សម្រាប់ស្ត្រីមានផ្ទៃពោះកំពុងតែព្រួយបារម្ភចំពោះសុខភាព ខណៈដែលយើងកំពុងតែមានបញ្ហារឿង COVID-19 ឆ្លងចូលសហគមន៍ទៀតនោះ។ ដូចនេះហើយបានជាម៉ាក់ៗចង់ដឹងថា តើអំឡុងពេលនេះអាចទៅមន្ទីរពេទ្យ ឬអត់?
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ការព្រួយបារម្ភខ្លាចឆ្លង COVID-19 មិនខុសទេ តែត្រូវទៅពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យតាមការណាត់ ដើម្បីតាមដានពីសុខភាពកូនក្នុងផ្ទៃ និងខ្លួនឯងដូចគ្នា។ ប៉ុន្តែពេលទៅពិនិត្យត្រូវអនុវត្តន៍វិធានការណ៍ដែលក្រសួងសុខាភិបាលបានណែនាំដោយរក្សាគម្លាតពីអ្នកដទៃយ៉ាងហោចណាស់ ១ ម៉ែត្រកន្លះ លាងសម្អាតដៃជាមួយទឹកអាល់កុល ជែល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។
លោកបន្ថែមទៀតថា ក្រុមគ្រូពេទ្យដែលយើងត្រូវទៅពិភាក្សាក៏បានរៀបចំកន្លែងមានសុវត្ថិភាព និងបានការពារខ្លួនគាត់រួចរាល់ដែរ ដូចនេះយើងអាចមានសុវត្ថិភាពពី COVID-19 បាន។ មួយវិញទៀតបើឃើញនរណាមានអាការៈមិនស្រួលខ្លួន មិនគួរនៅជិតឡើយ ហើយបើខ្លួនឯងមានមានរោគសញ្ញាមិនស្រួលណាមួយដូចជា ក្អក ក្ដៅខ្លួន ហៀរសម្បោរ ត្រូវប្រញាប់ទៅជួបពេទ្យ និងរៀបរាប់ពីកន្លែងដែលធ្លាប់បានទៅ ព្រមទាំងមនុស្សធ្លាប់ជួប។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ បានបញ្ជាក់ថា បើយើងមិនទៅពិនិត្យផ្ទៃពោះ តាមការណាត់របស់គ្រូពេទ្យ ពេលកូនមានបញ្ហាអ្វីមួយដូចជាមិនកម្រើក ធ្លាក់ឈាម យើងអាចដឹងទាន់ និងជួយសង្គ្រោះឲ្យផុតពីគ្រោះថ្នាក់។
ដូចនេះគ្រាន់តែការពារខ្លួនយើងឲ្យបានល្អ និងប្រកាន់ខ្ជាប់អនាម័យគ្រប់ពេលយើងអាចគេចផុតពីជំងឺ COVID-19 ហើយកូនក៏មានសុខភាពល្អ។
[embed-health-tool-due-date]