backup og meta

ម៉ាក់ៗមានកក្តាប្រឈមទាំងនេះ ចាំបាច់ត្រូវធ្វើតេស្តរកមើលជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 01, 2021

    ម៉ាក់ៗមានកក្តាប្រឈមទាំងនេះ ចាំបាច់ត្រូវធ្វើតេស្តរកមើលជំងឺទឹកនោមផ្អែម

    តួលេខ​ស្រ្តី​​កើត​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ​នៅ​អាស៊ី​ប្រហាក់​ប្រហែល​គ្នា មាន​ប្រមាណ​ជា ១០% នៃ​ស្ត្រី​ពពោះ​ទាំង​អស់។ តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិតវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម ក្រពេញ និង​អ័រម៉ូន-ភាតរៈសមាជិក American College of Endocrinology ប្រសិន​បើ​ស្រ្តី​មាន​កត្តា​ប្រឈម​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ ត្រូវ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​ទឹកនោម​ផ្អែម

    – ធាត់​លើស​ទម្ងន់

    – មាន​ប្រវត្តិ​គ្រួសារ​កើត​ទឹក​នោម​ផ្អែម

    – ធ្លាប់​សម្រាល​កូន​ថ្លោស​ពេក

    – ស្ត្រី​មាន​ជាតិ​ស្ករ​ក្នុង​ទឹក​នោម

    ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​ស្រ្តី​មិន​មាន​កត្តា​ប្រឈម​ខាង​លើ​នេះ​ទេ លោក​វេជ្ជបណ្ឌិត​ថា ត្រូវ​រង់ចាំ​ដល់​ត្រីមាស​ទី៣ ដើម្បី​ធ្វើ​តេស្ត OGGT ដែល​តម្រូវ​ឲ្យ​ផឹក​ទឹកស្ករ​ចំនួន ៧៥ក្រាម។

    ក្នុង​ករណី​លទ្ធផល​តេស្ត​បញ្ជាក់​ថា ស្រ្តី​មាន​ជំងឺ​ទឹកនោម​ផ្អែម​អំឡុង​ពពោះ គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​ព្យាបាល​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ​នឹង​ផល​វិបាក​ដល់កូន និង​ម្តាយ​ខ្លួន​ឯង។

    ផល​ប៉ះពាល់​លើ​កូន

    – កូន​ថ្លោស​ខ្លាំង

    – កូន​ប្រឈម​នឹង​ជាតិ​ស្ករ​ចុះ​ទាប​ជ្រុល

    – កើត​មិន​គ្រប់​ខែ

    – កូន​អាច​ស្លាប់​ក្នុង​ផ្ទៃ

    ផល​ប៉ះពាល់​លើ​ម្តាយ

    – មាន​ជំងឺ​ក្រឡាភ្លើង

    – ពិបាក​សម្រាល​កូន។ល។

    លោក​វេជ្ជបណ្ឌិត​បន្ត​ថា ការ​ព្យាបាល​ស្ត្រី​កើត​ទឹក​នោម​ផ្អែម​អំឡុង​ពពោះ រាប់​បញ្ចូល​ទាំង​ការ​ផ្លាស់ប្តូរទម្លាប់​នៃ​ការ​រស់​នៅ ការ​ធ្វើ​របប​ចំណី​អាហារ ការ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ជាង​មុខ ជា​ដើម។ បន្ថែ​មពី​នោះ​គ្រូពេទ្យ​នឹង​ពិគ្រោះ​ជាមួយ​ស្រ្តី​ពពោះ គួរ​ប្រើ​ថ្នាំ ឬ​អត់? ក្នុង​នោះ ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​អំឡុង​ពពោះ​ដែល​ជាប់​ចំណាត់​ថ្នាក់ទី១ ​មាន​ការ​ទទួល​ស្គាល់​ពិភព​លោក គឺ​អាំងស៊ុយលីន ដែល​មាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន និង​ថ្នាំ​ផ្សេងៗ​ទៀត។

    វេជ្ជបណ្ឌិត ស៊ុំ សត្ថា
    វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម ក្រពេញ និង​អ័រម៉ូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម