គ្រាន់តែដឹងមានផ្ទៃពោះ រំភើបដូចត្រូវឆ្នោតមួយលានដុល្លារ ពិសេសប្តីប្រពន្ធតែងទន្ទឹងចង់បានកូន ប៉ុន្តែបើលទ្ធផលនោះជាការភ័ន្តច្រឡំវិញ ក្តីសប្បាយក្លាយជាក្ដីខកចិត្ត។ ដើម្បីចៀសវាងកុំឲ្យរឿងនេះអាចកើតឡើងបាន ត្រូវស្វែងយល់ពីកត្តាមួយចំនួននាំឲ្យយើងច្រឡំមានផ្ទៃពោះ។
១- មូលហេតុឲ្យច្រឡំថាមានផ្ទៃពោះ
ករណីច្រឡំថាមានផ្ទៃពោះ វាកម្រកើតមានណាស់ ហើយក៏មិនទាន់ដឹងមូលហេតុពិតប្រាកដម៉េចរឿងភ័ន្តច្រឡំនេះអាចកើតឡើងបាន។ ប៉ុន្តែគ្រូពេទ្យ និងអ្នកវិទ្យាសាស្ត្រ ដាក់សង្ស័យទៅលើស្ថានភាពមួយចំនួន ដូចជា ការប៉ះទង្គិច ឬអតុល្យភាពសារធាតុគីមីក្នុងរាងកាយ។
ស្ថានភាពនេះ អាចកើតមាននៅពេលយើងខ្លួនឯចង់បានកូនខ្លាំងពេក ពិសេសកើតលើប្តីប្រពន្ធបញ្ហាអត់កូន រលូតកូន បាត់បង់កូន ស្រីជិតអស់រដូវ វិបត្តិផ្លូវចិត្ត ជាដើម។ ករណីខ្លះ សង្កេតឃើញមានរោគសញ្ញា ដូចជា សុដន់ឡើងធំ ឈឺសុដន់ ឬហើមពោះ ភ្លាមៗខួរក្បាលយើងនឹងបញ្ជូនសញ្ញាឲ្យយើងដឹងថាមានផ្ទៃពោះ។ បន្ទាប់មក នឹងមានការបញ្ចេញអ័រម៉ូនពិសេសៗ ធ្វើឲ្យមានរោគសញ្ញាកាន់តែដូចមានផ្ទៃពោះពិតៗអ៊ីចឹង។
អត្ថបទពាក់ព័ន្ធ៖
- បើមានអាការៈច្បាស់ៗទាំងនេះ ស្រីៗត្រូវពិនិត្យទឹកនោមមានផ្ទៃពោះ
- មានហេតុផលចាំបាច់អីខ្លះបានត្រូវពិនិត្យផ្ទៃពោះភ្លាមៗ ពេលដឹងថាមានកូន
២- មានរោគសញ្ញាភ័ន្តច្រឡំមានផ្ទៃពោះ
ស្រីៗអាចគិតថាមានផ្ទៃពោះ ដោយសារលេចឡើងរោគសញ្ញា ដូចជាកំពុងពពោះពិតៗ ហើយការពិត គឺគ្មានវត្តមានគភ៌ក្នុងផ្ទៃនោះផ្ទៃ ខណៈរោគសញ្ញាទាំងនោះរួមមាន ៖
– ផ្លាស់ប្ដូរវដ្ដរដូវ អាចបាត់រដូវម្ដង ឬច្រើនជាងនេះ
– ហើមពោះ
– ស្បែក និងសក់មានការប្រែប្រួល ស្បែកទៅជាក្រហម និងស្ងួត
– ឡើងទម្ងន់លឿន ទោះជាញ៉ាំអាហារដូចសព្វដងក៏ដោយ។
– នោមញឹក
– ហើមសុដន់ ឈឺ និងតឹងណែន
– អារម្មណ៍ដូចគភ៌កំពុងមានចលនា
– ក្អួត និងចង្អោរ រោគសញ្ញានេះអាចកាន់តែធ្ងន់ធ្ងរនៅពេលព្រឹក។
រោគសញ្ញាខាងលើ អាចមានរយៈពេលពី ២-៣ សប្ដាហ៍ ឬរហូតដល់ ២-៣ ខែ អាចមានដល់ ២-៣ ឆ្នាំក៏មាន។ ករណីកម្រ ស្រីៗមួយចំនួន អាចនឹងឈឺចាប់ ដូចទៅនឹងពេលសម្រាលកូនទៀតផង។
វិធីតែមួយគត់អាចកំណត់បាន បើយើងប្រទះស្ថានភាពនេះ ត្រូវធ្វើតេស្តដោយអ្នកជំនាញ។ បើមិនមានពពោះនោះទេ គ្រូពេទ្យអាចនឹងជួយប្រឹក្សាខាងផ្នែកផ្លូវចិត្តជាមួយយើងថែមទៀតផង។
[embed-health-tool-due-date]