backup og meta

មានគ្រោះថ្នាក់ដល់គភ៌បែបនេះ ទើបម៉ាក់ៗពពោះ មិនគួរញ៉ាំអាហារសម្បូរជាតិបារត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 25, 2020

    មានគ្រោះថ្នាក់ដល់គភ៌បែបនេះ ទើបម៉ាក់ៗពពោះ មិនគួរញ៉ាំអាហារសម្បូរជាតិបារត

    សម្រាប់​ស្ត្រី​ពពោះ​ការ​ជ្រើសរើស​អាហារ​ពិតជា​សំខាន់​ណាស់ ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ មាន​បញ្ញា​ឈ្លាសវៃ។ ក្នុង​នោះ​ក៏​មាន​អាហារ​ដែល​យើង​គួរ​ចៀសវាង​ផង​ដែរ ព្រោះ​បើ​មិន​ដូច្នោះ​ទេ​អាច​ប៉ះពាល់​ដល់​កូន ឬ​ខ្លួនឯង​ផ្ទាល់​តែម្ដង។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា អាហារ​ដែល​យើង​គួរ​ចៀសវាង​មាន​ដូចជា​ស៊ុត​ឆៅ អាហារ​ឆៅ ហើយ​អាហារសំខាន់មួយ​ទៀតមិនគួរញ៉ាំនោះ ​គឺ​ពពួក​អាហារ​មាន​ជាតិ​បារត​ខ្ពស់ ដូចជា​គ្រឿង​សមុទ្រ អយស្ទ័រ គ្រំ ខ្យង ខ្ចៅ​ ត្រីឆ្លាម ត្រីដាវជាដើម។

    លោក​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​ម៉ាក់​ៗ​ញ៉ាំ​អាហារ​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​បារត គឺ​អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់​ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃ។ មិន​ត្រឹម​តែ​ខួរក្បាល​ប៉ុណ្ណោះ​ទេ ស្បែក​ទារក​ក៏​ទទួល​រង​ផល​ប៉ះពាល់​ដូចគ្នា។ ប៉ុន្តែ​បើ​ម៉ាក់​ៗ​ណា​ចង់​ញ៉ាំ​ប្រភេទ​អាហារ​ទាំង​នោះ​ខ្លាំង អាច​ញ៉ាំ​បាន​ក្នុង​បរិមាណ​តិច ទើប​ជាតិ​បារត​ចូល​ទៅ​មាន​ចំនួន​ទាប​ដូចគ្នា។

    ពពោះ

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន ​សែនសុខ បញ្ជាក់​ថា ​ត្រី​សាលមុន​ដែល​ចម្អិន​ឆ្អិន​ល្អ មាន​ជាតិ​អាស៊ីដ​ខ្លាញ់អូមេហ្គា​៣ ខ្ពស់​ល្អ​ចំពោះ​សុខភាព​កូន និង​ខ្លួន​យើង។

    ក្រៅ​ពី​អាហារ​មាន​ជាតិ​បារត​ហើយ ល្ហុង​ខ្ចី​ក៏​មិន​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​ ព្រោះ​ជ័រ​ល្ហុង​ខ្ចី​អាច​ជំរុញ​ដល់​ការ​កន្ត្រាក់​ស្បូន បណ្ដាល​ការ​សម្រាល​មាន​កំណត់។ ចំណែក​អាហារ​ឆៅ ជាពិសេស​សាច់​មាន់ និង​សាច់​ក្រហម​ផ្សេង​ៗ​អាច​មាន​ផ្ទុក​បាក់តេរី និង​ប៉ារ៉ាស៊ីត​ដែល​បង្ក​គ្រោះថ្នាក់​ចំពោះ​គភ៌​ក្នុង​ផ្ទៃ។ ម៉ាក់​ៗ​ត្រូវ​ដឹង​ថា មុន​ញ៉ាំ​អ្វី​ត្រូវ​ប្រាកដ​ថា​អាហារ​នោះ​បាន​លាង​សម្អាត​ជ្រះ និង​ឆ្អិន​ល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម