backup og meta

ម្ដាយមានកូនឥតព្រាងទុក និងប្រើថ្នាំជំនួយឲ្យមាន មួយណាល្អជាង?

ម្ដាយមានកូនឥតព្រាងទុក និងប្រើថ្នាំជំនួយឲ្យមាន មួយណាល្អជាង?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

ប្រសិនបើ​យើង​គិត​ថា ការ​​មាន​​កូន​​តាម​ធម្មតា មាន​ពេល​ណា​ពេលហ្នឹង​ទៅ ​មិន​ចំណាយ​ច្រើន​ដូច​អ្នក​ពិបាកមាន​កូន ​ត្រូវ​ប្រឹក្សា និង​ត្រូវ​លេប​ថ្នាំ​ជំនួយឲ្យ​មាន ជា​គំនិត​ខុស​ឆ្គង​ខ្លាំង​ណាស់។​

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា សម្រាប់​ស្ត្រី​ដែល​មាន​កូន​តាម​បែប​ធម្មជាតិ ដោយចៃដន្យ មិន​ប្រាកដ​ថា​ល្អ​ឡើយ ពេល​ខ្លះ​ក្នុង​ខ្លួន​យើង​គ្មាន​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់។ លោក​បន្ថែម​ទៀត​ថា នៅ​ពេល​យើង​មាន​កូន​ទាំង​មិន​បាន​ព្រាង​ទុក ហើយ​ក៏​មិន​ដែល​បាន​ពិនិត្យ​សុខភាព​មុន មិន​ដឹង​ខ្លួន​មាន​ជំងឺ​អ្វី និង​ខ្វះ​សារធាតុ​អ្វី​ដែល​អាច​ប៉ះពាល់​ដល់​កូន​ឡើយ។

ចំណែក​ស្ត្រី​លំបាក​មាន​កូន ប្រាកដជា​មក​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ស្វែង​រក​ហេតុ​ផល។ នៅ​ពេល​ពិនិត្យ និង​ដឹង​ពី​មូលហេតុ​គ្រូពេទ្យ​នឹង​ព្យាបាល​តាម​ដំណាក់កាល​នីមួយ​ៗ ហើយ​មុន​ពេល​មាន​ផ្ទៃពោះ​គ្រូ​ពេទ្យ​នឹង​តម្រូវ​ឲ្យ​លេប​ពពួក​ថ្នាំ​វីតាមីន ថ្នាំ​ជាតិ​ដែក​ដែល​បង្ការ​ភាព​ស្លេកស្លាំង និង​អាស៊ីដ​ហ្វូលិក​ផ្សេង ដើម្បី​បង្ការ​កុំឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​បញ្ហា​ដូចជា​ពក​ឆ្នឹង​កង​ខ្នង ដក់​ទឹក​ក្នុង​ខួរ​ក្បាល​ជាដើម។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​ សែន​សុខ បន្ថែម​ទៀត​ថា ដូចនេះ​ហើយ​ជា​ក្រសួង​តម្រូវ​ឲ្យ​អ្នក​មាន​គ្រួសារ មាន​ផែនការ​យក​កូន ទើប​កូន​កើត​មក​សុខភាព​ល្អ ហើយ​ការ​ចិញ្ចឹម​បីបាច់​ក៏​ត្រឹមត្រូវ។ ដូចនេះ​កុំគិត​ថា​មាន​កូន​តាម​ធម្មជាតិ​ល្អ​ជាង​អ្នក​ប្រើថ្នាំ​ជំនួយ​ផ្សេង​ៗ​ឲ្យ​សោះ។

មួយ​វិញ​ទៀត​ចៀស​វាង​ការ​ប្រើ​ថ្នាំ​បុរាណ​ផ្សំ​ពី​ឫស​ឈើ​ផ្សេង​ៗ​អាច​បណ្ដាល​ឲ្យ​ស្ថានភាព​ពិបាក​មាន​កូន​កាន់តែ​ធ្ងន់ធ្ងរ​រហូត​លែង​មាន​តែ​ម្ដង ឬ​បើ​មាន​ហើយ​ក៏​ទៅ​ជា​ពិការ​អវយវៈ​ណាមួយ និង​អាច​ក្រេះ​ក្រិន​តែម្ដង។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/10/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗគួរដឹងពីទម្ងន់ និងប្រវែងគភ៌ក្នុងផ្ទៃ លូតលាស់ត្រឹមត្រូវតាមស្ដង់ដារ

ចម្ងល់ពាក់ព័ន្ធនឹងការបែកទឹកភ្លោះ ម៉ាក់ៗពពោះថ្មីថ្មោងដឹងជាការល្អ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម