backup og meta

មានសញ្ញាទាំងនេះ ស្ត្រីពពោះខ្វះគ្រាប់ឈាមក្រហមហើយ ប្រញាប់បំពេញភ្លាម

មានសញ្ញាទាំងនេះ ស្ត្រីពពោះខ្វះគ្រាប់ឈាមក្រហមហើយ ប្រញាប់បំពេញភ្លាម

អស់​កម្លាំង​ខ្លាំង ស្បែកស ស្លេក​ខុស​ធម្មតា ញ័រ​ទ្រូង ហត់ វិលមុខ ឬ​ឈឺក្បាល​ញឹក​ញាប់​ពេល​ពពោះ​ជា​សញ្ញា​នៃ​ការ​ខ្វះ​គ្រាប់​ឈាម​ក្រហម បើ​បណ្តែត​បណ្តោយ​យូរ​អាច​ធ្វើ​ឲ្យ​សុខភាព​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​ខ្សោយ​ទៅៗ។ ខាង​ក្រោម​នេះ​ជា​មូលហេតុ​នាំ​ឲ្យ​ស្ត្រី​ពពោះ​ខ្វះ​គ្រាប់​ឈាម​ក្រហម ផល​ប៉ះ​ពាល់ និង​វិធី​ការពារ​មិន​ឲ្យ​ស្ត្រី​ពពោះ​ខ្វះ​គ្រាប់​ឈាម​ក្រហម។

១. មូលហេតុ​នាំ​ឲ្យ​ខ្វះ​គ្រាប់​ឈាម​ក្រហម

បើ​តាម​ប្រភព​មន្ទីរពេទ្យ​កាល់​ម៉ែត អំឡុង​មាន​ផ្ទៃ​ពោះ តម្រូវ​ការ​ជាតិ​ដែក​របស់​ស្ត្រី​នឹង​កើន​ឡើង​ទ្វេ​ដង ដើម្បី​ជួយ​ទារក​ក្នុង​ការ​ផលិត​គ្រាប់​ឈាម​របស់​គេ។ ប្រសិន​បើ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​មាន​បរិមាណ​ជាតិ​ដែក​ស្តុក​ទុក​បាន​គ្រប់​គ្រាន់ ឬ​ញ៉ាំ​ជាតិ​ដែក​មិន​គ្រប់​គ្រាន់​ក្នុង​ពេល​មាន​ផ្ទៃពោះ នោះ​នឹង​ងាយ​កើត​មាន​ភាព​ស្លេក​ស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក។ ក្រៅ​ពី​កង្វះ​ជាតិ​ដែក ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម ក៏​មាន​មូលហេតុ​ផ្សេងៗ​ដទៃ​ទៀត​ដែរ ដូចជា ជំងឺ​អេម៉ូក្លូប៊ីន ឫ​ជំងឺ​គ្រាប់​ឈាម​ផ្សេងៗ​ទៀត ករណី​នេះ​តម្រូវ​ឲ្យ​អ្នក​ជំងឺ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​ឈាម ដើម្បី​រក​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់​លាស់។

២.ផល​ប៉ះពាល់​ទារក​ក្នុង​ផ្ទៃ​ពេល​ខ្វះ​គ្រាប់​ឈាម​ក្រហម

ស្លេក​ស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ ឬ​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់​គីឡូ ឬ​ទារក​ខ្សោយ។

៣. នរណា​ខ្លះ​ប្រឈម​នឹង​ខ្វះ​ជាតិ​ពេល​ពពោះ?

ស្ត្រី​ដែល​មាន​ហានិភ័យ​ខ្ពស់​នឹង​ការ​ខ្វះ​គ្រាប់​ឈាម​ក្រហម​អំឡុង​ពេល​មាន​ផ្ទៃពោះ មាន៖

– ស្ត្រី​មាន​កូន​ច្រើន​ហើយ​ញឹក

– ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ទារក​ច្រើន​ជាង​មួយ (កូនភ្លោះ)

– ស្ត្រី​ដែល​ក្អួត​ញឹក​ញាប់​ដោយ​សារ​ចាញ់​កូន

– ស្ត្រី​ញ៉ាំ​​ជាតិ​ដែក​មិន​បាន​គ្រប់​គ្រាន់

– ស្ត្រី​មាន​ប្រវត្តិ​ហូរ​ឈាម​រដូវ​ច្រើន មុន​ពេល​មាន​ផ្ទៃពោះ។

៤. វិធី​ការពារ និង​ព្យាបាល ពេល​ខ្វះ​គ្រាប់​ឈាម​ក្រហម

វិធី​ការពារ​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម​អំឡុង​ពេល​មាន​ផ្ទៃពោះ ជា​ធម្មតា​គឺ​ការ​ផ្តល់​ថ្នាំ​វីតាមីន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ផ្ទុក​ជាតិ​ដែក​បរិមាណ​គ្រប់​គ្រាន់។ ការ​ញ៉ាំ​ពួក​វីតាមីន និង​ជាតិ​ដែក អាច​ជួយ​ការពារ និង​ព្យាបាល​ភាព​ស្លេក​ស្លាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ។ អំឡុង​ពេល​មាន​ផ្ទៃពោះ ស្ត្រី​ត្រូវ​ការ​ជាតិ​ដែក ២៧ មិល្លីក្រាម/ថ្ងៃ។

អាហារ​សម្បូរ​ជាតិ​ដែក​មាន៖

– សាច់​ក្រហម​គ្មាន​ខ្លាញ់

– សាច់​មាន់

– សាច់​ត្រី

– គ្រាប់​ធញ្ញជាតិ

– សណ្តែក និង​បន្លែ។

ដើម្បី​បង្កើន​ការ​ស្រូប​យក​ជាតិ​ដែក​ពី​ប្រភព​សាច់ រុក្ខជាតិ និង​ថ្នាំ​គ្រាប់ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ញ៉ាំ​អាហារ​ដែល​មាន​វីតាមីន C ខ្ពស់ ដែល​មាន​ដូចជា​ទឹក​ក្រូច​ច្របាច់ ទឹកប៉េងប៉ោះ ឬ​ស្ត្រប៊ើរី។ ប្រសិន​យើង​បាន​ប្រើ​ថ្នាំ​គ្រាប់​ជាតិ​ដែក​ជាមួយ​នឹង​ទឹក​ក្រូច​គួរ​ចៀស​វាង​ការ​ប្រើ​ពពួក​ជាតិ​កាល់ស្យូម​ក្នុង​ពេល​ព្រម​គ្នា​តែ​មួយ។ ទោះបី​ជា​សារធាតុ​ចិញ្ចឹម​កាល់ស្យូម​មាន​សារៈសំខាន់​អំឡុង​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​ជាតិ​កាល់ស្យូម​អាច​បន្ថយ​ការ​ស្រូប​យក​ជាតិ​ដែក។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/02/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម