backup og meta

ត្រៀមប៉ុន្មានរឿងនេះបានមុន ទើបផែនការយកកូនមិនជួបបញ្ហា

ត្រៀមប៉ុន្មានរឿងនេះបានមុន ទើបផែនការយកកូនមិនជួបបញ្ហា

ការ​ត្រៀម​​លក្ខណៈ​បាន​ល្អ​មុន​ពេល​យក​កូន ធ្វើ​ឲ្យ​ផែនការ​គ្រួសារ​ដើរ​​ទៅ​ដោយ​រលូន ឯ​សុខភាព​ម្តាយ និង​កូន​ក៏​ល្អ​ដែរ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ នឹង​លម្អិត​ពី​ការ​ត្រៀម​លក្ខណៈ​មួយ​ចំនួន​របស់​ប្តី​ប្រពន្ធ​ថ្មីថ្មោងដែល​បម្រុង​យក​កូន។

១. ជួប​គ្រូពេទ្យ

ការ​ជួប​គ្រូពេទ្យ​ដើម្បី​សាក​សួរ​ព័ត៌មាន​ផ្សេងៗ​ជុំវិញ​ការ​ត្រៀម​លក្ខណៈ​យក​កូន​​ឲ្យ​បាន​ល្អ និង​ពិនិត្យ​សុខភាព​ទាំង​​ប្តី​ទាំង​ប្រពន្ធ គឺ​រឿង​ចាំបាច់ ដែល​ប្តី​ប្រពន្ធ​មួយ​ចំនួន​មិន​សូវ​បាន​គិត​គូរ​អំពី​បញ្ហា​មួយ​នេះ​ទេ។ ការ​ត្រៀម​លក្ខណៈ​បាន​មុន និង​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​ប្តី​ប្រពន្ធ អាច​កាត់​បន្ថយ​បញ្ហា​ប្រឈម​នានា​ទាំង​ពេល​មាន​ផ្ទៃ​ពោះ និង​ពេល​សម្រាលកូន

២. ឈប់​ប្រើ​ថ្នាំ

បើ​មាន​ប្រើ​ថ្នាំ​ពន្យារ​កំណើត ឬ​មធ្យោបាយ​ពន្យារ​កំណើត​​ផ្សេង​ទៀត ចាំបាច់​ត្រូវ​បញ្ឈប់​ភ្លាម បើ​យើង​មាន​គម្រោង​យក​កូន។ ក្រៅ​ពី​បញ្ឈប់​មធ្យោបាយ​ពន្យារ​កំណើត ការ​ប្រើ​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺ​ផ្សេងៗ​ក៏​ត្រូវ​តែ​បញ្ឈប់​ដែរ ទើប​​មិន​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត ដែល​បញ្ហា​នេះ តម្រូវ​ឲ្យ​ប្តី​ប្រពន្ធ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៣. បំប៉ន​អាហារ

របប​អាហារ​ពិត​ជា​ចាំបាច់​ណាស់​ខ្លាំង​ចំពោះ​ប្តី​​ប្រពន្ធ​ដែល​ត្រៀម​លក្ខណៈ​យក​កូន របប​អាហារ​ត្រឹម​ត្រូវ ជួយ​ដល់​ឲ្យ​មេ​ជីវិត​ដែល​ត្រៀម​បង្ក​កំណើត​មាន​សុខភាព​ល្អ។ ទាំង​បុរស​ទាំង​ស្រ្តី​ត្រូវ​ញ៉ាំ​អាហារ​ណា​ដែល​សម្បូរ​ជីវជាតិ ជំនួយ​ដល់​សុខភាព មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេស​ទឹកដោះគោ និង​ត្រូវ​ចៀស​វាង រួមមាន បារី គ្រឿងស្រវឹង គ្រឿងញៀន។ ចំពោះ​អត្ថ​ប្រយោជន៍​នៃ​ការ​ញ៉ាំ​ទឹកដោះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ជួយ​ឲ្យ​ប្រព័ន្ធ​រាងកាយ​រឹងមាំ ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខភាព​ល្អ ហើយ​សម្បូរ​នូវ​វីតាមីន និង​សារធាតុ​រ៉ែ​ជា​ច្រើន​មុខ ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ភ្នែក​ទារក​ក្នុង​ផ្ទៃ​ភ្លឺថ្លា ខួរក្បាល​ឆ្លាតវៃ ឯ​ឆ្អឹង​ក៏​រឹងមាំ។

៤. ត្រៀម​ថវិកា

ថវិកា​ជា​រឿង​មិន​អាច​ខ្វះ​ខាត​បាន ឧបមា​ថា ពេល​មិន​ទាន់​មាន​កូន ប្តី​ប្រពន្ធ​ចំណាយ​១​ខែ តែ ៥០០ ដុល្លារ​ប៉ុណ្ណោះ តែ​ពេល​យើង​មាន​កូន​ម្នាក់ ការ​ចំណាយ​ក៏​ត្រូវ​តែ​កើន​ទៅ​តាម​នោះ​ដែរ។ អ៊ីចឹង​ហើយ​យើង​ចាំបាច់​ត្រូវ​សន្សំ​លុយ​ជា​មុន សម្រាប់​ចំណាយ​ពេល​ពពោះ សម្រាលកូន និង​ក្រោយ​ពេល​កូន​កើត​មក។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

 

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/04/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 22, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម