backup og meta

មុនដល់ពេលសម្រាលកូនតាម​ធម្មជាតិ ស្ត្រីពពោះគួរ​ត្រៀមខ្លួនអី​ខ្លះ?​

មុនដល់ពេលសម្រាលកូនតាម​ធម្មជាតិ ស្ត្រីពពោះគួរ​ត្រៀមខ្លួនអី​ខ្លះ?​

ចាប់​ពី​មាន​ផ្ទៃ​ពោះ រហូត​ដល់​ថ្ងៃ​ត្រូវ​សម្រាល ទោះ​ឆ្លង​កាត់​រឿង​ពិបាក​ច្រើន​យ៉ាង​ណា ក៏​ស្រីៗ​ជា​ម្តាយ អាច​ស៊ូទ្រាំជម្នះរហូត​ទាល់​តែ​កូន​ជាទី​ស្រលាញ់​អាច​ចេញ​មក​មើល​ពន្លឺ​ព្រះអាទិត្យដោយ​សុវត្ថិភាព ក៏​ជាពេល​វេលា​សប្បាយ​បំផុត​សម្រាប់​គ្នា​យើង​មួយ​ចំនួន​ធំ​ដូច​គ្នា។ យ៉ាង​ណា អំឡុង​ពេល ៩ ខែ​នេះ ត្រូវ​សម្រេច​ចិត្ត​ឲ្យ​ហើយ សម្រាល​តាម​ធម្មជាតិ ឬដោយ​វះកាត់ ហើយ​បើ​សម្រេច​ចិត្ត​សម្រាល​តាម​ធម្មជាត គួរ​ត្រៀម​ខ្លួនទុក​ជាមុន អ្វី​គ្នា​យើង​គួរ​ធ្វើ​មាន​ដូច​ជា​៖

១- ស្វែង​យល់​ពី​ដំណាក់​កាល​សម្រាលកូន

រឿង​​សម្រាលចំពោះ​ស្រីៗ ​មិន​ដូច​គ្នា​នោះ​ទេ យើង​ក៏​មិន​អាច​ទាយ​ថា​ ត្រូវ​ចំណាយ​ពេលយូរ​ ឬ​ឆាប់ ឬ​យ៉ាង​ណា​នោះ​ដែរ។ ទោះ​មិន​ដូច​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​រឿង​សម្រាល​កូន គ្នា​យើង​ទាំង​អស់ ​ចៀស​មិន​ផុត​ដំណាក់​កាល​ទាំង​ ៣ នេះ​ដូច​គ្នា។

– ដំណាក់​កាល​ទី១៖ សាច់​ដុំ​ស្បូន​ចាប់​ផ្តើម​កន្ត្រាក់ ហើយ​រលា​វិញ ជាហេតុ​​ធ្វើឲ្យ​មាត់​ស្បូន​រួញ​ខ្លី​ និង​បើក​ ដើម្បី​ឲ្យទារក​អាច​ចេញ​មក​ក្រៅ​តាម​ទ្វារ​មាស​បាន។ ដំណាក់​កាល​នេះ ​អាច​មាន​រយៈពេល​ ២-៣ ​ម៉ោង ​ទៅ​ដល់​ ២-៣ ​ថ្ងៃ​ឯណោះ។ ការ​កន្ត្រាក់​សាច់​ដុំ​ស្បូន​ គឺ​មាន​ចង្វាក់​ទៀង​ទាត់ ហើយ​កន្រ្តាក់​ជាប់​ប្រហែល​មួយ​នាទីឯ​ណោះ។

– ដំណាក់​កាល​ទី​២៖ សាច់​ស្បូន​បើក​អស់​ហើយ ក៏​ជា​ពេល​វេលា​គ្នា​យើង​ត្រូវ​ប្រឹងរុញ​កូន​ចេញពី​ស្បូន​​មក​ក្រៅ។

– ដំណាក់​កាល​ទី​៣៖ ពេល​ទារក​សម្រាល​ចេញ​មក​ក្រៅ​​រួច​ហើយ ស្បូន​នៅ​តែ​កន្រ្តាក់​ទៀត​ ដើម្បី​ទម្លាក់​សុក​ចេញ​មក​ក្រៅ​ដែរ។

២- ត្រៀម​ខ្លួន​សម្រាប់​ការ​ឈឺចាប់

​ដើម្បី​កុំឲ្យ​ពេល​សម្រាល​ឈឺ​ចាប់​ខ្លាំង ​យើង​អាច​ចាប់​ផ្តើម​អនុវត្ត​តាម​ចំណូច​ទាំង​នេះ អំឡុង​ពេល​កំពុង​ពពោះ ដូច​ជា៖

– ម៉ាស្សា​តំបន់​ប្រដាប់​ភេទ៖ ​ម៉ាស្សា​ថ្មមៗ និងយឺត​ៗ ទៅលើ​ស្បែក ​ជាលិកា​នៅ​ជុំ​វិញ​ប្រ​ដាប់​ភេទ​ និង​ទ្វារ​លាមក នៅអំឡុង ៤​ សប្តាហ៍​ចុង​ក្រោយ​នៃ​ការ​ពពោះ (ឬ​ចាប់​ពី​សប្តាហ៍​ទី ៣៤​ ទៅ)។ មាន​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ម៉ាស្សា​តំបន់​ប្រដាប់​ភេទ ​កាត់​បន្ថយ​ការ​ដាច់​រហែក​ទ្វារ​មាស​ពេល​សម្រាល​បាន​មួយ​ចំនួន​ធំ។

– លំហាត់​ប្រាណ​អាង​ត្រគាក (Kegel)៖ ពេល​សម្រាល សាច់​ដុំអាង​ត្រគាក​ធ្វើ​ការ​យ៉ាង​ខ្លាំង​ ដើម្បី​រុញ​ទារក​ចេញ​ពី​ក្នុង​ផ្ទៃ។ ដូច​នេះ​ លំហាត់​ប្រាណ​អាង​ត្រគាក នឹង​ជួយ​ឲ្យ​ការ​សម្រាល​មិន​សូវ​ពិបាក។

៣- សម្អាត​រោម​លើ​ថ្ងាស

ពេល​មាន​ផ្ទៃ​ពោះ ម៉ាក់ៗ​​ភាគ​ច្រើន​តែង​បារម្ភ​ពី​ការ​កោរ​រោម​លើ​ថ្ងាស (លើប្រដាប់ភេទ) ជា​ពិសេស​ការ​ពពោះ​លើក​ដំបូង។ ពេល​លើ​ថ្ងាស​ស្អាត​ មិន​រញ៉េរញ៉ៃ វា​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់យើង ​និង​គ្រូពេទ្យ​ក្នុង​ការ​ពិនិត្យ​ និង​ធ្វើ​ទម្រង់​ការ​ផ្សេងៗ ​ក៏​កាត់​បន្ថយ​ការ​បង្ក​រោគ​មួយ​ចំនួន​ អាចឆ្លង​ពី​ម្តាយ​ទៅ​កូន​នៅ​ពេល​សម្រាល​ទៀត​ផង​។ ហេតុ​នេះ​ហើយ មន្ទីរ​ពេទ្យ​មួយ​ចំនួន​ ​ណែ​នាំ​ឲ្យ​ស្រីៗ​ពពោះ កោរ​សម្អាត​រោម​លើ​ថ្ងាស​ មុន​ពេល​ចូល​សម្រាលដើម្បី​សុវត្ថិ​ភាព​ និង​អនាម័យ។

អត្ថបទ​ពាក់ព័ន្ធ៖

  • បែកទឹកភ្លោះមុនពេលកំណត់ គ្រោះ​ថ្នាក់អត់? ត្រូវធ្វើម៉េច?
  • សម្រាលកូនដោយវះកាត់ ម៉ាក់ៗមិនព្រួយរឿងឈឺពោះមែន តែជួបបញ្ហាទាំងនេះ

៤- ចូល​រួម​ថ្នាក់​ត្រៀម​សម្រាល​កូន

ការ​ចូល​រួម​នេះ​ គឺ​ដើម្បី​ឲ្យដឹង​ពី​ព័ត៌មាន​ផ្សេងៗ​ពាក់​ព័ន្ធ​រឿង​សម្រាល​កូន ដើម្បី​ធ្វើ​ការ​សម្រេច​ និង​បន្ថយ​ការ​ភ័យ​ខ្លាចរបស់​ម៉ាក់ៗ។ ខាង​ក្រោម​នេះ​ជា​ចំណុចច​គោលៗ នឹង​បង្ហាញ​នៅ​ក្នុង​ថ្នាក់៖

– សញ្ញាឈឺ​ពោះ​សម្រាល

– ដំណើរ​ការ​ធម្មតា​នៃ​ការ​ឈឺ​ពោះ​សម្រាល និង​ការ​សម្រាល

– វិធី​សាស្ត្រ​ដោះ​ស្រាយ​អាការៈ​ឈឺ​ចាប់

– ប្តី​ អាច​ជួយ​អ្វី​ខ្លះ​ពេល​ឈឺ​ពោះ​សម្រាល

– ពេល​ណា​ត្រូវ​ទៅ​រក​គ្រូ​ពេទ្យ​ ឬ​ឆ្មប។

មិន​ថាគ្នា​យើង​សម្រេច​ចិត្ត​​សម្រាល​នៅមន្ទីរពេទ្យ​រដ្ឋ ឬ​គ្លីនិក​ឯក​ជន​នោះ​ទេ ចំណុច​ទាំង​នេះ​នឹង​ជួយ​ឲ្យយើង​​បាន​ត្រៀម​ខ្លួន ​ក្នុង​ការ​សម្រាល​ដោយ​ធម្មជាតិ កាត់​បន្ថយ​បាន​ផល​វិបាក និង​ការ​ភ័យ​ខ្លាច​ច្រើន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Childbirth Education Classes. http://americanpregnancy.org/labor-and-birth/childbirth-education-classes/. Accessed August 10, 2016.

Kegel exercises: A how-to guide for women. http://www.mayoclinic.org/healthy-lifestyle/womens-health/in-depth/kegel-exercises/art-20045283. Accessed August 10, 2016.

Dealing with pain during childbirth. http://kidshealth.org/en/parents/childbirth-pain.html#. Accessed August 10, 2016.

How to Prepare Yourself for Natural Childbirth. http://www.wikihow.com/Prepare-Yourself-for-Natural-Childbirth. Accessed August 10, 2016.

កំណែ​ប្រែបច្ចុប្បន្ន

03/02/2020

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Feb 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម