backup og meta

ការ​សិក្សា​៖ ​យក​កូន​​​ខែ​ក្តៅ​ ​​ទារក​​កើត​មក​មាន​ភាពវៃឆ្លាត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Nov 24, 2021

    ការ​សិក្សា​៖ ​យក​កូន​​​ខែ​ក្តៅ​ ​​ទារក​​កើត​មក​មាន​ភាពវៃឆ្លាត

    ការ​សិក្សា​​ថ្មី​មួយ​​នៅ​ប្រទេស​ស្កុត​ឡែន​ ចក្រភព​អង់គ្លេស បាន​​​ឲ្យ​​ដឹង​ថា  ស្រីៗ​​ដែល​សម្រេច​​យក​កូន ឬ​មាន​​ផ្ទៃ​ពោះ​អំឡុង​ខែ​ក្តៅ នឹង​​មាន​គុណ​ប្រយោជន៍​សម្រាប់​ទារក​ដែល​កើត​មក មាន​បញ្ញា​វៃ​ឆ្លាត​។

    ការ​អះ​អាង​បែប​នេះ ក៏​ព្រោះ​តែ​​​​លទ្ធផល​នៃ​ការ​សិក្សា​​ដោយ​សាកលវិទ្យាល័យ​ Glasgow របស់​ស្កុតឡែន​​បាន​រក​ឃើញ​ថា​ អ្នក​ម្តាយ​ដែល​​បាន​ពពោះ​ក្នុង​អំឡុង​​រដូវ​ក្តៅ បាន​ត្រូវ​ពន្លឺ​ថ្ងៃ​ ដែល​ជា​ប្រភព​វីតាមីន​ D មាន​​​កូន​កើត​មក មាន​ប្រាជ្ញា​វៃ​ឆ្លាត សមត្ថភាព​រៀន​សូត្រ​ បាន​ល្អ​ជាង អ្នក​ម្តាយ​ដែល​បាន​ពពោះ នា​អំឡុង​រដូវ​ត្រជាក់ នឹង​មិន​សូវ​បាន​ត្រូវ​ពន្លឺ​ថ្ងៃ។

    សម្រាប់​ទិន្នន័យ​ដែល​​សិក្សា​ខាង​​លើ​នេះ ខាង​សាកលវិទ្យាល័យ​ Glasgow បាន​ផ្អែក​លើ​ទិន្នន័យ​សិក្សា​លើ​កុមារ​ស្កុតឡែន​ជិត​ទូទាំង​ប្រទេស​ស្កុត​ឡែន​។

    លោក​សាស្រ្តាចារ្យ​ Jill Pell អ្នក​ដឹក​នាំ​​ការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ​ បាន​និយាយ​ថា៖ «លទ្ធ​ផល​នៃ​ការ​សិក្សា​ខាង​លើ​នេះ ពិត​ជា​ឲ្យ​ដំណឹង​ទៅ​​ម៉ាក់​ប៉ា​ទាំង​អស់​ ឲ្យ​​ដឹង​ថា ការ​ត្រូវ​ពន្លឺ​ថ្ងៃ​អំឡុង​ពេល​ពពោះ​ ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​​ទារក ព្រោះ​វីតាមីន​D ពិត​ជា​ត្រូវ​ការ​ចាំ​បាច់​សម្រាប់​ការ​វិវត្ត​ខួរ​ក្បាល​របស់​ទារក»។

    អត្ថបទពាក់ព័ន្ធ៖

    ជា​មួយ​គ្នា​លោក​សាស្រ្តាចារ្យ​ បាន​​លើក​បង្ហាញ​​ផង​ដែរ​ថា ២១​% នៃ​​​កូន​ៗ​របស់​អ្នក​ម្តាយ​ដែល​បាន​ពពោះ​អំឡុង​រដូវ​ត្រជាក់ ដែល​ពុំ​សូវ​មាន​ពន្លឺ​ថ្ងៃ លទ្ធ​ផល​នៃ​ការ​សិក្សា​ពួក​គេ​ពិត​ជា​អត្រា​ទាប​ជាង កូន​ៗ​របស់​អ្នក​ម្តាយ​ ដែល​ត្រូវ​គេ​ដឹង​ថា បាន​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន​ និង​បាន​​ស្រូប​យក​ជីវជាតិ​វីតាមីន​ D គ្រប់​គ្រាន់។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ កូន​ៗ​​ដែល​បាន​ត្រូវ​ពន្លឺ​ថ្ងៃ​ អំឡុង​ពេល​ម៉ាក់​ៗ​របស់​គេ​ពពោះ គឺ​បាន​បង្ការ​ឲ្យ​ចៀស​ពី​ហានិភ័យ​ជំងឺ​ អូទីស្សឹម និង​បញ្ហា​បញ្ញា​លូត​លាស់​មិន​ប្រក្រតី៕ ​​​

    នេះជាមូលហេតុដែលធ្មបទះគូទទារកទើបកើតឱ្យយំ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Nov 24, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម