backup og meta

មាន៤ចំណុច​នេះ ស្រីៗ​យើង​​មិនព្រួយ​រឿងពិបាក​កើត​កូន

មាន៤ចំណុច​នេះ ស្រីៗ​យើង​​មិនព្រួយ​រឿងពិបាក​កើត​កូន

ពេល​ពពោះ ស្រីៗគ្នា​យើង​ខំ​ធ្វើ​នេះ​ធ្វើ​នោះ ខ្លះ​ទៀត​ខំ​ផឹក​ថ្នាំ​ខ្មែរ​ផង ដើម្បី​កើត​កូន​ស្រួល មិន​ឈឺ​ពោះ​យូរ។ តាម​ក្បួន​វេជ្ជសាស្ត្រ​ថ្នាំខ្មែរ​មិន​អាច​ជួយ​បាន​ទេ ការ​កើត​កូន​តាម​ធម្មជាតិ​បាន​ស្រួល លុះណា​តែ​ម៉ាក់ៗ​មាន​លក្ខខណ្ឌ​សំខាន់ៗ ៤ ខាងក្រោម​នេះ។

១- អាង​ត្រគាកធំ

មនុស្ស​ស្រីៗ​ម្នាក់ៗ​មាន​រូបរាង​មិន​ដូច​គ្នា។ កម្ពស់​បាន ត្រគាកសាយ លក្ខខណ្ឌ​សរីរាង្គ​មួយ​នេះ ធ្វើ​ឲ្យ​ម៉ាក់ៗ​ងាយ​នឹង​កើត​កូន​តាម​ធម្មជាតិ ជាង​ស្រីៗ​គ្នា​យើង​ដែល​មាន​កម្ពស់​ទាប ចាប់ពី ១.៥០ ម៉ែត្រ ចុះ​ក្រោម ទោះ​ជា​កូន​ក្នុង​ពោះ​ថ្លោស​បន្តិច​ក្តី។

២- គ្មាន​ជំងឺ​ប្រចាំកាយ

បើកូន​ក្នុង​ពោះ​មាន​សុខភាពល្អ ឯ​ម៉ាក់ៗវិញ​​​ក៏​មាន​សុខភាព​ល្អ គ្មាន​ជំងឺ​ប្រចាំ​កាយ ដូចជា ជំងឺហឺត-បេះដូង​ធ្ងន់ធ្ងរ ក្រឡាភ្លើង ជំងឺលើសឈាម… នោះ​ម៉ាក់ៗ​ប្រាកដជាកើត​អាច​កូន​តាម​ធម្មជាតិ​បាន។

អត្ថបទពាក់ព័ន្ធ៖ កុំ​ប្រហែស! ​លើស​​ឈាម​ពេលពពោះ អាច​ស្លាប់ទាំងម្តាយទាំងកូន

ពពោះ

៣- កូន​ក្នុង​ពោះ​មិន​ថ្លោស​ខ្លាំង​ពេក

កូន​ថ្លោស​ពេក ៤-៥ គីឡូក្រាម ច្បាស់​ជា​ម៉ាក់ៗ​ពិបាក​កើត​ហើយ ដូច្នេះ​យើង​ត្រូវ​តែ​តាមដាន​សុខភាព និង​គីឡូ​កូន​ជា​ប្រចាំ មិន​ត្រូវ​ញ៉ាំ​ច្រើន​ហួស​ហេតុ​តាម​ចិត្ត​ចង់​នោះ​ទេ។ អំឡុង​ពពោះ​ម៉ាក់ៗ​អាច​ឡើង​គីឡូ​ចន្លោះ​ពី ១០-១២ គីឡូ​បាន​ហើយ បើ​ឡើង​គីឡូ​ច្រើន​ជាង​នេះ កូន​ក្នុង​ពោះ​ក៏​ថ្លោស​ទៅ​តាម​នោះ​ដែរ។

អត្ថបទពាក់ព័ន្ធ៖ ពីថ្ងៃ​ពពោះដល់សម្រាល ​ម៉ាក់​ៗ​​ឡើងគីឡូ​ប៉ុន្មាន​ទើបល្អ?

៤- កូនបង្វិលក្បាលចុះក្រោម សុកមិនពាំងមាត់ស្បូន

បើ​បង្វិល​ក្បាល​ចុះ​ក្រោម ហើយ​សុក​ក៏មិនពាំងក្នុងកម្រិត​ណាមួយ​​ធ្ងន់ធ្ងរ​ទេ នោះ​​ម៉ាក់ៗ​ក៏​គ្មាន​ឧបសគ្គ​ក្នុងការ​សម្រាលតាមធម្មជាតិ​ដែរ។

អត្ថបទពាក់ព័ន្ធ៖ មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/05/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 03, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម