backup og meta

Folate Deficiency Anemia (ជំងឺ​ស្លេក​ស្លាំង​ដោយសារ​ខ្វះអាស៊ីដ​ហ្វូលិក)

Folate Deficiency Anemia (ជំងឺ​ស្លេក​ស្លាំង​ដោយសារ​ខ្វះអាស៊ីដ​ហ្វូលិក)

និយមន័យ

១- អ្វី​​ជាជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​អាស៊ីដ​ហ្វូលិក ?

ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​អាស៊ីដហ្វូលិក (វីតាមីន B9) ​នៅ​ក្នុង​ឈាម ព្រោះ​អាស៊ីដ​ប្រភេទ​នេះ  គឺ​ជា​វីតាមីន B ​ជួយ​រាងកាយ​ផលិត​គ្រាប់​ឈាម​ក្រហម ហើយ​នៅ​ពេល​​មាន​គ្រាប់​ឈាម​ក្រហម​មិន​គ្រប់​គ្រាន់​ ​នឹងធ្វើ​ឲ្យ​យើង​​មាន​ជំងឺ​ស្លេក​ស្លាំងនេះ​ឯង។

គ្រាប់​ឈាម​ក្រហម​ មាន​នាទី​ដឹកនាំ​អុកស៊ីហ្សែន​ទៅ​គ្រប់​ផ្នែកទាំង​អស់​​នៃ​រាងកាយ នៅ​ពេល​យើង​​មាន​ជំងឺ​ស្លេក​ស្លាំង​ មាន​ន័យ​ថា​ឈាមយើង​​ដឹកនាំ​​អុកស៊ីហ្សែនមិន​គ្រប់​គ្រាន់​ទៅ​កាន់​ជាលិកា​ និង​សរីរាង្គ​ផ្សេងៗ។​ បើ​គ្មាន​អុកស៊ីហ្សែន​គ្រប់​គ្រាន់ ​រាង​កាយ​មិន​អាច​ធ្វើ​ការ​បាន​ល្អ​ដូច​គ្នា។

កម្រិត​អាស៊ីដ​ហ្វូលិកទាប​ អាច​ធ្វើ​ឲ្យ​មានជំងឺ Megaloblastic Anemia ​ជា​ជំងឺ​ដែល​គ្រាប់​ឈាម​ក្រហម​ធំ​ខុស​ធម្មតា ប៉ុន្តែ​គ្រាប់​ឈាម​នេះ​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ ដោយ​មាន​រាង​ពង​ក្រពើ ហើយ​វា​ឆាប់​ស្លាប់​ជាង​គ្រាប់​ឈាម​ក្រហម​ធម្មតា។

មនុស្ស​ភាគ​ច្រើន​ទទួល​បានអាស៊ីដ​ហ្វូលិកគ្រប់​គ្រាន់​ពី​អាហារយើង​ញ៉ាំ ប៉ុន្តែ​មួយ​ចំនួន​តូច ទទួល​បាន​វីតាមីន​នេះ​មិន​គ្រប់​គ្រាន់​ពី​អាហារយើង​​ញ៉ាំដូច​គ្នា ឬអាច​មាន​​​បញ្ហា​បឺត​ស្រូបវីតាមីនពី​អាហារ។ ​គួរ​តែ​សួរ​គ្រូពេទ្យ​ ពាក់​ព័ន្ធ​វីតាមីនណា​យើង​គួរ​ញ៉ាំ និង​​មាន​ជាតិ​អាស៊ីដ​ហ្វូលិក​ ឬអត់ ហើយ​បញ្ហា​កង្វះ​ជាតិ​អាស៊ីដ​ហ្វូលិក អាច​បណ្តាលឲ្យ​ស្រីៗ​កំពុង​ព​ពោះ ​ងាយ​នឹង​សម្រាល​កូន​មក​មិន​គ្រប់​លក្ខណៈ។

២- ជំងឺ​នេះ​កើត​ឡើង​ញឹកញាប់ដែរ​ទេ?

ជំងឺ​នេះ​អាច​កើត​មាន​ចំពោះ​​មនុស្ស​គ្រប់​វ័យ។ យ៉ាង​ណា យើង​នៅ​តែ​អាច​ទប់​ស្កាត់​បាន តាម​រយៈ​ការ​​ដោយ​កាត់​បន្ថយ​នូវ​កត្តា​ប្រឈម និង​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- រោគ​សញ្ញា​ជំងឺស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​អាស៊ីដ​ហ្វួលិក

រោគ​សញ្ញាទូទៅ​ចំពោះ​គ្នា​យើង​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​អាស៊ីដ​ហ្វូលិក​​មាន​ដូចជា៖

– ស្បែក​ស្លេកស្លាំង

– ងាយ​ខឹង

– គ្មានថាមពល គ្មានកម្លាំងកំហែង

– រាក

– អណ្តាត​ឡើង​រលោង

– មានអារម្មណ៏ស្រាលក្បាល

– ភ្លេចច្រើន

– បាត់​បង់​ចំណង់​អាហារ និង​ស្រក​គីឡូ

– មាន​បញ្ហាពិបាក​ផ្ចង់​អារម្មណ៍

រោគ​សញ្ញា​ជំងឺ​លេក​ស្លាំង​ដោយ​សារ​ខ្វះ​អាស៊ីដ​ហ្វូលិក​​ អាច​ដូច​គ្នា​ជាមួយ​ជំងឺ​គ្រាប់​ឈាម​ផ្សេង​ទៀត។ ហេតុ​នេះ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ដើម្បីធ្វើ​រោគ​វិនិច្ឆ័យ​មួយ​ដែល​ត្រឹម​ត្រូវ។

អ្នក​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​​មិន​បាន​រៀបរាប់​ខាង​លើ។ បើ​មាន​ចម្ងល់​ទាក់​ទង​រោគ​សញ្ញាជំងឺ​ ត្រូវ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

​៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

បើ​សិន​ប្រទះ​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ដូច​រៀប​រាប់​ខាង​លើ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

មូល​ហេតុបង្ក

៥- មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​អាស៊ីដ​ហ្វូលិក

មាន​មូល​ហេតុ​​ជាច្រើន​អាច​បង្ក​ឲ្យ​យើ​ង​មាន​​ជំងឺស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​អាស៊ីដ​ហ្វូលិក ដូច​ជា៖

– ​ញ៉ាំ​អាហារ​មាន​អាស៊ីដហ្វូលិក​​មិន​គ្រប់​គ្រាន់ ដូចជា​មិន​សូវ​ញ៉ាំ​បន្លែ​ស្លឹក​ពណ៌​បៃតង​ ផ្លែឈើ​ស្រស់ គ្រាប់​ធញ្ញជាតិ មេ​ដំបែរ និង​សាច់ ពិសេស​ថ្លើមសត្វ។

– រាង​កាយ​​ស្រូប​ជាតិ​អាស៊ីដ​ហ្វូលិក​មិន​បាន​គ្រប់​គ្រាន់ ដែល​អាច​បណ្តាល​មក​ពី​ផឹក​ស្រា​ច្រើន ឬ​មាន​បញ្ហា​តម្រង​នោម​ធ្ងន់​ធ្ងរ ​ទាម​ទារ​ឲ្យ​លាងឈាម។

– មាន​ជំងឺ​នៅពោះវៀន​​ផ្នែក​ខាង​ក្រោម​ ដូចជាជំងឺ​ Celiac ខណៈ​ជំងឺ​ស្លេក​ស្លាំងប្រភេទ​នេះ​ ក៏​អាច​កើត​មាន​ចំពោះ​អ្នក​មាន​មហារីក​ដែរ។

– ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន ដូចជា​ ថ្នាំ​ប្រកាច់ (Phenytoin (Dilantin), Methotrexate, Sulfasalazine, Triamterene, Pyrimethamine, Trimethoprim-sulfamethoxazole, Barbiturates)។

– កំពុង​ពពោះ ព្រោះទារក​ក្នុង​ផ្ទៃ​ ​ត្រូវ​ការអាស៊ីដហ្វូលិកច្រើន ខណៈ​ស្រីៗ​មាន​ផ្ទៃពោះ​ អាច​ស្រូប​ជាតិ​វីតាមីន​នេះ​ តិច​ជាង​ធម្មតា ខណៈ​បញ្ហា​​ខ្វះអាស៊ីដ​ហ្វូលិក​អំឡុង​ពេល​ពពោះ អាច​ធ្វើ​ឲ្យទារក​​មាន​បញ្ហា​ប៉ះពាល់​ដល់​ខួរ​ក្បាល ខួរ​ឆ្អឹង​ខ្នង និង​ឆ្អឹង​ខ្នង និង​កើត​មក​មិន​អាច​ស្រូប​អាស៊ីតហ្វូលិក​បាន​តែ​ម្តង នាំ​ឲ្យ​កើត​ជំងឺស្លេក​ស្លាំង Megaloblastic Anemia (​ជំងឺ​គ្រាប់​ឈាម​ក្រហម​ធំ​ខុស​ធម្មតា និង​មានទម្រង់​ខុស​ប្លែក​ពី​គេ)។ ប៉ុន្តែ​បើ​​ឆាប់ទទួល​ការ​ព្យាបាលត្រឹម​ត្រូវ ​អាច​ជួយ​ការពារទារក​​កុំ​ឲ្យ​មាន​បញ្ហា​ទាក់​ទង​ ការ​រៀនសូត្រ និងបញ្ហា​ស្មារតី​បាន។

កត្តាប្រឈម

៦- កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​អាស៊ីដ​ហ្វូលិក

​មាន​កត្តា​ប្រឈម​ជា​ច្រើន​ អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារខ្វះ​ជាតិ​អាស៊ីដហ្វូលិក ដូចជា៖

– ញ៉ាំ​អាហារ​ប៉ះពាល់​ដល់​សុខភាព

– ផឹក​ស្រា​ច្រើន​

– មាន​ផ្ទៃពោះ​

– មិន​អាច​ស្រូប​យក​អាស៊ីដ​ហ្វូលិកបាន

– កំពុង​ប្រើថ្នាំមួយ​ចំនួន​ ដូចជា​ថ្នាំ​ប្រកាច់​

អត្ថ​បទ​ពាក់​ព័ន្ធ​៖

រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

គ្រូពេទ្យនឹង​​សួរនាំ​​ទាក់​ទង​សុខ​ភាព​យើង​​ពី​មុន អាការៈបច្ចុប្បន្ន ហើយ​​បើ​ពេទ្យ​​សង្ស័យ​ថា​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​អាស៊ីដ​ហ្វូលិក ពេទ្យ​​អាច​ធ្វើ​តេស្តឈាមមួយ​ចំនួន ដើម្បី​ពិនិត្យ​មើល​ចំនួន​គ្រាប់​ឈាម​ក្រហម និង​រក​មើល​ថា​ យើង​​មាន​អាស៊ីដ​ហ្វូលិក​គ្រប់​គ្រាន់ដែរទេ ខណៈ​តេស្ត​ទាំង​នោះ​រួម​មាន៖

– តេស្ត​​រាប់​គ្រាប់​ឈាម​ទាំង​អស់

– តេស្ត​គ្រាប់​ឈាម​ក្រហម និង​កម្រិត​អាស៊ីដហ្វូលិក

– តេស្ត​កម្រិត​វីតាមីន B១២ ក៏​ត្រូវ​ពិនិត្យ​ដែរ ព្រោះ​ជំងឺ​មួយ​ចំនួន ​ពេល​ខ្វះ​មាន​ថយ​ចុះ​កម្រិត​អាស៊ីដហ្វូលិក ក៏​អាច​មាន​កម្រិត​វីតាមីន​B១២ ​ទាប​ដែរដូច​គ្នា ដោយ​បញ្ហា​ទាំង​ពី​រ គឺ​មាន​រោគសញ្ញា​ស្រដៀង​គ្នា​។

​គួរ​តែ​ធ្វើ​ការ​សិក្សា​ Barium ប្រសិន​បើ​បញ្ហា​បណ្តាល​កម​ក​ពី​ប្រព័ន្ធ​រំលាយ​អាហារ។ យ៉ាង​ណា​ ពេទ្យ​មិន​ងាយ​ធ្វើ​ការ​ពិនិត្យ​ខួរ​ឆ្អឹង​ខ្នងនោះទេ។

៨- ព្យាបាល​ដោយវិធី​ណា?

គោល​ដៅ​ចម្បង​ក្នុង​ការ​​ព្យាបាល គឺ​ត្រូវ​រក​ឲ្យ​ឃើញ​​មូល​ហេតុ​ដែល​នាំ​ឲ្យកម្រិត​​អាស៊ីដ​ហ្វូលិក​ធ្លាក់​ចុះ​ទាប ដោយគ្រូពេទ្យ​ នឹង​រកវិធី​​ព្យាបាល​​ល្អមួយសម្រាប់យើង អាស្រ័យ​លើ​កត្តា​មួយ​ចំនួន៖

– អាយុ​ សុខភាព​ទូទៅ និង​ប្រវត្តិ​ជំងឺ

– ស្ថាន​ភាព​កំពុង​ឈឺ

– អាច​ទ្រាំ​ទ្រ​ជាមួយ​ថ្នាំ​មួយ​ចំនួន វិធីព្យាបាលបាន​កម្រិត​ណា?

– ជំងឺ​កើត​មាន​រយៈ​ពេល​យូរ​ប៉ុណ្ណា?

– ការ​គិត និង​អ្វី​យើង​ចង់​បាន។​

វិធីព្យាបាលជំងឺ​ស្លេក​ស្លាំង​ដោយសារ​ខ្វះជាតិអាស៊ីដហ្វូលិក​រួម​មាន៖

– ប្រើ​វីតាមីន និង​ថ្នាំ​​បំប៉ន​សារធាតុ​រ៉ែ

– ប្តូរ​របប​អាហារ

– ព្យាបាល​ដោយ​ប្រើថ្នាំ

– ព្យាបាល​ជំងឺ​ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​ខ្វះ​ជាតិ​អាស៊ីដ​ហ្វូលិក។

យើង​ត្រូវ​លេប​ថ្នាំ​បំប៉ន​ជាតិ​ហ្វូលិក​រយៈពេល ២-៣​ ខែ ឬអាច​ជា​ថ្នាំគ្រាប់​ ឬ​ចាក់។ ញ៉ាំអាហារសម្បូរ​ពពួកវីតាមីននេះ និង​កាត់​បន្ថយ​ការ​ផឹក​ស្រា ជា​រឿង​សំខាន់​បំផុត។ ​បើ​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ ​អាច​នាំ​ឲ្យយើង​​មាន​ជំងឺ​ស្លេក​ស្លាំង គ្រូពេទ្យ​នឹង​ធ្វើ​ការ​ព្យាបាល​ជំងឺ​នោះ​មុន។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់នៅ

ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ​មួយ​ចំនួន អាច​ជួយ​យើង​បង្ក​ជំងឺ​ស្លេក​ស្លាំង​ដោយសារ​ខ្វះ​អាស៊ីដហ្វូលិក​បាន ពិសេសញ៉ាំ​អាហារ​សម្បូរ​ជាតិអាស៊ីដ​ប្រភេទ​នេះ រួម​មាន ​នំប័ុង​ស្រូវ​សាលី ផ្លែ​ឈើ​រស​ជាតិ​​ជូរ និង​បន្លែ​បៃតង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Folate-Deficiency Anemia. http://www.hopkinsmedicine.org/healthlibrary/conditions/hematology_and_blood_disorders/anemia_of_folate_deficiency_85,P00089/. Accessed Mar 19, 2017.

Folate-deficiency anemia. https://medlineplus.gov/ency/article/000551.htm. Accessed Mar 19, 2017.

Folic Acid Deficiency Anemia – Topic Overview. http://www.webmd.com/a-to-z-guides/tc/folic-acid-deficiency-anemia-topic-overview#1. Accessed Mar 19, 2017.

កំណែ​ប្រែបច្ចុប្បន្ន

09/10/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Oct 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម