ប្រសិនបើផលិតភាពឈាមក្រហមថយចុះ នោះយើងអាចប្រឈមមុខនឹងការកើតជំងឺកង្វះគ្រាប់ឈាមក្រហមមួយទៀត ហើយមូលហេតុដែលបណ្ដាលឲ្យបាត់បង់គ្រាប់ឈាមក្រហមអាចដោយសារ៖
– ការហូរឈាមច្រើន (របួស)
– ការរលាកផ្សេងៗដោយសារ បាក់តេរី វីរ៉ុស ប៉ារ៉ាស៊ីត ឬពពួកផ្សិត
– វិបត្តិអ័រម៉ូន បណ្ដាលឲ្យធ្លាក់ឈាម (ចំពោះស្ត្រី)
– ឬ ស្ត្រីពពោះ។
ចំពោះអ្នកជំងឺកង្វះគ្រាប់ឈាមក្រហមនឹងមានចេញរោគសញ្ញាឲ្យយើងដឹងបានដូច ស្លេកស្លាំងខុសពីធម្មតា ហេវហត់ អស់កម្លាំង ល្ហិតល្ហៃ ឧស្សាហ៍វិលមុខ ឈឺក្បាល មានអារម្មណ៍ធេងធោង ញ័រទ្រូង បេះដូងលោតញាប់ ចុកទ្រូង ដង្ហក់ ឆាប់ហត់ខុសធម្មតា។
ហេតុដូចនេះ យើងត្រូវទៅពិគ្រោះជំងឺជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីរកពីមូលហេតុនៃជំងឺបង្កពិតប្រាកដ។ សម្រាប់ការព្យាបាលជំងឺកង្វះគ្រាប់ឈាមក្រហមវិញ មិនមែនគ្រាន់តែជាការដាក់បញ្ចូលឈាមក្រហម ឬឲ្យថ្នាំជាតិដែកនោះទេ គឺត្រូវការព្យាបាលត្រឹមត្រូវ និងទាន់ពេលទាន់វេលា។