backup og meta

​អាហារ​ទាំង​នេះ​ ញ៉ាំពេល​ពពោះអាចប៉ះពាល់កូនក្នុង​ផ្ទៃ

​អាហារ​ទាំង​នេះ​ ញ៉ាំពេល​ពពោះអាចប៉ះពាល់កូនក្នុង​ផ្ទៃ

ពិត​ណាស់​ ការ​​​ញ៉ាំ​អាហារ​​​ណា​ដែល​មាន​តុល្យភាព​ និង​ជីវជាតិ​គ្រប់គ្រាន់​ ​ជាមួយ​នឹង​បន្លែ​ និង​ផ្លែ​ឈើ​ គឺ​​មាន​សារសំខាន់​ណាស់​សម្រាប់​​​​ម៉ាក់​ៗ​​ដែល​កំពុង​តែ​ពពោះ​​។​ យ៉ាង​ណា​មិញ​ ​ម៉ាក់​ៗ​គប្បី​ជៀសវាង​អាហារ​មួយ​ចំនួន​​ដែល​អាច​​បណ្ដាល​ឲ្យ​រលូត​កូន​បាន​ ជា​ពិសេស​នៅ​អំឡុង​​ត្រី​មាស​ទី​១។​

អាហារ​ដែល​អាច​បណ្ដាល​ឲ្យ​រលូត​កូន​ នៅ​​អំឡុង​ពេល​​ពពោះ​​ថ្មីថ្មោង

​​ជា​ទូ​ទៅ​ ការ​ពពោះ​តែង​តែ​ធ្វើ​ឲ្យ​ម៉ាក់​ៗ​​មាន​អាការៈ​ក្អួត​ចង្អោរ​ វិល​មុខ​ និង​ឃ្លាន​អាហារ​​ខុស​ប្រក្រតី​។​ ប៉ុន្តែ​ នៅ​អំឡុង​ពេល​​នេះ​ដែរ​​ ម៉ាក់​ៗ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​​ចំពោះ​ការ​​ជ្រើសរើស​អាហារ​ ពីព្រោះ​វា​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ទារក​ដែល​កំពុង​តែ​លូតលាស់​ក្នុង​ផ្ទៃ​ផង​ដែរ​។​ ​ខាងក្រោម​នេះ​ គឺ​ជា​អាហារ​ដែល​អាច​​នាំ​ឲ្យ​មាន​ការ​រលូត​កូន​ដែល​ម៉ាក់​ៗ​គួរ​ជៀសវាង​៖

. គ្រាប់​ល្ង​

ម៉ាក់​ៗ​ដែល​កំពុង​តែ​ពពោះ​ គួរ​ញ៉ាំ​គ្រាប់​ល្ង​នៅ​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ​ មិន​ថា​ល្ង​ស​ ឬ​ល្ង​ខ្មៅ​នោះ​ទេ​។​ ប្រសិនបើ​​យើង​ញ៉ាំ​គ្រាប់​ល្ង​ជាមួយ​នឹង​ទឹក​ឃ្មុំ​ វា​អាច​​កើត​មាន​បញ្ហា​ជា​ច្រើន​ នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ថ្មី​ថ្មោង​។

. ថ្លើម​សត្វ

ថ្លើម​សត្វ​ សម្បូរ​ទៅ​ដោយ​វីតាមីន​A ដូច​នេះ​ ប្រសិនបើ​យើង​ញ៉ាំ​វា​ត្រឹម​តែ​២ដង​ក្នុង​មួយ​ខែ​ វា​​​មិន​បង្ក​ជា​គ្រោះថ្នាក់ ក៏​ដូចជា​រលូត​កូន​ឡើយ​។​ ប៉ុន្តែ​ នៅ​ពេល​ដែល​យើង​ញ៉ាំ​វា​ក្នុង​បរិមាណ​ច្រើន​ វា​អាច​ជំរុញ​ការ​ប្រមូលផ្ដុំ​ ាាាាRetinol បន្តិច​ៗ​ ដែល​​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​របស់​ទារក​។

. ក្ដាម​

​​​​ទោះ​បី​ជា​ក្ដាម​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ក៏​ពិត​មែន​ ​ប៉ុន្តែ​​វា​ក៏​មាន​ផ្ទុក​កម្រិត​កូឡេស្តេរ៉ូល​ខ្ពស់​ផង​ដែរ​។​ កត្តា​នេះ​ អាច​បណ្ដាល​ឲ្យ​រួញ​ស្បូន​  ​និង​នាំ​ឲ្យ​ហូរ​ឈាម​ខាង​ក្នុង​ ​ក៏​ដូចជា​រលូត​កូន​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​មិន​គួរ​ញ៉ាំ​វា​ នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ឡើយ​។

រលូត២

. ប្រទាល​កន្ទុយ​ក្រពើ​

ថ្វី​ត្បិត​តែ​ប្រទាល​កន្ទុយ​ក្រពើ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ក៏​ពិត​មែន​ ប៉ុន្តែ​ស្រ្តី​​មាន​ផ្ទៃ​ពោះ​មិន​គួរ​ញ៉ាំ​វា​ឡើយ​ ពីព្រោះ​​​ប្រទាល​កន្ទុយ​ក្រពើ​មាន​ផ្ទុក​សមាសធាតុAnthraquinones ​ជា​ប្រភេទ ថ្នាំ​បញ្ចុះលាមក ដែល​បង្ក​ឲ្យ​មាន​ការ​កន្ត្រាក់​ស្បូន​ និង​ការ​ហូរ​ឈាម​នៅ​ក្នុង​អាង​ត្រគាក​ ព្រម​ទាំង​នាំ​ឲ្យ​មាន​ការ​រលូត​កូន​ថែម​ទៀត​ផង​។​

. ល្ហុង

ផ្លែ​ល្ហុង​​ខ្ចី​មាន​សមាសធាតុ​ផ្សំ​ ដែល​មាន​តួនាទី​ជា​ថ្នាំ​បញ្ចុះ​ និង​អាច​​នាំ​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ​។​ រី​ឯ​គ្រាប់​ល្ហុង​ ក៏​សម្បូរ​ទៅ​ដោយ​អង់ស៊ីម​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​កន្ត្រាក់​ស្បូន​ ​ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​រលូត​កូន​ថែម​ទៀត​ផង​។

. កាហ្វេអ៊ីន

យោង​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​ នៅ​ពេល​ដែល​ម៉ាក់​ៗ​ញ៉ាំ​ជាតិ​​កាហ្វេអ៊ីន​នៅ​ក្នុង​កម្រិត​មួយ​សមល្មម​ គឺ​​វា​មិន​បង្ក​ជា​គ្រោះថ្នាក់​នៅ​អំឡុង​ពេល​ពពោះ​ឡើយ​។​ ប៉ុន្តែ​ ស្រីៗ​មាន​ផ្ទៃ​ពោះ​ គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​នេះ​ ពីព្រោះ​ការ​កើន​ឡើង​នៃ​ជាតិ​កាហ្វេ​អ៊ីន អំឡុង​ពេល​​ពពោះ​ អាច​បណ្ដាល​ឲ្យ​មាន​ការ​រលូត​កូន​ ឬ​​កូន​​មិន​​គ្រប់​គីឡូ​​។​

​​​​. គ្រឿង​សមុទ្រ

គ្រឿង​សមុទ្រ​ភាគ​ច្រើន​ដូចជា​គ្រុំ​ អ័យស្ទ័រ​ និង​បង្គា អាច​​មាន​ជាតិ​ពុល​ដោយ​សារ​ពពួក​បាក់តេរី (Listeria) ដែល​អាច​​នាំ​មក​នូវ​បញ្ហា​ជា​ច្រើន​ អំឡុង​ពេល​​ពពោះ​ ដូចជា​កូន​កើត​មិន​គ្រប់​ខែ​ ឬ​រលូត​កូន​ជាដើម​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​ម៉ាក់ៗញ៉ាំ ​​គប្បី​ចម្អិន​គ្រឿង​សមុទ្រ​ឲ្យ​ឆ្អិន​ល្អ​មុន​ពេល​ញ៉ាំ​ ដើម្បី​សុវត្ថិភាព​របស់​កូន​ក្នុង​ផ្ទៃ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://parenting.firstcry.com/articles/18-foods-that-can-cause-miscarriage-in-early-pregnancy/

កំណែ​ប្រែបច្ចុប្បន្ន

22/02/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សម្ពាធ​ឈាម​ខ្ពស់​ពេល​ពពោះ​ដំបូង​ អាច​បង្កើន​ឱកាស​​គាំង​បេះដូង​?

ពពោះដំបូង ម៉ាក់ៗត្រូវដឹងរឿងសំខាន់ ៤ យ៉ាង ពីការសម្រាលកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 22, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម