backup og meta

ទៅមើលផ្ទៃពោះ មិនមែនមើលអេកូ១មុខទេ ម៉ាក់ៗត្រូវតែធ្វើតេស្តប៉ុន្មានចំណុចនេះទៀត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 06, 2020

    ទៅមើលផ្ទៃពោះ មិនមែនមើលអេកូ១មុខទេ ម៉ាក់ៗត្រូវតែធ្វើតេស្តប៉ុន្មានចំណុចនេះទៀត

    អំឡុងមាន​ផ្ទៃ​ពោះ​ ម៉ាក់​ៗ​ប្រាកដជា​ទៅ​មន្ទីរពេទ្យ ដើម្បី​ចង់​ដឹង​ពី​សុខភាព​គភ៌រៀងរាល់ខែ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព-កម្ពុជា​ចិន សែន​សុខ នឹង​បង្ហាញ​ពី​រឿង​ត្រូវ​ពិនិត្យ​ពេល​ម៉ាក់​ៗ​មក​អេកូ​មើល​ផ្ទៃ​ពោះ។

    ១- ឆ្លុះ​អេកូ

    ការ​ឆ្លុះ​អេកូ អាច​ឲ្យ​យើង​ដឹង​ពី​ការ​លូតលាស់ ទីតាំង ទំហំ​របស់​ទារក​ក្នុង​ផ្ទៃ ព្រម​ទាំង​ឆ្លុះ​មើល​ថា​ទារក មាន​បញ្ហា​អ្វី​ឬ​អត់។

    ២- ពិនិត្យ​រក​មេរោគ​ស្វាយ

    ស្វាយ ជា​ជំងឺ​ដែល​បណ្ដាល​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ស្លាប់​ជាច្រើន ដូចនេះ​ការ​ពិនិត្យ​គឺ​ដើម្បី​ឲ្យ​ដឹង​ថា​ម្ដាយ​មាន​ជំងឺ​នេះ ដែរ​ឬ​ទេ។

    ៣- ពិនិត្យ​តម្រង​នោម

    ការ​ពិនិត្យ​នៅ​តំបន់​នេះ​ក៏​សំខាន់​ផង​ដែរ គឺ​ដើម្បី​ធ្វើ​តេស្ត​ជាតិ​ស្ករ និង​ជាតិ​ប្រូតេអ៊ីន និង​ការ​ធ្វើ​តេស្ត​ថា​មាន​ដំបៅ​ក្លាយ​នៅ​តម្រង​នោម ឬ​ក៍​អត់។

    ៤- ពិនិត្យ​ឈាម​ធម្មតា

    ការ​ពិនិត្យ​ឈាម ដើម្បី​វាយ​តម្លៃ​លើ​សុខភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ និង​ពិនិត្យ​មើល​ឲ្យ​ដឹង​ថា​គ្មាន​បញ្ហា​រហូត​ដល់​ពេល​សម្រាលកូន ក្នុង​នោះ​មាន​ការ​ពិនិត្យ​ឈាម (ជាតិ​ក្រហម​នៃ​ឈាម​កោសិកា​ឈាម និង​កោសិកា​ឈាម​ក្រហម​ជាដើម) ជំងឺ​អេដស៍ និង​រោគ​កញ្ជ្រឹល​ជា​ដើម។

    ៥- វាស់​សម្ពាធ​ឈាម និង​ថ្លឹង​ទម្ងន់

    រៀងរាល់​ពេល​ទៅ​ពិនិត្យ​ផ្ទៃពោះ គ្រូពេទ្យ​តែងតែ​វាស់​សម្ពាធ​ឈាម ដើម្បី​ចង់​ដឹង​ថា ឈាម​ម៉ាក់​ៗ​ឡើង​ខុស​ប្រក្រតី​ឬ​ទេ។ មួយ​វិញ​ទៀត ការ​ថ្លឹង​ទម្ងន់​ជា​ប្រចាំ គឺ​ដើម្បី​កុំឲ្យ​ម៉ាក់​ៗ​បណ្ដោយ​ខ្លួន​ញ៉ាំ​តាម​ចិត្ត​ចង់ រហូត​ឡើង ២០ គីឡូ ព្រោះ​អាច​ប្រឈម​មុខ​លើស​សម្ពាធ​ឈាម ទឹក​នោម​ផ្អែម ហើយ​ពិបាក​សម្រាល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម