backup og meta

៤ យ៉ាង ដោះស្រាយបញ្ហាទល់លាមកពេលពពោះបានយ៉ាងងាយ

៤ យ៉ាង ដោះស្រាយបញ្ហាទល់លាមកពេលពពោះបានយ៉ាងងាយ

ទល់​លាមក​ជា​បញ្ហា​ចោទ​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ​ញឹក​ញាប់ ធ្វើ​ឲ្យ​ស្ត្រី​រង​សម្ពាធ​មួយ​បន្ថែម​ទៀត។ តើ​ត្រូវ​ដោះស្រាយ​បញ្ហា​ទល់​លាមក​ពេល​ពពោះ​ដោយ​របៀបណា? មាន​មូលហេតុ​អីខ្លះ ទើប​ស្ត្រី​ពពោះ​ចេះ​តែ​ទល់​លាមក?

បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត មាន​មូលហេតុ​ជាច្រើន​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​មាន​បញ្ហា​ទល់​លាមក ក្នុង​នោះ​ក៏​មាន​ការ​កើន​ឡើង​នូវ Progesterone ធ្វើ​ឲ្យ​សរីរាង្គ​​រំលាយ​​អាហារ​ធ្វើការ​យឺត​ជាង​មុន ទំហំ​ស្បូន​កាន់​ធំ​ពេល​មាន​ផ្ទៃពោះ ធ្វើ​ឲ្យ​សង្កត់​ទៅ​លើ​ពោះវៀន។ ក្នុង​ករណី​ដែល​ស្ត្រី​ពពោះ​ញ៉ាំ​ទឹក​តិច មិន​សូវ​ញ៉ាំ​បន្លែ ផ្លែឈើ ឬញ៉ាំ​ថ្នាំ ឬ​អាហារ​បំប៉ន​ជាតិ​ដែក​លើស​កម្រិតទៀត បញ្ហា​ទល់​លាមក​កាន់​តែ​ចោទ​ធ្ងន់ធ្ងរ​ឡើង។

លោក​វេជ្ជបណ្ឌិត​ថា ដ្បិត​តែ​អាការៈ​ទល់​លាមក​កើត​ឡើង​លើ​ស្ត្រី​ពពោះ​ញឹក​ញាប់​មែន តែ​ក៏​មាន​តិចនិក​ដែល​ស្ត្រី​ពពោះ​អាច​កាត់​បន្ថយ​បាន​ដែរ។

១. ញ៉ាំ​អាហារ​ជាតិ​សម្បូរ​ជាតិ​កាក​សរសៃ ពិសេស​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន

២. ផឹក​ទឹក ឬ​ទឹក​ផ្លែឈើ​ឲ្យ​បាន​ច្រើន

៣. កុំ​អង្គុយ ឬ​ឈរ​យូរ​ពេក ត្រូវ​ងើប​ដើរ​ឲ្យ​បាន​ច្រើន

៤. ធ្វើ​សកម្មភាព​ឲ្យ​បាន​ច្រើន និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/10/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គ្នា​យើង​ណា​ឧស្សាហ៍​ទល់លាមក ​មក​ដឹង​មូលហេតុ ​និង​រក​អាហារ​ជំនួយ

បើមិនចង់ទល់លាមក កុំញ៉ាំអាហារទាំងនេះច្រើនពេក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម