ពិតណាស់ របបអាហារជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពរបស់យើង។ សម្រាប់អាហារដែលមានជាតិប្រៃ ផ្អែម ឬអាហារដែលសម្បូរទៅដោយខ្លាញ់ឆ្អែត អាចធ្វើឲ្យសម្ពាធឈាមរបស់យើងកើនឡើងបាន។ ជាទូទៅ សម្ពាធឈាមខ្ពស់នៅអំឡុងពេលពពោះ គឺជាបញ្ហាដ៏ធំមួយសម្រាប់មនុស្សស្រីយើង ហើយវាក៏ជាមូលហេតុដែលធ្វើឲ្យកើតឡើងនៃអត្រាជំងឺ និងអត្រាមរណៈរបស់ម្ដាយផងដែរ។ ដោយសារតែជំងឺនេះ កើតឡើងដោយសារតែបែបបទនៃការរស់នៅ ដូច្នេះហើយ វាចាំបាច់ណាស់ក្នុងការប្រកាន់ខ្ជាប់នូវបែបបទក្នុងការរស់នៅល្អ និងរបបអាហារត្រឹមត្រូវ។ ប្រសិនបើយើងចង់បានកូន ចូរជៀសវាងការញ៉ាំអាហារទាំង៣ប្រភេទនេះ ដើម្បីថែទាំសម្ពាធឈាមឲ្យមានសុខភាពល្អ។
១. អំបិល
អាហារវេចខ្ចប់ និងកែច្នៃ ដូចជាជ្រក់ ស៊ុបកំប៉ុង មានជាតិប្រៃខ្ពស់ណាស់ ដូច្នេះហើយ យើងមិនគួរញ៉ាំអាហារទាំងនេះឡើយ។ យោងតាមការសិក្សាមួយដែលចេញផ្សាយដោយទស្សនាវដ្ដីនៃមហាវិទ្យាល័យបេះដូងរបស់សហរដ្ឋអាមេរិកបានបង្ហាញថា អំបិល មានឥទ្ធិពលយ៉ាងខ្លាំងទៅលើសម្ពាធឈាម ដែលអាចបង្កើនឱកាសនៃជំងឺបេះដូងបាន។
២. ស្ករលើសកម្រិត
ដូចគ្នាទៅនឹងអំបិលដែរ ការញ៉ាំជាតិស្ករច្រើនអាចផ្ដល់ផលអវិជ្ជមានដល់សម្ពាធឈាមរបស់យើង។ ជាក់ស្ដែង ស្ករដែលលើសមានទំនាក់ទំនងផ្ទាល់ទៅនឹងការឡើងកម្រិតសម្ពាធឈាម។ ហេតុនេះហើយ ចូរគ្រប់គ្រងចំណង់អាហារដែលមានជាតិស្ករនៅក្នុងកម្រិតសមល្មមមួយ។ បន្ថែមពីនេះ យើងមិនគួរញ៉ាំស្ករលើសកម្រិតនោះទេ ប្រសិនបើយើងមានសម្ពាធឈាមខ្ពស់ នៅអំឡុងពេលមានទម្ងន់។
៣. ភេសជ្ជៈមានជាតិកាហ្វេអ៊ីន
ប្រសិនបើស្រីៗយើងមានផ្ទៃពោះ ព្រមទាំងមានហានិភ័យនៃការឡើងសម្ពាធឈាម ចូរជៀសវាងញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ពីព្រោះភេសជ្ជៈប្រភេទនេះ កាត់បន្ថយបរិមាណជាតិទឹកក្នុងរាងកាយ ដែលអាចបណ្ដាលឲ្យយើងខ្វះជាតិទឹកបាន ព្រមទាំងអាចផ្ដល់ផលប៉ះពាល់ដល់កូនដែលនៅក្នុងផ្ទៃថែមទៀតផង។
[embed-health-tool-due-date]