បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត

បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត

ស្រីៗពិបាកមានកូន អាចមកពីមូលហេតុទាំង ៥នេះ

ស្រប​ពេល​ដែល​គូស្នេហ៍​មួយ​ចំនួន​ អាច​​មាន​កូន​យ៉ាង​​ឆាប់​រហ័ស​ក្រោយ​ព្យាយាម​ត្រឹមតែ​ ២ ​ឬ​ ៣​ខែ​ ក៏​មាន​​គូស្នេហ៍​​ខ្លះ​ទៀត​ ព្យាយាម​រាប់​ឆ្នាំ​ហើយ​ នៅ​តែ​មិន​ទាន់​មាន​កូន​ដូច​ក្ដី​ប្រាថ្នា។ ​ពិត​ណាស់ ​ការ​រង់ចាំ​ជា​រឿង​ដ៏​ពិបាក​មួយ​សម្រាប់​គ្នា​យើង ដែល​អាច​បង្ក​ជា​បញ្ហា​ស្រ្តេស ឬ​បាក់​ទឹក​ចិត្ត​ជា​ដើម។ ហេតុ​នេះ​ហើយ​ ​​យើង​គួរ​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃ​ពោះ ដោយ​ការ​​ផ្លាស់ប្ដូរ​ទម្លាប់​មួយ​ចំនួន​ ដូចជា​បែបបទ​រស់នៅ របប​អាហារ​ និង​សកម្មភាព​ដទៃ​ទៀត​។ យ៉ាង​ណា​មិញ ខាង​ក្រោម​នេះ​ជា​​កត្តា​ទាំង​៥ ដែល​នាំ​ឲ្យ​យើង​ពិបាក​មាន​កូន​ ក៏​ដូចជា​តិចនិក​ដោះស្រាយ​​។ ១. ស្រ្តេស​ បញ្ហា​ស្រ្តេស​រ៉ាំរ៉ៃ អាច​បង្ក​​​ផល​ប៉ះពាល់​​ជា​ច្រើន​ដល់​សុខភាព រួម​ទាំង​លទ្ធភាព​​នៃ​ការ​មាន​កូន​របស់​យើង។ ​នៅ​ពេល​ដែល​យើង​ទទួល​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សុខភាព​រាងកាយ​ និង​ផ្លូវ​ចិត្ត វា​អាច​កាត់បន្ថយ​ឱកាស​នៃ​ការ​ពពោះ​ដូច​គ្នា​​​។ ​ចំណែក​ឯ​បញ្ហា​ស្រ្តេស​ធ្ងន់ធ្ងរ​អំឡុង​ពេល​មាន​ផ្ទៃពោះ ក៏​អាច​ជះ​ឥទ្ធិពល​​អវិជ្ជមាន​ដល់​ទាំង​​​សុខភាព​ម្ដាយ​ និង​ទារក​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២. គេង​មិន​គ្រប់គ្រាន់​ ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​ស្កប់ស្កល់​ និង​គ្រប់គ្រាន់​ពេញ​មួយ​យប់​ មិន​ត្រឹម​តែ​​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​ស្បែក​ និង​បំពេញ​ថាមពល​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​កាត់បន្ថយ​ស្រ្តេស​ និង​ជួយ​បង្កើន​ឱកាស​នៃ​ការ​ពពោះ​។ ផ្ទុយ​មក​វិញ បើ​យើង​គេង​មិន​គ្រប់គ្រាន់​ យើង​អាច​ប្រឈម​នឹង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ បង្កើន​​ឱកាស​ឆ្លង​មេរោគ​ផ្សេង​ៗ​ ចំនួន​មេ​ជីវិត​ឈ្មោល​ថយ​ចុះ​សម្រាប់​បុរស និង​បញ្ហា​បាត់​រដូវ​សម្រាប់​ស្ត្រី។ [embed-health-tool-ovulation] ៣. លើស​ទម្ងន់​ ចំពោះ​ស្ត្រី​ដែល​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ ក៏​អាច​ជួប​បញ្ហា​​ពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះ​ខ្លាំង​ជាង​​​ស្ត្រី​​​ដែល​មាន​ទម្ងន់​ខ្លួន​សម​ល្មម​​​ ពីព្រោះ​ខ្លាញ់​ដែល​លើស​នៅ​ក្នុង​រាងកាយ​ អាច​បណ្ដាល​ឲ្យ​​​រដូវ​មិន​ទៀងទាត់ ឬ​ការ​បញ្ចេញ​ពង​អូវុល​មិន​ត្រឹមត្រូវ​។ កត្តា​ទាំង​ពីរ​នេះ សុទ្ធ​តែ​អាច​កាត់បន្ថយ​លទ្ធភាព​នៃ​ការ​មាន​កូន ដែល​នាំ​ឲ្យ​ពិបាក​​មាន​ផ្ទៃពោះ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ