ជាទូទៅពេលម៉ាក់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យអំឡុងពពោះ គ្រូពេទ្យតែងតែណែនាំឲ្យម៉ាក់ៗញ៉ាំអាហារសម្បូរជីវជាតិដែលមានទាំងជាតិដែក រ៉ែ វីតាមីន ជាពិសេសជាតិកាល់ស្យូម។ តើកាល់ស្យូមនោះ មានសារៈសំខាន់អ្វីខ្លះចំពោះយើង និងកូនក្នុងផ្ទៃ។
ជាទូទៅពេលម៉ាក់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យអំឡុងពពោះ គ្រូពេទ្យតែងតែណែនាំឲ្យម៉ាក់ៗញ៉ាំអាហារសម្បូរជីវជាតិដែលមានទាំងជាតិដែក រ៉ែ វីតាមីន ជាពិសេសជាតិកាល់ស្យូម។ តើកាល់ស្យូមនោះ មានសារៈសំខាន់អ្វីខ្លះចំពោះយើង និងកូនក្នុងផ្ទៃ។

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា កាល់ស្យូមល្អចំពោះម៉ាក់ៗ អាចការពារពីជំងឺបម្រុងក្រឡាភ្លើង ដែលមានហានិភ័យខ្ពស់មួយពេលសម្រាល ។ ចំណែកទារកក្នុងផ្ទៃវិញ ពេលម៉ាក់ៗញ៉ាំអាហារសម្បូរជាតិកាល់ស្យូមគ្រប់គ្រាន់ ឆ្អឹងកូនរឹងមាំនឹងលូតលាស់បានល្អ ធ្វើឲ្យចង្វាក់បេះដូងមានដំណើរការល្អ សរសៃប្រសាទ និងសាច់ដុំមានភាពរឹងមាំ។
ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជាចិន-សែនសុខ បានបន្ថែមទៀតថា ពេលនៅក្នុងពោះទារកទទួលជាតិកាល់ស្យូមគ្រប់គ្រាន់ មានហានិភ័យកើតមិនគ្រប់ខែទាបជាង ទារកមិនទទួលបានជាតិកាល់ស្យូម ហើយក្រោយកើតមក ទារកនឹងមានកម្ពស់ត្រឹមត្រូវតាមស្តង់ដារ។
លោកបន្ថែមទៀតថា ដូចនេះត្រូវតែញ៉ាំអាហារសម្បូរជាតិកាល់ស្យូមដូចជា តៅហ៊ូ ទឹកដោះគោ យ៉ាអួរ បន្លែស្លឹកបៃតងចាស់ សណ្ដែកសៀង នំប៉័ងគ្រាប់ធញ្ញជាតិ ត្រីសាឌីន គ្រាប់អាល់ម៉ុង។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
08/04/2020
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ