ស្រីៗគ្នាយើងមួយចំនួនស្រាប់ពពោះដោយមិនមានកូន បែរជាពងនៅក្នុងស្បូនទៅវិញ តើការបង្កកំណើតបែបនេះមកអ្វី? អាចប៉ះពាល់ដល់សុខភាពម៉ាក់ៗអត់?
ការបង្កកំណើតបែបនេះជារឿងកើតមានដោយកម្រ ដែលមូលហេតុរបស់វាអាចបណ្តាលមកពីការបង្កកំណើតខុសប្រក្រតីរវាងមេជីវិតញី-ឈ្មោលជួបគ្នា ការលូតលាស់របស់ជាលិកាចេញពីសុក ដែលធ្វើឲ្យការលូតលាស់ស្បូនធំជាងអ្នកមានកូនធម្មតា។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
កូនពងអាចមានទម្រង់ កូនពងតែមួយជាថង់ទឹកទទេដែលពុំមានការលូតលាស់ និងកូនពងជាកញ្ចុំ មានរាងដូចផ្លែទំពាំងបាយជូរ។
ចំពោះស្រីៗដែលបង្កកំណើតមានកូនពង អាចដឹងបានតាមរយៈការមើលអេកូសាស្ត្រ ពិនិត្យឈាមថាមានផ្ទៃពោះ ថតឆ្លុះស្បូន និងសញ្ញាសម្គាល់ដូចជា ក្អួតចង្អោរខ្លាំងខុសប្រក្រតី ស្គមរីងរៃ ស្បែកលឿង និងមានធ្លាក់ឈាមតាមទ្វារមាស។ ក្នុងករណីដែលយើងមិនបានដឹងជាមុនទេ បន្តទុកកូនពងក្នុងពោះ រយៈពេលយូរ អាចទៅជាធ្លាក់ឈាមដុំ ធ្លាយស្បូន ទៅជាមហារីកក៏មាន។
ការបង្កកំណើតកូនពងមិនលូតលាស់ទេ ដូច្នេះនៅពេលដែលពិនិត្យឃើញមានកូនពងហើយគ្រូពេទ្យនឹងពន្យល់ដល់ម្តាយដើម្បីសម្អាតរំលូត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]