backup og meta

ម៉ាក់ៗពពោះ ចែកបទពិសោធន៍សាមញ្ញៗ ថែ​ទាំ​ខ្លួន​ឲ្យ​ល្អ​អំឡុងមានកូន

ម៉ាក់ៗពពោះ ចែកបទពិសោធន៍សាមញ្ញៗ ថែ​ទាំ​ខ្លួន​ឲ្យ​ល្អ​អំឡុងមានកូន

បើ​យើង​និយាយ​ពី​រឿង​ជុំ​វិញការ​ពពោះ ម៉ាក់ៗ​ខ្លះ​ច្បាស់​ជា​ល្វីង​មុខ ព្រោះ​នៅ​ពេល​ដែល​មាន​ផ្ទៃពោះ ម៉ាក់​ៗ​គ្រប់​រូប​ត្រូវផ្ដោត​សំខាន់​ទៅ​លើ​ការ​ថែ​ទាំ​សុខភាព​បាន​ល្អ បើ​ថ្លោះធ្លោយ​អាច​មាន​បញ្ហា​ដល់​សុខភាព និង​អា​អូន​នៅ​ក្នុង​ផ្ទៃ​។ ហេតុ​នេះ​ហើយ ខាង​ក្រោម​នេះ ជា​បទពិសោធន៍​ថែ​ទាំ​ខ្លួន​ឲ្យ​ល្អ​អំឡុង​ពេល​ពពោះ របស់​ម៉ាក់ៗ​ដែល​ធ្លាប់​ពពោះ​។

ទាក់​ទង​នឹង​បញ្ហា​ការ​ពពោះ​នេះ លោក​ស្រី សរ សុភ័ក្ត ជា​ស្ត្រី​មេផ្ទះ​មួយ​រូប​បាន​ចែក​រំលែក​ឲ្យ​ដឹង​ថា “នៅ​ពេល​ដែល​ធ្វើ​តេស្ត​ផ្ទៃពោះ​ដោយ​ខ្លួន​ឯង​រួច​ហើយ ខ្ញុំ​បាន​ទៅ​ពិគ្រោះ និង​ពិនិត្យ​អេកូ​ម្ដង​ទៀត​ជាមួយ​គ្រូពេទ្យ ដើម្បី​មើល​ថា តើ​កូន​ស្ថិត​ក្នុង ឬ​ក្រៅ​ស្បូន​ឲ្យ​ច្បាស់ ងាយ​ស្រួល​សម្រាប់​យើង​មើល​ថែ​កូន ។ “

លោក​ស្រី​បន្ត​ថា អំឡុង​ពេល​ពពោះ ពេទ្យ​ណែនាំ​ឲ្យ​យើង​ហាត់​ប្រាណ ប៉ុន្តែ​មិន​មែន​ដឹង​ថា​ពពោះ​ភ្លាម​ចាប់​ហាត់​ប្រាណ​ភ្លាម​ទេ។ នៅ​ក្នុង​ត្រី​មាស​ទី១ ម៉ាក់ៗ​ពពោះ​មិន​ទាន់​រឹង​មាំ​នៅ​ឡើយ ដូច​នេះ​ហើយ ពេទ្យ​មិន​ណែនាំ​ឲ្យ​ហាត់​ប្រាណ​អំឡុង​ពេល​នេះ​ទេ ប៉ុន្តែ ពេល​ពពោះ​ដល់​ត្រី​មាស​ទី២ ម៉ាក់ៗ​អាច​ចាប់​ផ្ដើម​ហាត់​ប្រាណ​ដោយ​ការ​ដើរ រយៈ​ពេល​១៥-២០​នាទី/ថ្ងៃ ហើយ​បើ​ម៉ាក់ៗ​មាន​ពេល​អាច​ទៅ​ហាត់​យូហ្គា​សម្រាប់​ស្ត្រី​ពពោះ​ក៏​បាន។

ជា​ទូទៅ ស្ត្រី​ពពោះ​ត្រូវ​បាន​ណែ​នាំ​ឲ្យ​ញ៉ាំ​ចំណី​អាហារ​ណា​ដែល​ល្អ​ដល់​សុខភាព​ខ្លួន និង​កូន​ក្នុង​ផ្ទៃ បើ​តាម​ការ​ឆ្លង​កាត់​របស់​លោក​ស្រី គឺ​អាហារ​ដែល​ល្អៗ​នោះ​គឺ​បន្លែ សាច់ ផ្លែ​ឈើ​ស្រស់​ធម្មជាតិ​យើង និង​គ្រាប់​ធញ្ញជាតិ ហើយ​ម៉ាក់ៗ​ពពោះ​គួរ​ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​គ្រប់​មុខ​ព្រោះ​វា​ល្អ​សម្រាប់​កូន។ ក្រៅ​ពី​អាហារ​ធម្មជាតិ​យើង លោក​ស្រី​ក៏​ប្រើ​ជា​ម្សៅ​ទឹក​ដោះ​គោ​សម្រាប់​ស្ត្រី​ពពោះ ដោយ​សារ​វា​ជួយ​ដល់​ឆ្អឹង ខួរ​ក្បាល ភ្នែក និង​ការ​លូតលាស់​កម្ពស់​របស់​កូន។

ចំណែក ​អាហារ​ដែល​លោក​ស្រី សរ សុភ័ក្ត ចៀសវាង​មិន​ញ៉ាំ​ពេល​មិន​មាន​ផ្ទៃ​ពោះ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​កូន​មាន​ដូច​ជា៖

១. កាហ្វេ (ជាតិ​កាហ្វេអ៊ីន មិន​ល្អ​ដល់​បេះដូង និង​ខួរក្បាល​គភ៌)

២. អាហារ​ឆៅ

៣. ភេសជ្ជៈមាន​ជាតិ​អាល់កុល

៤. ភេសជ្ជៈ​មាន​ជាតិ​ហ្គាស។ល។

ពពោះ

លោក​ស្រី​បន្ថែម​ថា ពេល​ដែល​ពពោះ ស្ត្រី​មិន​គួរ​ធ្វើ​ការ​ធ្ងន់ៗ ឬ​ឈោង​យក​នេះ យក​នោះ​ទេ។ ម៉្យាង​វិញ​ទៀត ម៉ាក់ៗ​ពពោះ គួរ​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង មួម៉ៅ ស្ត្រេស​ចោល ព្រោះ​បើ​យើង​សប្បាយ​រីក​រាយ កូន​ក្នុង​ផ្ទៃ​ក៏​សប្បាយ​តាម​យើង និង​សុខភាព​កូន​រឹង​មាំ​ទៀត។

ជា​ចុង​ក្រោយ ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ លោក​ស្រី​បាន​ណែ​នាំ​ឲ្យ ម៉ាក់ៗ​គ្រប់​រូប ញ៉ាំ​អាហារ​ល្អៗ (បន្លែ សាច់ ផ្លែឈើ…) ហាត់​ប្រាណ​ជាប្រចាំ ជំនួយ​សុខភាព​បន្ថែម​ដោយ​ទឹក​ដោះ​គោ​ម្សៅ​សម្រាប់​ស្ត្រី​ពពោះ និង​តាមដាន​សុខភាព​ខ្លួន និង​កូន​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ទៀង​ទាត់។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/12/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

របៀបរស់នៅទាំងនេះ ការពារម៉ាក់ៗកើតទឹកនោមផ្អែមពេលពពោះ

កៀកថ្ងៃសម្រាលហើយ នេះជាសញ្ញាឈឺពោះ និងពេលវេលាត្រូវទៅពេទ្យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម