backup og meta

សំណួរ-ចម្លើយពាក់ព័ន្ធ​ស្ត្រី​មាន​ផ្ទៃពោះ និង COVID-19 ម៉ាក់ៗកំពុងពពោះ ឬត្រៀមសម្រាល ត្រូវដឹង!

សំណួរ-ចម្លើយពាក់ព័ន្ធ​ស្ត្រី​មាន​ផ្ទៃពោះ និង COVID-19 ម៉ាក់ៗកំពុងពពោះ ឬត្រៀមសម្រាល ត្រូវដឹង!

ក្នុង​ដំណាក់​កាល​រីករាល​នៃ​ជំងឺ COVID-19 ម៉ាក់ៗ​ដែល​កំពុង​ពពោះ ឬ​ត្រៀម​សម្រាល ប្រហែល​ជា​បារម្ភ​ច្រើន​អំពី​សុវត្ថិភាព​របស់​ខ្លួន និង​កូន​ក្នុង​ផ្ទៃ។ អ៊ីចឹង​ហើយ​ថ្ងៃនេះ Hello គ្រូពេទ្យ​ នឹង​លើក​យក​កម្រង​សំណួរ-ចម្លើយ​មួយ​ចំនួន អំពី​ស្ត្រី​មាន​ផ្ទៃពោះ និង​វីរុស COVID-19 ដែល​ចង​ក្រង​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO) ដើម្បី​ជា​ចំណេះ​ដឹង​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

សំណួរទី១. ខ្ញុំ​ជា​ស្ត្រី​មាន​ផ្ទៃពោះ តើ​ខ្ញុំ​ត្រូវ​ការពារ​ខ្លួន​ពី COVID-19 យ៉ាង​ដូច​ម្តេច?

ចម្លើយ៖ មិន​មាន​អ្វី​ប្លែក​ពី​គេ​នោះ​ទេ ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​អនុវត្ត​វិធាន​ការពារ​ខ្លួន​ពី COVID-19 ដូច​មនុស្ស​ធម្មតា​ដែរ។ ទី១ ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក ជែល ឬ​អាល់​កុល​ឲ្យ​បាន​ញឹក​ញាប់ ទី២ រក្សា​ចន្លោះ​រវាង​យើង និង​អ្នក​ដទៃ ហើយ​ចៀស​វាង​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ទី៣ កុំ​យក​ដៃ​ទៅ​ប៉ះ​ភ្នែក ច្រមុះ និង​មាត់ ទី៤ អនុវត្ត​អនាម័យ​ផ្លូវ​ដង្ហើម ដោយ​យក​ក្រដាស ឬ​កែង​ដៃ​គ្រប​មាត់ ពេល​ក្អក ឬ​កណ្តាស់។ ក្នុង​ករណី​មាន​អការៈ​ក្តៅ​ខ្លួន ក្អក ពិបាក​ដក​ដង្ហើម ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។

សំណួរទី២. ពិតអត់ ស្ត្រី​ពពោះ​ជា​ក្រុម​មនុស្ស​ប្រឈម​ខ្លាំង​នឹង​ការ​ឆ្លង COVID-19?

ចម្លើយ៖ ការ​ស្រាវស្រាវ​អំពី​ផល​ប៉ះពាល់​របស់​វីរុស COVID-19 លើ​ស្ត្រី​មាន​ផ្ទៃពោះ​កំពុង​ដំណើរ​ការ​នៅឡើយ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ភស្តុតាង​ណា​បញ្ជាក់​ថា ស្ត្រី​មាន​ផ្ទៃពោះ​ប្រឈម​ខ្លាំង​ជាង​មនុស្ស​ធម្មតា​នោះ​ទេ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ដោយ​សារ​តែ​ការ​ផ្លាស់ប្តូរ​រាងកាយ អ័រម៉ូន និង​ប្រព័ន្ធ​ភាព​ស៊ាំ ស្ត្រី​មាន​ផ្ទៃ​ពោះ​អាច​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​មួយ​ចំនួន ពិសេស​វីរុស COVID-19។

ពពោះ

សំណួរទី៣. តើវីរុស COVID-19 អាច​ឆ្លង​ពី​ម្តាយ​ទៅ​កូនក្នុង​ផ្ទៃ ឬ​កូន​ទើប​កើត​ទេ?

ចម្លើយ៖ នៅ​មិន​ទាន់​ដឹង​ថា តើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​វីរុស COVID-19 អាច​ចម្លង​មេរោគ​ទៅ​កូន​ក្នុង​ផ្ទៃ ឬ​ពេល​សម្រាលកូន​ឡើយ ហើយ​ក៏​មិន​ទាន់​ដឹង​ថា វីរុស COVID-19 មាន​នៅ​ក្នុង​ទឹក​ភ្លោះ ឬ​ទឹកដោះ​ម្តាយ​នោះ​ដែរ។

សំណួរទី៤.តើ​ស្ត្រី​ដែល​ឆ្លង COVID-19 អាច​បំបៅ​កូន​ដោយ​ទឹក​ដោះ​បាន​ទេ?

ចម្លើយ៖ ជា​ពិត ស្ត្រី​ដែល​មាន​ឆ្លង​វីរុស COVID-19 អាច​បំបៅ​កូន​បាន ប្រសិន​បើ​ម៉ាក់ៗ​មាន​បំណង​បំបៅ​កូន​ដោយ​ទឹក​ដោះ ប៉ុន្តែ​ម៉ាក់ៗ​ត្រូ​វអនុវត្ត​ក្បួន​អនាម័យ​ផ្លូវ​ដង្ហើម ដោយ​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹម​ត្រូវ​អំឡុង​ពេល​បំបៅ​ដោះ​កូន លាង​សម្អាត​ដៃ​ឲ្យ​ស្អាត មុន និង​ក្រោយ​ពេល​បំបៅកូន។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

01/12/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អាការៈឈឺចាប់ ៣ យ៉ាងនេះ ស្ត្រីពពោះជួបញឹកញាប់បំផុត

ម៉ាក់​ៗ​​កំពុង​ពពោះ​ បើ​កើត​កូវីដ១៩​ អាច​ចម្លង​ទៅ​កូន​​ដែរ​អត់​?​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 01, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម