បច្ចុប្បន្នគូស្នេហ៍ដែលរៀបការហើយ ជួបអត្រាគ្មានកូនច្រើន ក្នុងនោះមានកត្តាមួយចំនួនដូចជាកត្តាដំណពូជ របបអាហារ កត្តារស់នៅ ការប្រើគ្រឿងសម្អាងដែលមានគ្រឿងផ្សំពីគីមី ក៏មានខ្លះ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែករោគស្រ្តី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ នឹងបង្ហាញពីប្រភេទគ្រឿងសម្អាង ដែលផ្ទុកជាតិគីមីមួយចំនួននាំឲ្យពិបាកមានកូន ឬមានហើយមិននៅជាដើម។
១- ថ្នាំលាបក្រចក និងថ្នាំលាបសក់
ក្នុងថ្នាំលាបក្រចកមានផ្ទុកជាតិគីមីមួយចំនួនដូចជា Benzene និង Toluene វាអាចមានហានិភ័យធ្វើឲ្យកូនក្នុងផ្ទៃអត់គ្រប់លក្ខណៈ ហើយថ្នាំលាបសក់ក៏អាចបង្កើនហានិភ័យដល់ការរលូតកូនក្នុងផ្ទៃថែមទៀតផង។
២- គ្រឿង makeup
នៅក្នុងគ្រឿង makeup មានផ្សំជាមួយសារធាតុ formaldehyde ឬ polyethylene glycol ដែលត្រូវបានគេនិយាយថា អាចបង្កើនហានិភ័យគ្មានកូនសម្រាប់ស្ត្រីផងដែរ។
៣- ទឹកអប់ ឬស្ព្រៃយ៍
ផលិតផលក្លិនក្រអូបទាំងនេះមានផ្ទុក phtalates ដែលនាំឲ្យប៉ះពាល់ដល់អ័រម៉ូនរបស់យើង និងបណ្ដាលឲ្យប៉ះពាល់ដល់ការមានកូន ដោយស្រូបសារធាតុគីមីតូចៗចូលក្នុងសួតបានយ៉ាងងាយស្រួល។
៤- រ៉ូលអនលាបក្លៀក
ក្នុងរ៉ូលអនលាបក្លៀកត្រូវបានគេរកឃើញថា សារធាតុគីមីម្យ៉ាងវាអាចធ្វើឲ្យអ្នកយើងរងឥទ្ធិពលផ្នែកប្រាជ្ញាស្មារតី និងការគ្រប់គ្រងអារម្មណ៍ ដែលប៉ះពាល់កូនការវិវឌ្ឍរបស់កូន។
[embed-health-tool-ovulation]