backup og meta

ម៉ាក់ៗមានបញ្ហាសុកពាំងមាត់ស្បូន កូនក្នុងផ្ទៃប្រឈមបញ្ហាទាំងនេះ

ម៉ាក់ៗមានបញ្ហាសុកពាំងមាត់ស្បូន កូនក្នុងផ្ទៃប្រឈមបញ្ហាទាំងនេះ

សុកពាំងមាត់ស្បូន គឺជា​សុក​ស្ថិត​ក្នុង​ស្បូន​មាន​ទីតាំង​មិន​ធម្មតា ​នៅ​ទាប ឬ​នៅ​ពី​លើ​មាត់​ស្បូន​តែ​ម្ដង។ ដូចនេះ​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី​បាន​រៀបរាប់​ពី​រោគ​សញ្ញា និង​បញ្ហា​ដែល​កូន​ត្រូវ​ប្រឈម ពេល​ម៉ាក់​ៗ​មាន​បញ្ហា​នេះ​ដូច​ខាងក្រោម។

១- រោគសញ្ញា​រួម​មាន​ការ​ហូរ​ឈាម​តាម​ទ្វារ​មាស

អាច​ចាប់ផ្ដើម​នៅ​ពាក់​កណ្ដាល​ត្រីមាស​ទី​២ នៃ​ការ​មាន​ផ្ទៃពោះ។ ចំណែក​ការ​ហូរ​ឈាម​នេះ​ទៀតសោត ឈាម​មាន​ពណ៌​ក្រហម​ស្រស់ ជា​ទូទៅ​មិន​មាន​ការ​ឈឺពោះ​ទេ។

២- កត្តា​ហានិភ័យ​ដែល​បណ្តាល​ឲ្យ​មាន​សុក​ពាំង​មាត់​ស្បូន​មាន៖

– ​មាន​គភ៌​នៅ​វ័យ​ចំណាស់

– ​ជក់​បារី​ ឬស្រូបផ្សែងបារីដោយ​ផ្ទាល់ និង​ប្រយោល

– ធ្លាប់​សម្រាល​កូន​ដោយ​វះកាត់​ពី​មុន

– ធ្លាប់​​រំលូត​កូន

៣- ផល​វិបាក​ចំពោះ​ម៉ាក់​ៗ

– ធ្លាក់​ឈាម​មុន​សម្រាល

– កូន​បង្ហាញ​ទម្រង់​មិន​ត្រឹមត្រូវ

– សុក​កូន​មិន​ធម្មតា

– ធ្លាក់​ឈាម​ក្រោយ​សម្រាល

– បង្ក​រោគ​ក្រោយ​សម្រាល

៤- ផល​វិបាក​ចំពោះ​ទារក

– លូតលាស់​ក្នុង​ផ្ទៃ​យឺត

– ខ្វះ​អុកស៊ីសែន កូនខ្សោយ

– កូន​មិន​គ្រប់ខែ

– កូន​ស្លាប់

សុកពាំងមាត់ស្បូន

៥- ការ​គ្រប់គ្រង​សុក​ពាំង​មាត់​ស្បូន

– ចំពោះ​ម៉ាក់​ៗ​ដែល​មាន​ផ្ទៃ​ពោះ​តិច​ជាង ៣៦ សប្ដាហ៍​មាន​ធ្លាក់​ឈាម​តិចតួច​ត្រូវ​សម្រាក​លើ​គ្រែ និង​ចៀសវាង​ការ​រួមភេទ ឬ​ត្រូវ​មក​មន្ទីរពេទ្យ​ជា​បន្ទាន់ ប្រសិនបើ​ឈាម​នៅ​តែ​ធ្លាក់​ទោះ​តិច​ក្ដី ច្រើន​ក្ដី។

– ចំពោះ​ម៉ាក់​ដែល​មាន​គភ៌​លើស​ពី ៣៦ សប្តាហ៍ ឬ​មាន​បរិមាណ​ឈាម​ធ្លាក់​ច្រើន គួរតែ​ធ្វើ​ការ​សម្រាល​ដោយ​វះកាត់​ជា​បន្ទាន់។

– ម៉ាក់​ៗ​មាន​ផ្ទៃពោះ​មាន​អាយុ​តិច​ជាង ៣៦ សប្ដាហ៍​ថ្នាំស្តេរ៉ូអុីត ត្រូវ​ប្រើ​ជំនួយ​ដល់​សួត​របស់​ទារក​ទុំ ដើម្បី​បំពេញ​មុខងារ​ដង្ហើម​របស់​ទារក យ៉ាង​ហោច​ណាស់ ១២ ម៉ោង​មុន​សម្រាល។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

18/11/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

សកម្មភាពហាមឃាត់ សម្រាប់ម៉ាក់ៗមានសុកពាំងមាត់ស្បូន

បើមានបញ្ហាសុកពាំងមាត់ស្បូន មានសញ្ញាអ្វីខ្លះទៅ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 18, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម