– ចាក់អ័រម៉ូន៖ ប្រភេទចាក់អ័រម៉ូន អាចខុសៗគ្នាទៅតាមប្រភេទអ័រម៉ូនដែលរាងកាយយើងខ្វះខាត។ យើងអាចចាក់អ័រម៉ូន GnRH (Gonadotropin-releasing hormones) ដើម្បីភ្ញោចការបញ្ចេញអ័រម៉ូន FSH និង LH ពីក្រពេញអ៊ីប៉ូភីស ឬចាក់អ័រម៉ូន hCG (Synthetic Human Chorionic Gonadotropin) តាមសាច់ដុំ ដែលជាទូទៅផ្សំជាមួយថ្នាំបង្កកំណើតផ្សេងទៀត ។ បើអូវែនៅតែមិនភ្ញោចទៀត ពេទ្យអាចនឹងចាក់អ័រម៉ូនត្រូវការក្នុងការបញ្ចេញពងបង្កកំណើតដោយផ្ទាល់តែម្តង។
ការបង្កកំណើតដោយចាក់អ័រម៉ូននេះ អាចចាប់ផ្តើមពីអ័រម៉ូន FSH (Folic Stimulated Hormone) ឬក៏លាយ ៥០/៥០ រវាងអ័រម៉ូន FSH និង LH (ហៅម្យ៉ាងទៀតថា hMG ឬ Human menopausal gonadotropin)។ ជាធម្មតា គេចាក់អ័រម៉ូនទាំងនេះរយៈពេល ៧-១២ ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ២ ឬទី ៣ នៃវដ្តរដូវ។