home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ក្រៅពី​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន កត្តាទាំងនេះក៏បណ្ដាលឲ្យហើមជើងពេលពពោះដែរ!

ក្រៅពី​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន កត្តាទាំងនេះក៏បណ្ដាលឲ្យហើមជើងពេលពពោះដែរ!

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

ហើម​ជើង​ពេល​ពពោះ គឺជាក្ដី​កង្វល់​ និង​ធ្វើឲ្យស្រ្តីត្រូវយក​ចិត្ត​ទុក​ដាក់​ខ្វាយខ្វល់​ចំពោះ​​​អាការៈ​នោះ​ខ្លាំង​ដែរ ព្រោះអាការៈ​ហើម​ជើង​នេះបណ្ដាល​មកពី​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន បម្រែបម្រួល​អ័រម៉ូន​ពេល​មាន​ផ្ទៃពោះ និង​ទម្ងន់​គភ៌​ក្នុង​ស្បូន។ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ ថា​ពេល​ខ្លះ​វា​ក៏​មកពី​កត្តាទាំង​ប៉ុន្មាន​ខាងក្រោម​ ក៏ជាមូលហេតុ​បណ្ដាលឲ្យ​ហើម​ជើង​ដែរ មិនមែនមកពី​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន ឬ​អ្វី​នោះ​ទេ។

១- មកពី​ទម្លាប់អង្គុយ

ជាធម្មតា​ពេទ្យ​តែងតែ​ហាមឃាត់​មិន​ឲ្យ​អង្គុយគងអន្ទាក់ខ្លាទៅហើមព្រោះ​វា​ប៉ះពាល់​ច្រើន ហើយ​ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទៀត​នោះ​វា​រឹតតែ​អាច​គាបសង្កត់​ស​សៃ​ឈាម ហើយ​បង្កើន​ឲ្យសារធាតុ​រាវ​រត់​ទៅ​រក​ផ្នែក​ខាងចុង​អវយវៈ​បាន ទើបបណ្ដាល​ឲ្យ​ហើម​ជើង​ខ្លាំង​។ ដូចនេះ​មិនអាច​អង្គុយ​អង្គុយគងអន្ទាក់ខ្លាបាន​ទៀត​នោះទេ នៅក្នុង​រយៈពេល​ពពោះ ជាពិសេស​ត្រីមាស​ចុងក្រោយ​នៃ​ការ​មាន​គភ៌។

២- ការ​ស្លៀកពាក់

ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ប្រយ័ត្នប្រយែង​បញ្ហា​សម្លៀកបំពាក់​នេះ ព្រោះ​វា​អាច​បង្កើន​ឱកាស​នៃ​ការ​ហើម​ប៉ោង​ជើង​បាន​យ៉ាង​ប្រាកដ។ ការពាក់ស្បែកជើងរលុងៗ គឺ​ពិត​ជាមាន​អត្ថប្រយោជន៍​ចំពោះ​យើង ហើយ​ចៀសវាង​ខោ​រឹប​ៗ ឬ​ខោខោវប៊យ។ មួយ​វិញ​ទៀត​ចំពោះ​ស្បែកជើង​ដែល​ពាក់​ទៅ ផ្ដល់​សម្ពាធ​ទៅលើ​ផ្នែក​ណាមួយ​នៃ​ប្រអប់ជើង គឺអាច​បណ្តាល​ឲ្យ ប្រអប់ជើង​អ្នក​ឡើង​ហើម​បាន​ដូច​គ្នា។ ដូចនេះ​ពេល​មាន​ផ្ទៃពោះ​គួរ​ចៀសវាង​ការពាក់​ស្រោមជើង ខោ​តឹង​ណែន ឬ​គ្រឿងអលង្ការ​នៅ​កជើង ក៏​អាច​បង្កើន​នូវ​អាកា​រៈ​ហើមប៉ោង​បានដែរ។

ហើមជើង_Hello_គ្រូពេទ្យ

៣- ប្រភេទ​អាហារ

មាន​ប្រភេទ​អាហារ​មួយចំនួន បាន​បង្កើន​ការ​រាំង​ខ្ទប់​សារធាតុ​រាវ ជាពិសេស​នោះ​គឺ​ពពួក​អាហារ ដែល​មាន​ផ្ទុក​ជាតិ​សូដ្យូម​ខ្ពស់​មាន​ដូចជា អាហារ​ចម្អិន​ស្រាប់ ឬ​អាហារ​កំប៉ុង​ជាដើម។ យើង​ត្រូវ​ផឹកទឹក​ឲ្យ​បាន​ច្រើន យ៉ាងហោចណាស់ ឲ្យ​បាន ៨ ទៅ ១០កែវ ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​ប​ញេ្ច​ញ​សារធាតុ​រាវ​ដែល​លើស និង​ជាតិ​សូដ្យូម​ចេញមកក្រៅ។ បង្កើន​បរិមាណ​ជាតិ​ប៉ូ​តា​ស្យូ​ម និង ទទួលទាន​អាហារ​ដែលមាន​កម្រិត​ប្រូតេអ៊ីន គ្រប់គ្រាន់ ក៏​អាចជួយ​កាត់បន្ថយ​នូវ អាកា​រៈ​ហើមប៉ោង​នេះ​បាន​ផងដែរ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 27/10/2020
x