ពេទ្យហាមស្រីៗពពោះមិនឲ្យញ៉ាំត្រីសមុទ្រទាំងនេះទេ មានជាតិបារ៉តខ្ពស់ ប៉ះពាល់កូន
ពពួកសត្វត្រីធំៗ ដែលរស់នៅក្នុងទឹកសមុទ្រយូរឆ្នាំមានផ្ទុកនូវជាតិបារ៉តច្រើន មិនល្អចំពោះស្រីៗមានផ្ទៃពោះនោះទេ។ នេះបើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសរោគស្ត្រី និងសម្ភព នៃមន្ទីរសម្រាកព្យាបាល និងសម្ភពមាតា។

លោកស្រីវេជ្ជបណ្ឌិតដែលមានសញ្ញាបត្រពីប្រទេសបារាំងរូបនេះបានបន្ថែមថា ស្រីៗមានផ្ទៃពោះញ៉ាំគ្រឿងសមុទ្រច្រើនហួសហេតុ បណ្តាលឲ្យមានកម្រិតសារធាតុបារ៉តខ្ពស់ក្នុងខ្លួន អាចប៉ះពាល់ដល់កូនក្នុងផ្ទៃ ធ្វើឲ្យកូនកើតមកមានភាពមិនប្រក្រតី ធ្វើឲ្យខូចខួរក្បាល ការលូតលាស់កូនមិនល្អ និងមានបញ្ហាប្រព័ន្ធសរសៃប្រសាទ។
ក្នុងនោះស្ត្រីពពោះ មិនត្រូវញ៉ាំពពួកត្រីឆ្លាម ត្រីធូណា ត្រីថាលហ្វីស ត្រីដាវ ឬត្រីស្បៃកា ព្រោះជាប្រភេទត្រីសម្បូរសារធាតុបារ៉ត។
អត្ថបទពាក់ព័ន្ធ៖
សម្រាប់មន្ទិលសង្ស័យពីសារធាតុបារ៉តមាននៅក្នុងត្រី អាជ្ញាធរចំណីអាហារ និងឱសថអាមេរិក FDA និងទីភ្នាក់ការពារបរិស្ថានអាមេរិក EPA បានណែនាំឲ្យស្រីៗកំពុងពពោះ បំបៅដោះកូន និងក្មេងតូចៗ គួរតែកំណត់បរិមាណញ៉ាំគ្រឿងសមុទ្រឲ្យបានត្រឹមត្រូវ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕