– ស្ត្រីមានផ្ទៃពោះដែលមានទារកច្រើនជាងមួយ (កូនភ្លោះ)
– ស្ត្រីដែលក្អួតញឹកញាប់ដោយសារចាញ់កូន
– ស្ត្រីញ៉ាំជាតិដែកមិនបានគ្រប់គ្រាន់
– ស្ត្រីមានប្រវត្តិហូរឈាមរដូវច្រើន មុនពេលមានផ្ទៃពោះ។
៤. វិធីការពារ និងព្យាបាល ពេលខ្វះគ្រាប់ឈាមក្រហម
វិធីការពារបញ្ហាខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ ជាធម្មតាគឺការផ្តល់ថ្នាំវីតាមីនសម្រាប់ស្ត្រីមានផ្ទៃពោះដែលមានផ្ទុកជាតិដែកបរិមាណគ្រប់គ្រាន់។ ការញ៉ាំពួកវីតាមីន និងជាតិដែក អាចជួយការពារ និងព្យាបាលភាពស្លេកស្លាំងអំឡុងពេលមានផ្ទៃពោះ។ អំឡុងពេលមានផ្ទៃពោះ ស្ត្រីត្រូវការជាតិដែក ២៧ មិល្លីក្រាម/ថ្ងៃ។
អាហារសម្បូរជាតិដែកមាន៖
– សាច់ក្រហមគ្មានខ្លាញ់
– សាច់មាន់
– សាច់ត្រី
– គ្រាប់ធញ្ញជាតិ
– សណ្តែក និងបន្លែ។
ដើម្បីបង្កើនការស្រូបយកជាតិដែកពីប្រភពសាច់ រុក្ខជាតិ និងថ្នាំគ្រាប់ ស្ត្រីមានផ្ទៃពោះគួរញ៉ាំអាហារដែលមានវីតាមីន C ខ្ពស់ ដែលមានដូចជាទឹកក្រូចច្របាច់ ទឹកប៉េងប៉ោះ ឬស្ត្រប៊ើរី។ ប្រសិនយើងបានប្រើថ្នាំគ្រាប់ជាតិដែកជាមួយនឹងទឹកក្រូចគួរចៀសវាងការប្រើពពួកជាតិកាល់ស្យូមក្នុងពេលព្រមគ្នាតែមួយ។ ទោះបីជាសារធាតុចិញ្ចឹមកាល់ស្យូមមានសារៈសំខាន់អំឡុងពេលមានផ្ទៃពោះ ប៉ុន្តែជាតិកាល់ស្យូមអាចបន្ថយការស្រូបយកជាតិដែក។