backup og meta

​គ្រាប់ស្វាយ​ចន្ទី មាន​ប្រ​យោជន៍​ដល់​សុខភាព​ម៉ាក់ៗ និង​កូនក្នុង​ផ្ទៃ

​គ្រាប់ស្វាយ​ចន្ទី មាន​ប្រ​យោជន៍​ដល់​សុខភាព​ម៉ាក់ៗ និង​កូនក្នុង​ផ្ទៃ

គ្រាប់​ស្វាយ​ចន្ទី ​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​សម្រាប់​ស្រ្តីមាន​ផ្ទៃ​ពោះ ប៉ុន្តែ​អ្នក​ខ្លះ​​មិន​អាច​ញ៉ាំ​គ្រាប់​ស្វាយ​ចន្ទី​នេះបាន​ទេដោយសារតែ​​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ជា​មួយ​នឹង​គ្រាប់​ស្វាយ​ចន្ទី។ តាម​រយៈអត្ថបទ​នេះ​ស្រីៗ​យើង​ដែល​មាន​ផ្ទៃ​ពោះ​នឹង​ដឹង​ថា​តើ​ត្រូវ​បន្ថែម​គ្រាប់​ស្វាយ​ចន្ទី​​ក្នុង​របប​អាហារ​របៀប​ម៉េច និង​មាន​គុណ​ប្រយោជន៍​អ្វី​ខ្លះ?

១- គ្រាប់​ស្វាយ​ចន្ទី និងអត្ថ​ប្រយោជន៍​

សម្បូរសារធាតុ​ចិញ្ចឹម​

បើ​ប្រៀបធៀប​ជាមួយ​គ្រាប់​រុក្ខជាតិ​ផ្សេងៗ គ្រាប់​ស្វាយ​ចន្ទី​ស្ថិត​នៅ​លំដាប់​កំពូល​ដែល​នឹង​ផ្ដល់​ប្រូតេអីន និងខ្លាញ់​ល្អ​សម្រាប់​សុខភាព។ គ្រាប់​ស្វាយ​ចន្ទី​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​កាបូនអ៊ីដ្រាត និងជាតិ​សរសៃ​ផង​ដែរ។ ការ​ញ៉ាំ​គ្រាប់​ស្វាយ​ចន្ទី​នឹង​ជួយស្រ្តីមាន​ផ្ទៃពោះ​​ក្នុង​ការ​កាត់​បន្ថយ​ខ្លាញ់អាក្រក់​ក្នុងខ្លួន​ និងជួយ​កាត់បន្ថយ​​បញ្ហា​បេះដូង​បាន។

​ប្រភព​នៃ​ជាតិ​ដែក

ស្រីៗ​គ្នា​យើង​​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​គ្រាប់​ស្វាយ​ចន្ទី​លីង​រួច ប្រមាណជា ២៨,៣ក្រាម មាន​ផ្ទុក​នូវ​ជាតិ​ដែក ១,៧ មិល្លីក្រាម ដែល​នេះជា​ចំនួន​ជាក់​លាក់​មួយ​ដ៏​ច្រើន។ ជាតិ​ដែក​ជួយ​យើង​ទប់​ស្កាត់​ភាព​ស្លេក​ស្លាំង​ហើយ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ការ​ជាតិ​ដែក ២៧ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​ហើយ​គ្រាប់​ស្វាយ​ចន្ទី​ត្រូវ​ស្ថិត​នៅ​ក្នុង​បញ្ជី​អាហារ​ដែល​ត្រូវ​តែ​មាន។

សម្បូទៅ​ដោយ​វីតាមីន K

វិតាមីនK ​ជួយ​លំហូរ​​ឈាមឲ្យ​មាន​ភាព​ប្រក្រតី​។ កម្រិត​វិតាមីនK ដែល​ម៉ាក់ៗ​គ្រប់​រូប​គួរ​ទទួល​ទាន​ប្រចាំ​ថ្ងៃ​គឺ ៩០មីក្រូក្រាម ក្នុង​មួយ​ថ្ងៃ។ ពេល​ដែល​ម៉ាក់ ញ៉ាំ​គ្រប់​តាម​តម្រូវ​ការ​ណែនាំ​នេះ ទារក​​នៅ​ក្នុង​ផ្ទៃ​ក៏​នឹង​មាន​សុវត្ថិភាព​ពី​បញ្ហា​ហូរ​ឈាម​ (Fetal bleeding) នៅ​ពេល​សម្រាល ដូចជាក្រោយកាត់ទង​ផ្ចិត​ជាដើម។

​ប្រភព​នៃ​ជាតិ​ទង់ដែង

ទារក​ក្នុង​ផ្ទៃ​ត្រូវ​ការ​សារជាតិ​ទង់ដែង​សម្រាប់​ជួយឲ្យ​​សរសៃ​ឈាម ប្រព័ន្ធ​ប្រសាទ និងដំណើរ​វិវឌ្ឍន៍​នៃ​បេះដូង អាចធ្វើ​ចលនា​ត្រឹមត្រូវ។ គ្រាប់​ស្វាយ​ចន្ទីប្រហែល​២៨​ក្រាម មាន​ផ្ទុក​ជាតិ​ទង់​ដែង ០,៦មិល្លីក្រាម ហើយ​កម្រិត​ណែនាំ​ឲ្យ​ញ៉ាំ​ជាតិ​ទង់​ដែង​គឺ ១មិល្លីក្រាម​​រៀង​រាល់​ថ្ងៃ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ម៉ាក់ៗ​​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ពី​កម្រិត​ដែល​ញ៉ាំ ព្រោះ​ការញ៉ាំ​​ច្រើន​ពេកអាច​បណ្ដាល​ឲ្យ​រាក បញ្ហា​បេះដូង និង​ឈឺ​ក្បាល។

គ្រាប់​ស្វាយ​ចន្ទី​ក៏​មាន​ផ្ទុក​មាញ៉េស្យូម

ម៉ាញ៉េស្យូម និង​កាល់ស្យូម នឹង​ជួយ​ដល់​សុខភាព​ឆ្អឹង​និង​សាច់ដុំ​របស់​ម្តាយ។ សារធាតុនេះ​​អាច​ការពារ​ស្ត្រី​ជា​ម្ដាយ​ពី​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ភាព​តាន​តឹង ភាព​អស់​កម្លាំង ​និង​ការ​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ។

ញ៉ាំគ្រាប់ស្វាយចន្ទី

២- រឿង​ត្រូវ​ដឹង​​ពេល​​ញ៉ាំ​គ្រាប់​ស្វាយ​ចន្ទី?

សារធាតុ Urushiol ដែល​មាន​នៅ​ក្នុង​គ្រាប់​ស្វាយ​ចន្ទី​អាច​បណ្តាលឲ្យ​មាន​កន្ទួល និងរមាស់ ហើយ​បញ្ហា​ទាំង​នេះ​ធ្វើ​ឱ្យ​រំខាន​ដល់​ដំណេក​របស់​យើង​បាន។

ម៉ាក់ៗ​គួរ​ញ៉ាំ​គ្រាប់​ស្វាយ​ចន្ទី​ឲ្យ​មាន​កម្រិត​ ព្រោះ​បើ​សិន​ជា​ញ៉ាំ​ច្រើន​ពេក ​នឹង​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ខ្លាំង។ ចំណុច​សំខាន់​គឺ​ញ៉ាំ​ត្រឹម​ល្មម​បាន​ហើយ គឺ​ញ៉ាំប្រហែលជា​២៨ក្រាម​​ក្នុង​មួយ​ថ្ងៃ​គឺ​ល្អ​ហើយ​។ សារធាតុ Oxalates ដែល​មាន​ក្នុង​គ្រាប់​ស្វាយ​ចន្ទី​អាច​បង្កើត​ឡើង​នូវ​ជាតិ​រំអិល និងនាំ​ទៅ​បង្កើន​ហានិភ័យ​នៃ​ការ​សម្រាល​កូន​មុន​កំណត់។

ម៉ាក់ៗក៏ត្រូវ​ដឹងដែរថា​ការជ្រើសរើស​គ្រាប់ស្វាយចន្ទី ត្រូវ​ជ្រើស​រើស​យក​ផលិត​ផល​ធម្មជាតិ​ ​ដែលមិន​មាន​ជាតិ​អំបិល​ច្រើន ព្រោះថា​អំបិល​មាន​ជាតិ​សូដ្យូម​ច្រើន​ដែល​មិនមែន​ជា​ការ​ល្អ​សម្រាប់​អ្នកមាន​ផ្ទៃពោះ​ទេ។

ជា​ការ​ល្អ​បំផុតម៉ាក់ៗ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​ដើម្បី​ប្រាកដ​ថា​ម៉ាក់ៗមិន​មាន​​អាលែកហ្ស៊ី​ ឬ​មាន​បញ្ហា​ជាមួយ​ការ​បរិភោគ​គ្រាប់​ស្វាយ​ចន្ទី។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Is It Safe To Eat Cashew Nuts During Pregnancy? http://www.momjunction.com/articles/safe-eat-cashew-pregnancy_0087416/#gref Accessed June , 2017

Benefits of Eating Cashew Nuts During Pregnancy https://foodtolive.com/healthy-blog/benefits-of-cashew-nuts-during-pregnancy/  Accessed June , 2017

កំណែ​ប្រែបច្ចុប្បន្ន

24/11/2021

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រភេទអាហារល្អៗ ម៉ាក់ៗពពោះកូនដំបូងមិនគួររំលង

ប៉ូវអាហារប៉ុន្មានមុខនេះអំឡុងពពោះ មិនភ័យកូនកើតមកខ្សោយបញ្ញា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Nov 24, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម