backup og meta

តិចនិក​ថែទាំ​ស្បែក​ និង​សរសៃ​សក់​ក្រោយសម្រាល ស្រីៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិក​ថែទាំ​ស្បែក​  និង​សរសៃ​សក់​ក្រោយសម្រាល ស្រីៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្បែក​ និង​រាងកាយ​របស់​យើង​ឆ្លងកាត់​ការ​ផ្លាស់ប្ដូរ​​មួយ​ចំនួន​ បន្ទាប់​ពី​​មាន​ផ្ទៃពោះ​។​ កត្តា​នេះ​ គឺ​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្រាល​កូន​។​ យ៉ាង​ណា​មិញ ​ម៉ាក់​ៗ​ថ្មីថ្មោង​ក៏​អាច​អនុវត្ត​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ​ ដើម្បី​ថែទាំ​ស្បែក​ ក៏​ដូចជា​សរសៃ​​សក់​ឲ្យ​រឹងមាំ​ និង​មាន​សុខភាព​ល្អ​។

១. រក្សា​ជាតិ​ទឹក​

​​​​​​ការ​រក្សា​ជាតិ​ទឹក​ បន្ទាប់​ពី​មាន​ផ្ទៃពោះ​ គឺ​ជា​រឿង​សំខាន់​បំផុត​ ដើម្បី​ទទួល​បាន​តុល្យភាព​រាងកាយ​  ​សារ​ជា​ថ្មី​ម្ដង​ទៀត។​ បន្ថែម​ពី​នេះ​ វា​ក៏​អាច​ជួយ​ឲ្យ​ស្បែក​យើង​មាន​ភាព​ភ្លឺ​ថ្លា​ឡើង​វិញ​​ផង​ដែរ​។​ ជាក់​ស្ដែង​ ការ​ញ៉ាំ​ទឹក​ក៏​អាច​ជួយ​​កាត់​បន្ថយ​​ការ​ទល់​លាមក​ ​​ដែល​​រួម​ចំណែក​ដល់​​សុខភាព​ស្បែក​របស់​យើង​ដូច​គ្នា។​ ជាមួយ​គ្នា​នេះ​ដែរ​ ​ការ​រក្សា​ជាតិ​ទឹក​​​ក៏​អាច​ជួយ​គ្រប់គ្រង​ប្រព័ន្ធ​ឈាម​រត់​ ​និង​ជំរុញ​ការ​លូតលាស់​នៃ​សក់​​​ថែម​ទៀត​ផង​។​ ពិត​ណាស់​ បញ្ហា​សក់​ក្រោយ​សម្រាល​កូន​រួច​ ដូចជា​អង្គែ​ និង​​ជំងឺ​រលាក​ស្បែក​ក៏​អាច​ត្រូវ​បាន​ដោះស្រាយ​ ដោយ​ការ​ញ៉ាំ​ទឹក​នេះ​ដែរ​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​៨​កែវ​ក្នុង​មួយ​ថ្ងៃ​ បន្ទាប់​ពី​សម្រាល​កូន​រួច​។

២. សម្អាត​ស្បែក​មុខ​​

​​​​​ជា​ទូ​ទៅ​ ស្បែក​​មុខ​របស់​យើង​អាច​​ឡើង​ប្រេង​ បន្ទាប់​ពី​សម្រាល​កូន​រួច​ ដោយ​សារ​តែ​កម្រិតអ័រម៉ូន​ ​Progesterone ខ្ពស់​។ ប៉ុន្តែ​ កត្តា​នេះ​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​​ប្រែប្រួល​អ័រម៉ូន។​ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​មួយ​ ដើម្បី​រក្សា​ស្បែក​មុខ​​ឲ្យ​មាន​សុខភាព​ល្អ​ គឺ​ជា​ការ​សម្អាត​ស្បែក​​មុខ​មួយ​ថ្ងៃ​ពីរ​ដង​ ដោយ​ប្រើ​ហ្វូម​លាង​មុខ​ដែល​មិន​មាន​ជាតិ​កាត់​​ និង​មាន​សភាព​ស្រាល​ ពីព្រោះ​វា​អាច​ជួយ​​សម្អាត​​រន្ធ​ញើស និង​ជាតិ​​ប្រេង​លើស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

៣. សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​

​​​ការ​ទទួល​បាន​សមាជិក​ថ្មី​ គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​​រីករាយ និង​រំភើប​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​ជា​ពេលវេលា​​ដែល​ម៉ាក់​ៗ​ស្រ្តេស​ច្រើន​ផង​ដែរ​ ហើយ​កត្តា​នេះ​​ក៏​អាច​ប៉ះពាល់​ដល់​ស្បែក​​ និង​ការ​លូតលាស់​នៃ​សរសៃ​សក់​​ដូច​គ្នា​។​ ​ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​ ពីព្រោះ​​នៅ​ពេល​ដែល​យើង​មាន​រាងកាយ​ និង​ផ្លូវ​ចិត្ត​ដ៏​ហត់​នឿយ​ វា​ក៏​អាច​​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ស្បែក​ សរសៃ​សក់​ និង​ផ្នែក​ដទៃ​ទៀត​នៃ​រាងកាយ​។​ ដូច្នេះ​ហើយ​ ម៉ាក់ៗ​គប្បី​​ឆ្លៀត​ពេល​សម្រាក​ឲ្យ​បាន​ច្រើន​​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​ ហើយ​​ស្បែក​ និង​សរសៃ​​សក់​ក៏​​អាច​វិល​ត្រលប់​មក​រក​សភាព​រឹងមាំ​តាម​បែប​ធម្មជាតិ​ម្ដង​ទៀត​។ ប្រសិនបើ​​ម៉ាក់​ៗ​មិន​បាន​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ទេ​នោះ​ វា​ក៏​អាច​ធ្វើ​ឲ្យ​រង្វង់​ភ្នែក​របស់​យើង​​​ឡើង​ខ្មៅ​ និង​គ្មាន​ភាព​ទាក់ទាញ​​ទាល់​តែ​សោះ​​។

៤. ញ៉ាំ​អាហារ​បំប៉ន​វីតាមីន​ឲ្យ​បាន​គ្រប់គ្រាន់​

បន្ទាប់​ពី​សម្រាល​កូន​ រាងកាយ​របស់​យើង​ត្រូវការ​វីតាមីន​ជា​ចាំបាច់​។​ ដូច​នេះ​ ម៉ាក់​ៗ​ថ្មីថ្មោង​គប្បី​​បញ្ចូល​វីតាមីន​B និង​C ទៅ​ក្នុង​របប​អាហារ​ ដើម្បី​ឲ្យ​សក់​លូតលាស់​ល្អ​ រឹងមាំ​ និង​ភ្លឺ​រលោង​ ដោយ​ការ​​ញ៉ាំ​Biotin ខ្លាញ់​ត្រី​ និង​ស្ពាន់ធ័រ​សរីរាង្គ ពីព្រោះ​វា​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​Keratin​នៅ​ក្នុង​រាងកាយ​របស់​យើង​។​ ​បន្ថែម​ពី​នេះ​ ម៉ាក់​ៗ​គប្បី​ញ៉ាំ​ស៊ុត​ ដំបូង​ជ្វា​ ផ្លែ​ប្លូ​ប៊ឺរី គ្រាប់​ផ្កា​ឈូក​រ័ត្ន​ ត្រី​ សណ្ដែក​ ទំពាំង​បារាំង​ និង​ស្ពៃ​ពួយ​ឡេង​ដើម្បី​ឲ្យ​ស្បែក​ និង​សរសៃ​សក់​មាន​​សុខភាព​ល្អ​។

ញ៉ាំគ្រប់គ្រាន់

៥. ថែរក្សា​ស្បែក និង​សក់​

ចូរ​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​ដល់​ស្បែក​ ឬ​ថែទាំ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​។​ ​បន្ថែម​ពី​នេះ​ ម៉ាក់​ៗ​អាច​​ប្រើប្រាស់​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ ​ដើម្បី​​ការពារ​យើង​ពី​ការ​កើត​មុន​ និង​ស្នាម​ជាំ​ផ្សេង​ៗ​នៅ​លើ​ស្បែក​។​ នៅ​អំឡុង​ពេល​នេះ​ យើង​​ក៏​អាច​ប្រើប្រាស់​ក្រែម​ជម្រុះ​កោសិកា​ងាប់​​ប្រភេទ​ស្រាល​ ចំនួន​១ដង​ក្នុង​មួយ​សប្ដាហ៍​ផង​ដែរ​។​ ​មួយ​វិញ​ទៀត​ ម៉ាក់​ៗ​គប្បី​ជ្រើសរើស​សាប៊ូ​កក់​សក់​ប្រឆាំង​នឹង​​ការ​ជ្រុះ​សក់​​ និង​ក្រែម​បន្ទន់​សក់​ ក៏​ដូចជា​ធ្វើ​ការ​ម៉ាស្សា​ថ្នម​ៗ​នៅ​លើ​ស្បែក​ក្បាល ទើប​ជា​ការ​ប្រសើរ​​។​​​

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.thehealthsite.com/pregnancy/postpartum-skin-and-hair-care-routine-every-new-mother-should-follow-d0918-604033/

https://www.healthyway.com/content/the-5-minute-postpartum-skincare-routine-all-new-moms-need/

កំណែ​ប្រែបច្ចុប្បន្ន

27/04/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

៥ យ៉ាងនេះ ម៉ាក់ៗទើបសម្រាលកូនថ្មីថ្មោងតែងតែចង់ដឹង

ពពោះដំបូង ម៉ាក់ៗត្រូវដឹងរឿងសំខាន់ ៤ យ៉ាង ពីការសម្រាលកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម