backup og meta

ក្រៅពី​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន កត្តាទាំងនេះក៏បណ្ដាលឲ្យហើមជើងពេលពពោះដែរ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 27, 2020

    ក្រៅពី​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន កត្តាទាំងនេះក៏បណ្ដាលឲ្យហើមជើងពេលពពោះដែរ!

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    ហើម​ជើង​ពេល​ពពោះ គឺជាក្ដី​កង្វល់​ និង​ធ្វើឲ្យស្រ្តីត្រូវយក​ចិត្ត​ទុក​ដាក់​ខ្វាយខ្វល់​ចំពោះ​​​អាការៈ​នោះ​ខ្លាំង​ដែរ ព្រោះអាការៈ​ហើម​ជើង​នេះបណ្ដាល​មកពី​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន បម្រែបម្រួល​អ័រម៉ូន​ពេល​មាន​ផ្ទៃពោះ និង​ទម្ងន់​គភ៌​ក្នុង​ស្បូន។ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ ថា​ពេល​ខ្លះ​វា​ក៏​មកពី​កត្តាទាំង​ប៉ុន្មាន​ខាងក្រោម​ ក៏ជាមូលហេតុ​បណ្ដាលឲ្យ​ហើម​ជើង​ដែរ មិនមែនមកពី​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន ឬ​អ្វី​នោះ​ទេ។

    ១- មកពី​ទម្លាប់អង្គុយ

    ជាធម្មតា​ពេទ្យ​តែងតែ​ហាមឃាត់​មិន​ឲ្យ​អង្គុយគងអន្ទាក់ខ្លាទៅហើមព្រោះ​វា​ប៉ះពាល់​ច្រើន ហើយ​ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទៀត​នោះ​វា​រឹតតែ​អាច​គាបសង្កត់​ស​សៃ​ឈាម ហើយ​បង្កើន​ឲ្យសារធាតុ​រាវ​រត់​ទៅ​រក​ផ្នែក​ខាងចុង​អវយវៈ​បាន  ទើបបណ្ដាល​ឲ្យ​ហើម​ជើង​ខ្លាំង​។ ដូចនេះ​មិនអាច​អង្គុយ​អង្គុយគងអន្ទាក់ខ្លាបាន​ទៀត​នោះទេ នៅក្នុង​រយៈពេល​ពពោះ ជាពិសេស​ត្រីមាស​ចុងក្រោយ​នៃ​ការ​មាន​គភ៌។

    ២- ការ​ស្លៀកពាក់

    ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ប្រយ័ត្នប្រយែង​បញ្ហា​សម្លៀកបំពាក់​នេះ ព្រោះ​វា​អាច​បង្កើន​ឱកាស​នៃ​ការ​ហើម​ប៉ោង​ជើង​បាន​យ៉ាង​ប្រាកដ។ ការពាក់ស្បែកជើងរលុងៗ គឺ​ពិត​ជាមាន​អត្ថប្រយោជន៍​ចំពោះ​យើង ហើយ​ចៀសវាង​ខោ​រឹប​ៗ ឬ​ខោខោវប៊យ។ មួយ​វិញ​ទៀត​ចំពោះ​ស្បែកជើង​ដែល​ពាក់​ទៅ ផ្ដល់​សម្ពាធ​ទៅលើ​ផ្នែក​ណាមួយ​នៃ​ប្រអប់ជើង គឺអាច​បណ្តាល​ឲ្យ ប្រអប់ជើង​អ្នក​ឡើង​ហើម​បាន​ដូច​គ្នា។ ដូចនេះ​ពេល​មាន​ផ្ទៃពោះ​គួរ​ចៀសវាង​ការពាក់​ស្រោមជើង ខោ​តឹង​ណែន ឬ​គ្រឿងអលង្ការ​នៅ​កជើង ក៏​អាច​បង្កើន​នូវ​អាកា​រៈ​ហើមប៉ោង​បានដែរ។

    ហើមជើង_Hello_គ្រូពេទ្យ

    ៣- ប្រភេទ​អាហារ

    មាន​ប្រភេទ​អាហារ​មួយចំនួន បាន​បង្កើន​ការ​រាំង​ខ្ទប់​សារធាតុ​រាវ ជាពិសេស​នោះ​គឺ​ពពួក​អាហារ ដែល​មាន​ផ្ទុក​ជាតិ​សូដ្យូម​ខ្ពស់​មាន​ដូចជា អាហារ​ចម្អិន​ស្រាប់ ឬ​អាហារ​កំប៉ុង​ជាដើម។ យើង​ត្រូវ​ផឹកទឹក​ឲ្យ​បាន​ច្រើន យ៉ាងហោចណាស់ ឲ្យ​បាន ៨ ទៅ ១០កែវ ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​ប​ញេ្ច​ញ​សារធាតុ​រាវ​ដែល​លើស និង​ជាតិ​សូដ្យូម​ចេញមកក្រៅ។ បង្កើន​បរិមាណ​ជាតិ​ប៉ូ​តា​ស្យូ​ម និង ទទួលទាន​អាហារ​ដែលមាន​កម្រិត​ប្រូតេអ៊ីន គ្រប់គ្រាន់ ក៏​អាចជួយ​កាត់បន្ថយ​នូវ អាកា​រៈ​ហើមប៉ោង​នេះ​បាន​ផងដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម