាហាក្មេងមិនទាន់លូតលាស់បានល្អពេញលេញ អាចប្រឆាំងជាមួយបាក់តេរីមាននៅក្នុងទឹកឃ្មុំ។ បាក់តេរីមួយប្រភេទនៅក្នុងទឹកឃ្មុំអាចបង្កហានិភ័យជំងឺម្យ៉ាងឈ្មោះថា botulism លើទារកបាន។
Botulismគឺជាជំងឺម្យ៉ាងអាចធ្វើឲ្យមានពិការភាពផ្នែកណាមួយនៃរាងកាយ។ ពេលពងបាក់តេរីចូលដល់រាងកាយ វានឹងផលិតជាតិពុលប្រព័ន្ធប្រសាទ botulism នេះមានគ្រោះថ្នាក់សម្រាប់មនុស្ស និងអាចធ្វើឲ្យមានពិការភាព។
១.ស្រ្តីពពោះអាចញ៉ាំទឹកឃ្មុំបានអត់?
ចុះបើទឹកឃ្មុំមានបាត់តេរីមិនល្អចំពោះអូនៗអាយុក្រោម១ឆ្នាំ បែបនេះ តើម៉ាក់ៗកំពុងពពោះវិញអាចញ៉ាំទឹកឃ្មុំបានឬអត់? ប៉ះពាល់អូនៗក្នុងផ្ទៃឬទេ?
តាមពិតទៅអ្នកជំនាញជឿថាម៉ាក់ៗកំពុងពពោះអាចញ៉ាំទឹកឃ្មុំបាន មិនបង្កផលប៉ះពាល់អ្វីដល់គភ៌ក្នុងផ្ទៃនោះទេ។ សម្រាប់សាកលវិទ្យាល័យផ្នែកសម្ភព និងរោគស្រ្តីរបស់អាមរិក វិញ ក៏មិនបានដាក់បញ្ជូលទឹកឃ្មុំក្នុងបញ្ជីអាហារហាមឃាត់សម្រាប់ស្រ្តីមានផ្ទៃពោះដែរ។
២.ហេតុអ្វីទឹកឃ្មុំមិនប៉ះពាល់គភ៌ក្នុងផ្ទៃ?
សម្រាប់មនុស្សពេញវ័យ ប្រព័ន្ធរំលាយអាហាររបស់ពួកគាត់មានសភាពរឹងមាំ និងអាចទប់ទល់ជាមួយប្រភេទបាក់តេរីមានក្នុងទឹកឃ្មុំបាន។ ម្យ៉ាងទៀតភាពរឹងមាំនៃប្រព័ន្ធរំលាយអាហារនេះក៏បានជួយទប់ស្កាត់មិនឲ្យពងបាក់តេរីរីកលូតលាស់ក្នុងពោះវៀន និងការពារមិនឲ្យកើតមានជំងឺ botulism ។
ដូចគ្នាដែរ ស្រ្តីមានផ្ទៃពោះដែលមានសុខភាពល្អប្រព័ន្ធការពាររាងកាយ និងប្រព័ន្ធរំលាយរបស់ពួកគាត់ក៏នៅតែអាចការពារបាក់តេរីក្នុងពោះវៀនមិនឲ្យលូតលាស់បាន និងវិវត្តទៅជាជំងឺ botulism ដូចគ្នា។
មួយវិញទៀត ការសិក្សាមួយធ្វើឡើងកាលពីឆ្នាំ២០១០ បានរកឃើញថាដោយសារតែទម្ងន់ម៉ូលេគុលរបស់វា ធ្វើឲ្យជាតិពុលរបស់botulinum ( botulinum toxin) មិនអាចឆ្លងកាត់ទងសុកទៅដល់គភ៌បានទេ។ នេះមានន័យថាទោះជាម៉ាក់ៗញ៉ាំទឹកឃ្មុំក៏ដោយ ក៏ពងរបស់បាត់តេរី botulism មិនអាចទៅដល់អូនៗក្នុងផ្ទៃបានដែរ។
ដូចគ្នាដែរ បើទោះបីជាម្ដាយមានកើតជំងឺ botulism ក៏មិនមានបង្កជាផលអវិជ្ជមានណាមួយដល់គភ៌ក្នុងផ្ទៃដែរ ព្រោះដូចដែលបានបញ្ជាក់ខាងលើអ៊ីចឹង ជាតិពុលរបស់botulinum មិនអាចឆ្លងកាត់ទងសុកទៅដល់អូនៗក្នុងផ្ទៃបានទេ។
[embed-health-tool-due-date]