backup og meta

ស្ត្រីមានក្រុមឈាមដក អាចប្រឈមបញ្ហាច្រើនពេលពពពោះកូនបន្ទាប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 30, 2022

    ស្ត្រីមានក្រុមឈាមដក អាចប្រឈមបញ្ហាច្រើនពេលពពពោះកូនបន្ទាប់

    ជា​ទូទៅ​នៅ​ពេល​ម៉ាក់​ៗ​មាន​ក្រុម​ឈាម​ដក(-) ហើយ​ទារក​មាន​ក្រុម​ឈាម​បូក(+) ប្រព័ន្ធ​ភាព​ស៊ាំ របស់​ម៉ាក់​ៗ​អាច​បង្កើត​អង់ទីករ​ប្រឆាំង​នឹង​កោសិកា​របស់​ទារក ប្រសិនបើ​កូន​ក្នុង​ផ្ទៃ​​មិនមែន​ជា​ការ​ពពោះ​កូន​ទី​មួយ។ នេះ​ជា​ការ​លើក​ឡើង​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។

    ១- ស្ត្រី​ណា​ខ្លះ​អាច​មាន​បញ្ហា​នេះ?

    នៅ​ពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​ក្រុម​ឈាមរេស៊ីស ត្រូវ​តែ​ដឹង។ incompatibilité rhésus កើត​មាន​លើ​ស្ត្រី ដែល​មាន​ក្រុម​ឈាមរេស៊ីសដក ( A- B- AB- O-) ហើយ​ទារក​ក្នុង​ផ្ទៃ​មាន​ក្រុម​ឈាម​ រេស៊ីស​បូក(A+ B+ AB+ O+)។

    ២- គន្លឹះ​ងាយ​យល់ម៉ាក់​ៗ​រេស៊ីស (-) ហើយ​ទារករេស៊ីស (+)

    គ្រាប់​ឈាម​ក្រហម​របស់ទារក​ដែល​មាន​រេស៊ីស (+) នៅ​លើ​សម្បក​មាន antigène D រីឯ​ម៉ាក់​ៗ​ដែល​មាន​ក្រុម​ឈាម​រេស៊ីស (-) គឺ​មិនមាន antigène D នោះ​ទេ។ ធម្មតា​ក្រោយ​ពេល​សម្រាល រលូត​ រំលូត​កូន ឬ​កូន​ក្រៅ​ស្បូន កោសិកា​ទារក​អាច​ឆ្លង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ម៉ាក់ៗ ហើយ​ខ្លួន​ម៉ាក់​ក៏​ចាប់​បង្កើត​អង់ទីករ​ហៅថា agglutinines irrégulières។ នៅ​ពេល​ពពោះ​លើក​ក្រោយ អង់ទីករ​នេះ​នឹង​ប្រឆាំង​កោសិកា​ទារក​ដែល​មាន antigène D ដែល​ខ្លួន​ម៉ាក់​ៗ​គិត​ថា​ជា​របស់​ចម្លែក។ ទារក​ប្រឈម​នឹង​ការ​ខូចខាត​គ្រាប់​ឈាមក្រហម ដែល​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ហើយ អាច​ស្លាប់​ក្នុង​ពោះ។

    អត្ថបទគួរអាន៖

  • តិចនិកជួយម៉ាក់ៗដោះស្រាយបញ្ហាស្ត្រេសក្រោយសម្រាល
  • ការឈឺចាប់ក្រោយសម្រាល ៧ យ៉ាងកើតលើរាងកាយ ម៉ាក់ៗគួរដឹង
  • ម៉ាក់ៗដឹងអត់ បញ្ហាសុខភាពផ្លូវចិត្តជាផលវិបាកទូទៅមួយអំឡុងពេលពពោះ
  • ក្រោយសម្រាល ម៉ាក់ៗបត់ជើងតូចមិនចេញត្រូវធ្វើបែបណា?
  • ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
  • ៣- ម៉ាក់គន្លឹះ​ងាយ​យល់រេស៊ីស (-) ហើយ​ទារក​រេស៊ីស (+) ប្រការ​គួរ​យល់​ដឹង

    ⁃ នៅ​ពេល​ផ្ទៃពោះ​កូន​ទី​មួយ ពុំ​មាន​គ្រោះថ្នាក់​ចំពោះ​ទារក​​ក្នុង​ផ្ទៃ​ទេ ព្រោះ​ឈាម​ម៉ាក់ ​ៗ និង​ឈាម​កូន​ត្រូវ​ខណ្ឌ​ចែក​ដោយ​ឡែក​ពី​​គ្នា​ដោយសារ​សុក។

    ⁃ គ្រោះថ្នាក់​គឺ​កើត​លើ​ផ្ទៃពោះ​កូន​បន្ត​បន្ទាប់។

    ⁃ ធម្មតា​ពេល​សម្រាល​កូន រលូត រំលូត ឬ​កូន​ក្រៅ​ស្បូន កោសិកា​ទារក​អាច​ឆ្លង​ចូល​ទៅ​ក្នុង​​ចរន្ត​ឈាម​ម៉ាក់ ហើយ​ខ្លួន​ម៉ាក់​ក៏​ចាប់​បង្កើត​អង់ទីករ​ហៅថា agglutinines irrégulières ប្រឆាំង​នឹង កោសិកា​ទារក​ដែល​មាន antigène D ហើយ​ដែល​ខ្លួន​ម៉ាក់​គិត​ថា​ជា​របស់​ចម្លែក។

    ⁃ នៅ​ពេល​ពពោះ​ផ្ទៃពោះ​បន្ទាប់ បើ​ទារក​នៅ​តែ​រេស៊ីស ticorps របស់​​ម៉ាក់​អាច​ឆ្លងកាត់​សុក​ចូល​ទៅ​ឈាម​កូន​ហើយ​វាយ​បំផ្លាញ​គ្រាប់​ឈាម​ក្រហម​កូន ដែល​ធ្វើឲ្យ​ទារក​អាច​ស្លាប់​ក្នុង​ពោះ ដោយសារ​ការ​ខូចខាត​គ្រាប់​ឈាម​ក្រហម។

    រ៉េស៊ីសឈាម

    ៤- ផល​វិបាក

    ស្ត្រី​ប្រឈម​នឹង​ការ​រលូត​កូន ឬ​កូន​ស្លាប់​ក្នុង​ពោះ។

    ៥- ការការពារ ឬ​បង្ការ

    ⁃ ការ​ស្វែងរក agglutines irrégulières ពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ។

    ⁃ ការ​តាមដាន​ស្ត្រី​​ដែល​ប្រឈម ដោយ​ការ​ពិនិត្យ​ឈាម និង​តាមដាន​អេកូ​ទារក​ក្នុង​ផ្ទៃ។

    ⁃ ការចាក់ថ្នាំ Immunoglobulines anti-D ក្រោយ​​ពេល​សម្រាល​កូន​ម្តង​ៗ ក្រោយ​ពេល​រំលូត​កូន ឬ​រលូត​កូន ដើម្បីបន្សាប​( neutraliser) គ្រាប់​ឈាម​ក្រហម​ដែល​រ៉េស៊ីស (+) ក្នុង​បំណង ចៀសវាង​ការ​ផលិត​អង់ទីករ agglutinines irrégulières ដើម្បី​ការពារ​ទារក​ពេល​ផ្ទៃពោះ​បន្ទាប់។

    ⁃ ការ​ចាក់​បង្ការ​ពេល​កំពុង​ពពោះ​អាច​ធ្វើ​បាន​ចំពោះ​ស្ត្រី​នៅ ត្រីមាសទី៣ នៃ​គភ៌។

    ចំណុចសំខាន់

    នៅ​ពេល​មាន​ផ្ទៃពោះ សូម​ស្រ្តី​ទាំងអស់​ត្រូវ​ទៅ​ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស ដើម្បី​​ស្វែងរក ការពារ និង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​ប្រកប​ដោយ​ប្រសិទ្ធិភាព ចៀសវាង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ទាំង​ម៉ាក់ និងទារក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Mar 30, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម