backup og meta

ទោះឈឺចាប់បន្តិច តែស្រីៗសម្រាលកូនដោយធម្មជាតិ មាន​ផល​ល្អ​ខ្លាំងណាស់

ទោះឈឺចាប់បន្តិច តែស្រីៗសម្រាលកូនដោយធម្មជាតិ មាន​ផល​ល្អ​ខ្លាំងណាស់

ជា​ធម្មតា​គ្រូពេទ្យ​តែងតែ​លើក​ទឹក​ចិត្ត​ឲ្យ​ម៉ាក់​ៗ​ជិត​ដល់​ថ្ងៃ សម្រាល​កូន​តាម​បែប​ធម្មជាតិ ព្រោះ​វា​ល្អ​ចំពោះ​ខ្លួន និង​កូន ប៉ុន្តែ​ប្រសិនបើ​ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​ដូចជា​កូន​ទទឹង​ពោះ សុក​ពាំង​មាត់​ស្បូន ទង​សុក​រុំ​ក​ច្រើន​ជុំ និង​បញ្ហា​ដទៃ​ទៀត គ្រូពេទ្យ​បាន​ណែនាំ​វិធី​សម្រាល​ដោយ​វះកាត់​វិញ ដើម្បី​ចៀសវាង​បញ្ហា​គ្រោះថ្នាក់​ផ្សេង​ៗ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ប្រាប់​ពី​គុណ​ប្រយោជន៍​ក្នុង​ការ​សម្រាល​តាម​វិធី​ធម្មជាតិ​ម៉ាក់​ៗ​មាន​ផល​ល្អ​ច្រើន​យ៉ាង​ដូច​ខាងក្រោម។

១- ចំពោះ​ម៉ាក់​ៗ

  • ​ក្រោយ​សម្រាលរួចតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ម៉ាក់ៗអាច​ដើរ​បាន
  • គ្មាន​ការ​ឈឺចាប់​​ដែល​បន្សល់​ដូច​វះកាត់​ឡើយ
  • សម្រាក​នៅ​ពេទ្យ​រយៈពេល​ខ្លី
  • មុខ​របួស​ឆាប់​ជា​សះស្បើយ និង​គ្មាន​ស្នាម
  • គ្មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ នៅ​ពេល​ធ្លាប់​សម្រាល​តាម​ធម្មជាតិ
  • ចំណាយ​ថវិកា​តិច
  • អាច​បញ្ជាក់​ថា​ជា​ម្ដាយ​ដ៏​ល្អ​បាន ហើយ​ថ្ងៃ​ក្រោយ​ទៅ​នៅតែ​អាច​បង្កើតកូន​យ៉ាង​ជឿជាក់។

អត្ថបទពាក់ព័ន្ធ

សម្រាលកូនតាមធម្មជាតិHello_គ្រូពេទ្យ

២- ចំពោះ​បេប៊ី

  • ទទួល​បាន​អ័រម៉ូន​ពពួក​អុកស៊ីតូស៊ីន​បាន​ល្អ​ពី​ម្ដាយដែលជួយជំរុញក្នុងការបញ្ចេញទឹកដោះ
  • អាច​ទទួល​បាន​អង់ទីករ​មួយ​ចំនួន​ដែល​អាច​ការពារ​ពីម៉ាយក្រុប​ច្រើន
  • អត់​សូវ​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​ជាពិសេស​បញ្ហា​ក្នុង​ការ​ដកដង្ហើម ឬ​គ្មាន​ទឹក​ក្នុង​សួត
  • ទឹក​រម្អិលនៅ​ពេល​សម្រាល​ដោយ​ធម្មជាតិ អាច​ជួយ​បណ្ដេញ​កាក​សំណល់​ចេញ​ពី​រាងកាយ​ទារក
  • បាក់តេរី​ល្អ​ក្នុង​រាងកាយ​ម៉ាក់​ៗ​ពេល​សម្រាល អាច​ជំនួយ​ដល់​ពោះវៀន និង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម