ទោះជាការរួមភេទអំឡុងពេលពពោះគ្មានគ្រោះថ្នាក់ចំពោះម៉ាក់ៗ ប៉ុន្តែប្រសិនបើភាគីម្ខាងទៀតមានបញ្ហា ឬកើតជំងឺកាមរោគ អាចឆ្លងទៅម៉ាក់ៗបាន។ ដូចហើយបញ្ហារួមភេទពេលពពោះគឺជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ ព្រោះវាក៏ជាហេតុបង្កឲ្យមានជំងឺរលាកស្បូន និងប៉ះពាល់ដល់គភ៌ក្នុងផ្ទៃផងដែរ។
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ការរលាកស្បូន គឺជាជំងឺឆ្លងតាមរយៈការរួមភេទ ហើយអាចបង្កបញ្ហាដល់កូនដូចជាកូនកើតមុនខែ កូនរលូត ឬបើក្នុងករណីធ្ងន់ធ្ងរស្លាប់ក្នុងពោះទៀតផង។ ដូចនេះហើយស្ថានភាពដៃគូ យើងពិតជាសំខាន់ណាស់ ប្រសិនបើមានជំងឺប្រមេះ ស្វាយ រើម ឬខ្លះទៀតម៉ាក់ៗអាចអាលែកហ្ស៊ីជាមួយផលិតផលមួយចំនួន ដូចនេះត្រូវប្រញាប់ព្យាបាល និងផ្អាកការរួមភេទសិន។
លោកបញ្ជាក់ទៀតថា កូនដែលកើតពីម៉ាក់ៗមានជំងឺរលាកស្បូនមិនបានព្យាបាលជាត្រឹមត្រូវ កូនសម្រាលចេញមកអាចប៉ះពាល់ដល់ភ្នែក រលាកភ្នែក រលាកសួត និងបង្កជាជំងឺផ្សេងៗជាច្រើនតាមរយៈមេរោគនៅប្រដាប់ភេទម៉ាក់។
ចំពោះមូលហេតុប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ ថាភាគច្រើនបង្កដោយមេរោគ នៅជាប់ប្រដាប់ភេទ ក្រោយការបង្ករោគតាមការរួមភេទ។ រីឯរោគសញ្ញាវិញមានគ្រុនក្ដៅ ញាក់ ក្លិនអាក្រក់ចេញពីទ្វារមាស ធ្លាក់ស ធ្លាក់់ឈាមខុសប្រក្រតីនៅចន្លោះរដូវ និងនោមឈឺ ញឹកជាដើម។
ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យឃើញថា ម៉ាក់ៗមានជំងឺរលាកស្បូន ឬអត់ គ្រូពេទ្យត្រូវប្រើបច្ចេកទេសមួយចំនួនដូចជា៖
– ត្រូវពិនិត្យមាត់ស្បូនជាចាំបាច់
– នៅក្នុងករណីចាំបាច់ ពេទ្យអាចត្បារ ឬផ្ដិតយកមេរោគទៅវិភាគ ដើម្បីឲ្យដឹងថានៅមានមេរោគដទៃទៀតអត់។
[embed-health-tool-due-date]