backup og meta

សម្រាលកូនដោយបូម អាចប៉ះពាល់ដល់ខួរក្បាលក្មេងទេ?

សម្រាលកូនដោយបូម អាចប៉ះពាល់ដល់ខួរក្បាលក្មេងទេ?

ការ​សម្រាល​កូនមាន ២ ប្រភេទ គឺ​ការ​សម្រាល​កូន​តាម​ធម្មជាតិ និង​វះកាត់ ដែល​ករណី​សម្រាល​កូន​តាម​ធម្មជាតិមួយ​ចំនួន តម្រូវ​ឲ្យ​មាន​ជំនួយ​បន្ថែមប្រសិន បើ​ការ​សម្រាលកូន​ជួប​ឧបសគ្គ ដោយ​ប្រើ​ឧបករណ៍មាន​សម្ពាធ​បឺត​ក្បាល​ទារក​ចេញ​​ក្រៅ ហៅ​ថា​បូម។

តើ​វិធី​សម្រាល​កូន​ដោយ​បូម​អាច​ធ្វើ​ឲ្យ​ខូច​ទ្រង់​ទ្រាយ​ក្បាល ឬ​ប៉ះពាល់​ដល់​ខួរក្បាល​ទារក​អត់?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បញ្ជាក់​ថា ការ​ប្រើ​ឧបករណ៍​បូម លុះ​ណា​តែ​ពេល​កំពុង​សម្រាល​សុខភាព​ម្តាយ និង​កូន​ចុះ​ខ្សោយ​ខ្លាំង គ្មាន​កម្លាំង​ប្រឹង ចំណែក​អាង​ត្រគា​ម្តាយ​តូច ឯ​ក្បាល​កូន​ធំ ។

អត្ថបទពាក់ព័ន្ធ៖ 

លោក​វេជ្ជបណ្ឌិត​បន្ត​ថា ការ​បូម​ជា​ជំនួយ​ទាញ​ទារក​យក​ចេញ​មក​ក្រៅឲ្យ​បាន​កាន់​តែ​លឿន ទើប​មិន​គ្រោះ​ថ្នាក់​នៅ​ពេល​កូន​​មិន​អាច​ចេញ​មក​បាន​ទាន់​ពេល ហើយ​​គ្រូពេទ្យ​អាច​ចាប់​ផ្តើម​បូម​បាន​លុះ​ណា​តែ​ក្បាល​កូន​ស្រុត​ចុះ​មក​ដល់​ទ្វារមាស​ខាង​ក្រៅ។

ចំពោះ​ផល​ប៉ះពាល់​វិញ ពេល​បូម​ភ្លាមៗ ក្បាល​ទារក​​អាច​​កក​ដំុ​ឈាម​នៅ​លើ​លលាដ៍ ឈាមហូរ​ក្នុង​ខួរក្បាល ឈាមហូរក្នុងភ្នែក ឬ​បាត​ភ្នែក និង​​​កូន​​ស្ទះ​ដង្ហើម​ជា​ដើម ហើយដំុឈាមកកនៅ​លើ​លលាដ៍​នឹង​​បាត់​​ទៅ​​វិញ​​ប្រហែល ២-៣ សប្តាហ៍។ ចំណែក​ម្តាយ​ក៏​មាន​ការ​ប៉ះពាល់​ដែរ​ដូចជា ប៉ះពាល់​ស្បែក​ជុំវិញ​ទ្វារមាស មាត់ស្បូន រហែកមាត់​ស្បូន និង​អាច​បង្ក​ឲ្យ​ធ្លាក់ឈាម​ក្រោយ​សម្រាល​

ពាក់​ព័ន្ធ​នឹង​បញ្ហា​ខួរក្បាល​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ពន្យល់​ថា ប៉ះពាល់ ឬ​មិន​ប៉ះពាល់​អាស្រ័យ​ទៅ​លើ​ការ​បច្ចេក​នៃ​ការ​បូម បើ​គ្រូពេទ្យ​បូម​ត្រឹមត្រូវ​តាម​ក្បូន​ខ្នាត នោះ​គ្មាន​ការ​ប៉ះ​ទង្គិច​ដល់​ខួរក្បាល​ក្មេង​ទេ។ ផ្ទុយ​មក​វិញ​បើ​បូម​ខុស​បច្ចេក​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​​នៃ​​ខួរក្បាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម