មានគ្រោះថ្នាក់ដល់គភ៌បែបនេះ ទើបម៉ាក់ៗពពោះ មិនគួរញ៉ាំអាហារសម្បូរជាតិបារត

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 25/11/2020 . អាន 2 នាទី
Share now

សម្រាប់​ស្ត្រី​ពពោះ​ការ​ជ្រើសរើស​អាហារ​ពិតជា​សំខាន់​ណាស់ ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ មាន​បញ្ញា​ឈ្លាសវៃ។ ក្នុង​នោះ​ក៏​មាន​អាហារ​ដែល​យើង​គួរ​ចៀសវាង​ផង​ដែរ ព្រោះ​បើ​មិន​ដូច្នោះ​ទេ​អាច​ប៉ះពាល់​ដល់​កូន ឬ​ខ្លួនឯង​ផ្ទាល់​តែម្ដង។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា អាហារ​ដែល​យើង​គួរ​ចៀសវាង​មាន​ដូចជា​ស៊ុត​ឆៅ អាហារ​ឆៅ ហើយ​អាហារសំខាន់មួយ​ទៀតមិនគួរញ៉ាំនោះ ​គឺ​ពពួក​អាហារ​មាន​ជាតិ​បារត​ខ្ពស់ ដូចជា​គ្រឿង​សមុទ្រ អយស្ទ័រ គ្រំ ខ្យង ខ្ចៅ​ ត្រីឆ្លាម ត្រីដាវជាដើម។

លោក​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​ម៉ាក់​ៗ​ញ៉ាំ​អាហារ​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​បារត គឺ​អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់​ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃ។ មិន​ត្រឹម​តែ​ខួរក្បាល​ប៉ុណ្ណោះ​ទេ ស្បែក​ទារក​ក៏​ទទួល​រង​ផល​ប៉ះពាល់​ដូចគ្នា។ ប៉ុន្តែ​បើ​ម៉ាក់​ៗ​ណា​ចង់​ញ៉ាំ​ប្រភេទ​អាហារ​ទាំង​នោះ​ខ្លាំង អាច​ញ៉ាំ​បាន​ក្នុង​បរិមាណ​តិច ទើប​ជាតិ​បារត​ចូល​ទៅ​មាន​ចំនួន​ទាប​ដូចគ្នា។

ពពោះ

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន ​សែនសុខ បញ្ជាក់​ថា ​ត្រី​សាលមុន​ដែល​ចម្អិន​ឆ្អិន​ល្អ មាន​ជាតិ​អាស៊ីដ​ខ្លាញ់អូមេហ្គា​៣ ខ្ពស់​ល្អ​ចំពោះ​សុខភាព​កូន និង​ខ្លួន​យើង។

ក្រៅ​ពី​អាហារ​មាន​ជាតិ​បារត​ហើយ ល្ហុង​ខ្ចី​ក៏​មិន​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​ ព្រោះ​ជ័រ​ល្ហុង​ខ្ចី​អាច​ជំរុញ​ដល់​ការ​កន្ត្រាក់​ស្បូន បណ្ដាល​ការ​សម្រាល​មាន​កំណត់។ ចំណែក​អាហារ​ឆៅ ជាពិសេស​សាច់​មាន់ និង​សាច់​ក្រហម​ផ្សេង​ៗ​អាច​មាន​ផ្ទុក​បាក់តេរី និង​ប៉ារ៉ាស៊ីត​ដែល​បង្ក​គ្រោះថ្នាក់​ចំពោះ​គភ៌​ក្នុង​ផ្ទៃ។ ម៉ាក់​ៗ​ត្រូវ​ដឹង​ថា មុន​ញ៉ាំ​អ្វី​ត្រូវ​ប្រាកដ​ថា​អាហារ​នោះ​បាន​លាង​សម្អាត​ជ្រះ និង​ឆ្អិន​ល្អ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អត្ថបទពាក់ព័ន្ធ:

អ្នកអាចចូលចិត្ត

ត្រីមាសទី១ ស្ត្រីពពោះជួបបញ្ហាអីខ្លះ? ដោះស្រាយរបៀបណា?

ពពោះត្រីមាសទី១-ចាប់​មាន​កូន​ភ្លាម​សុខភាព​ស្ត្រី​ចាប់​ផ្តើម​ចុះ​ខ្សោយ ឯ​ផល​រំខាន​ផ្សេងៗ​ក៏​កើត​មាន​ដែរ។ ប្រធានផ្នែកសម្ភព និងរោគស្ត្រី...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
សុខភាពម្ដាយ, ពពោះ 13/01/2021 . អាន 2 នាទី

ផ្លែឈើខ្មែរយើងប៉ុន្មានមុខនេះ ងាយស្រួលរក ហើយល្អខ្លាំងចំពោះស្ត្រីពពោះ និងគភ៌

ផ្លែឈើសម្រាប់ស្ត្រីពពោះ-អំឡុង​ពពោះ ស្ត្រី​ជា​ម្តាយ​ត្រូវ​ញ៉ាំ​ចំណី​អាហារ​ល្អៗ សម្បូរ​ជីវជាតិ ដើម្បី​បំប៉ន​សុខភាព​ខ្លួន​ឯង ពិសេស​កូន​ក្នុង​ផ្ទៃ។ ក្រៅ​ពី...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
មានផ្ទៃពោះ, ពពោះ 08/01/2021 . អាន 2 នាទី

ម៉ាក់ៗពពោះ ស្រូបផ្សែងបារីពីគេ ក៏ប៉ះពាល់ដល់អាអូនក្នុងផ្ទែខ្លាំងដែរ

មានផ្ទៃពោះ- ម៉ាក់​ៗ​ពពោះ​ដែល​ស្រូប​ផ្សែង​បារី​ពី​គេ អាច​ទទួល​បាន​ផល​ប៉ះពាល់​ទៅ​ដល់​ខ្លួន និង​កូន​នៅ​ក្នុង​ផ្ទៃ​បាន​ទាំង​អំឡុង​ពេល​ពពោះ និង​ក្រោយ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
មានផ្ទៃពោះ, ពពោះ 08/01/2021 . អាន 2 នាទី

ម៉ាក់ៗថ្មីថ្មោង ពេលឈឺពោះ សាកធ្វើតាមប៉ុន្មានចំណុចនេះ ដើម្បីកាត់បន្ថយការឈឺចាប់

ឈឺ​ពោះ​សម្រាល​-ឈឺ​ពោះ​សម្រាល​កូន មិន​មែន​ឈឺ​ភ្លាម សម្រាល​កូន​ភ្លែត​នោះ​ទេ ត្រូវ​ឈឺ​រាប់​ម៉ោង ខ្លះ​ឈឺ​ដល់ ១-២ ថ្ងៃ​ឯណោះ ជា​ពិសេស​ស្ត្រី​ដែល​ទើប​មាន​កូន​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
សម្រាលកូន, ពពោះ 08/01/2021 . អាន 2 នាទី

អត្ថបទគួរអាន

កង្វះគ្រាប់ឈាមក្រហម

ប្រយ័ត្នច្រឡំគ្នា សញ្ញាខ្វះគ្រាប់ឈាមពេលពពោះខ្លះ ស្រដៀងអាការៈមានផ្ទៃពោះដែរ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 19/01/2021 . អាន 2 នាទី
ផ្លូវទឹកនោម

ស្រ្តីពពោះងាយឆ្លងរោគលើ​ផ្លូវទឹកនោម គួរស្វែង​យល់ឲ្យបានច្រើន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ CHIN Ven
ចេញផ្សាយថ្ងៃទី 18/01/2021 . អាន 3 នាទី
ពពោះ

ពពោះឡើងគីឡូតាម BMI ត្រឹមត្រូវ ម៉ាក់ៗមិនបាច់បារម្ភរឿងបញ្ហាសុខភាព

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 15/01/2021 . អាន 2 នាទី
ធ្លាក់ឈាម

កត្តាទាំងនេះ ធ្វើឲ្យម៉ាក់ៗប្រឈមនឹងបញ្ហាធ្លាក់ឈាមក្រោយសម្រាល

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 14/01/2021 . អាន 2 នាទី