backup og meta

មហារីកសុដន់ប៉ះពាល់អីខ្លះលើផែនការមាន បេប៊ី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

    មហារីកសុដន់ប៉ះពាល់អីខ្លះលើផែនការមាន បេប៊ី?

     “Hello គ្រូពេទ្យ” ធ្លាប់​បញ្ជាក់​ប្រាប់​ស្រីៗ​គ្នា​យើង​រួច​ហើយ​ពាក់ព័ន្ធ​នឹង​មហារីក​សុដន់ ព្រម​ទាំង​មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​កាច​សាហាវ​នេះ។ ក្រោយ​ព្យាបាល​ជា តើវា​ជះ​ឥទ្ធិពល​អ្វីខ្លះ​ចំពោះ​សុខភាព និង​ការ​បង្ក​កំណើត​របស់​យើង?

    ខាងក្រោម​នេះ ជា​ចំណុច​មួយ​ចំនួន​ពាក់ព័ន្ធ​មហារីក​សុដន់ និង​ការ​ពពោះ​សម្រាប់​គ្នា​យើង​មាន​ផែនការ​ចង់​បាន​កូន។

    ១- ព្យាបាលពនិង​ការ​មានផ្ទៃពោះ

    ព្យាបាល​មហារីកសុដន់ មាន​ច្រើន​ប្រភេទ ដូចជា ព្យាបាល​ដោយ​គីមី វា​អាច​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​អូវែ​បង្ក​ឲ្យ​អសមត្ថភាព​ក្នុង​ការ​បញ្ចេញ​មេ​ជីវិត។ ទោះជា​យ៉ាង​នេះ​ក្តី គ្នា​យើងខ្លះ​នៅ​តែ​អាច​មាន​លទ្ធភាព​មាន​អាអូន​គួរ​ឲ្យ​ស្រលាញ់​នឹង​គេ បន្ទាប់​ពី​ព្យាបាល​ដោយ​គីមី។

    ២- ពពោះ​អាច​ធ្វើ​ឲ្យ​មហារីក​រើ​ឡើង​វិញ​ទេ?

    បើតាម​វេជ្ជសាស្ត្រ មហារីក​សុដន់​មាន​ទំនាក់ទំនង​ជាមួយ​អត្រាអ័រម៉ូន អឺស្ត្រូសែន។ អ៊ីចឹង​ហើយ​ទើប​គ្នា​យើង​មួយ​ចំនួន​យល់​ថា ពេល​មាន​ផ្ទៃពោះ មហារីក​អាច​លាប់​សារ​ជាថ្មី។ មិន​បាច់​បារម្ភទេ​ព្រោះ​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ករណី​លាប់​មហារីក​មិន​ទាក់ទង​នឹង​ការ​មាន​កូន​ទេ ដូចគ្នា​នឹង​ការ​បំបៅ​ដោះកូន​អ៊ីចឹង​ដែរ គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។

    ៣- ត្រូវចាំយូរប៉ុនណា​ទើបអាចយកកូនបាន?

    មិនទាន់​មាន​ការ​បំភ្លឺ​ជាក់លាក់​ណាមួយ​ក៏​ពិត​មែន ប៉ុន្តែ​គ្រូពេទ្យ​តែង​ណែនាំ​ឲ្យ​គ្នា​យើង​រង់ចាំ​យ៉ាង​ហោច​ណាស់ ២ ឆ្នាំ មុន​សម្រេច​ចិត្ត​យក​កូន ព្រោះ​ថា​គ្នា​យើង​ខ្លះ​អាច​លាប់​ឡើង​វិញ អំឡុង​ពេល​នេះ ទោះ​ជា​ការ​ព្យាបាល​ចុង​ក្រោយ​ជោគ​ជ័យ​ក៏​ដោយ។ ម្យ៉ាង​ទៀត គឺ​អាស្រ័យ​លើ​កត្តា​ផ្សេងៗ ដូចជា អាយុ ប្រភេទ​មហារីក និង​ហានិភ័យ​អាច​កើត​មាន​ដោយ​ចៃដន្យ។

    ៤- ម៉ាក់ៗកើតមហារីកសុដន់កូនប៉ះពាល់ដែរអត់?

    ករណីនេះ​នៅ​តែ​មិន​មាន​ការ​អះអាង​ច្បាស់​លាស់ អាច​បង្ក​គ្រោះថ្នាក់​ដល់​អាអូន​ក្នុង​ផ្ទៃ​ទេ។ ផ្ទុយ​ទៅវិញ បើ​មាន​កូន​ដោយ​ចៃដន្យ​ក្នុង​អំឡុង​ពេល​ព្យាបាល​មហារីក ទើប​ជា​គ្រោះថ្នាក់។ ហេតុនេះ អាស្រ័យ​លើ​ស្ថានភាព​យើង​ជាក់ស្ដែង សូម​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ថា តើត្រូវ​បន្ត​ការ​ព្យាបាល​ឬយ៉ាង​ណា?

    ៥- បំបៅដោះចោទជាបញ្ហាទេ?

    ក្រោយ​ព្យាបាល​សះស្បើយ យើង​នៅ​តែ​អាច​បំបៅ​ដោះ​កូន​ដូច​ធម្មតា លើកលែង​តែ​យើង​ទទួល​ការ​ប្រឈម​នឹង​ការ​ព្យាបាល​ដោយ​គីមី និង​សារធាតុ​វិទ្យុ​សកម្ម​ក្នុង​កម្រិត​មួយ​ដែល​អាច​ប៉ះពាល់​លើ​ការ​ផលិត​ទឹកដោះ​ប៉ុណ្ណោះ។ បើ​យើង​ប្រើ​ថ្នាំគីមី​បន្ត ត្រូវសាកសួរ​គ្រូពេទ្យ ព្រោះ​ថ្នាំ​ខ្លះ​អាច​ចូល​តាម​ទឹកដោះ និង​បង្ក​គ្រោះថ្នា​ក់ដល់​កូន​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម