backup og meta

ចាក់ថ្នាំស្ពឹកពេលសម្រាលកូនដោយវះកាត់ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

ចាក់ថ្នាំស្ពឹកពេលសម្រាលកូនដោយវះកាត់ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

ការ​សម្រាល​កូន​ដោយ​វះកាត់ ពេទ្យ​នឹង​ចាក់​ថ្នាំ​ស្ពឹក​ឲ្យ​ម៉ាក់ៗ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល។ ក្រៅ​ពី​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ តើ​ថ្នាំ​ស្ពឹក​មាន​ចំណុច​ល្អ និង​មិន​ល្អ​អ្វី​ខ្លះ​ទៀត?

បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ការ​ចាក់​ថ្នាំ​ស្ពឹក​ពេល​សម្រាល​កូន​ដោយ​វះកាត់ ជា​ការ​ចាក់​ថ្នាំ​ស្ពឹក​នៅ​បរិវេណ​ឆ្អឹង​ខ្នង ដោយ​ពេល​ចាក់​ចូល​ទៅ​ក្នុង​ខ្លួន​ស្ត្រី នឹង​ធ្វើ​ឲ្យ​ត្រឹមឆ្អឹង​ខ្នងចុះទៅដល់ចុងជើងស្ពឹក​លែង​មាន​ការ​ឈឺ​ចាប់ ។

លោក​វេជ្ជបណ្ឌិត​ថា ចាក់​ថ្នាំ​ស្ពឹក​រួច មិន​មែន​ស្ត្រី​លែង​ដឹង​ខ្លួន​នោះ​ទេ គឺ​នៅ​ដឹង​ខ្លួន​ធម្មតា ដឹង​ពី​ដំណើរ​សម្រាល​កូន​ពី​ដើម​ដល់​ចប់ គ្រាន់​ស្ពឹក​ផ្នែក​ខាង​ក្រោម​រាង​កាយ ពេល​ពេទ្យ​វះ​កាត់​ទៅ​មិន​មាន​ការ​ឈឺ​ចាប់។

ប្រើ​ថ្នាំ​នេះ​ក្នុង​បរិមាណ​ត្រឹមត្រូវ ជា​ជម្រើស​ដ៏​ល្អ​ស្រីៗ​យើង​គួរ​អនុវត្ត បើ​មិនអ៊ី​ចឹង នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដូច​ជា៖

– ធ្លាក់​ចុះ​នៃ​សម្ពាធ​ឈាម អាច​នាំ​ធ្វើ​ឲ្យ​យើង​ជួប​អាការៈ​ក្អួត ចង្អោរ និង​វិល​មុខ

– ស្រីៗ​ប្រើ​ថ្នាំ​ជំនួយ​ពេល​សម្រាល អាច​មាន​អាការៈ​ក្តៅ​ខ្លួន ច្រើន​ជាង​ស្រីៗ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដទៃ​ទៀត

– ក្តៅ​ខ្លួន អាច​កើត​ឡើង​ពេល​ចាក់​ថ្នាំ​ស្ពឹក​នៅ​ឆ្អឹង​ខ្នង

– ពិបាក​បត់​ជើង​តូច

– ឈឺ​ក្បាល​ខ្លាំង ២-៣ ថ្ងៃ (អាការៈ​នេះ​កើត​ឡើង​ដោយ​សារ​ការ​លេច​ធ្លាយ​សារធាតុ​រាវ​ពី​ឆ្អឹង​ខ្នង ​បើ​សិន​ការ​ចាក់​ថ្នាំ​ចូល​ទៅ​ជ្រៅ​ពេក)។

បើស្ត្រីមាន​ប្រតិកម្ម​អាលែកហ្ស៊ីជា​មួយ​ថ្នាំ​ស្ពឹក ឬ​មាន​បញ្ហា​កំណក​ឈាម មិន​គួរ​ប្រើ​ថ្នាំ​នេះ​ទេ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/09/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ស្រីៗខ្វះជាតិដែកពេលពពោះ និងចាក់ថ្នាំស្ពឹកឆ្អឹងខ្នងពេលសម្រាល នាំឲ្យកូនកើតអូទីស្សឹម?

Local Anaesthetic (ចាក់ថ្នាំស្ពឹកតាមតំបន់)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម