backup og meta

បន្ទាប់​ពី​រលូត​កូន​ ស្រី​ៗ​​គួរ​​យក​កូន​ម្ដង​ទៀត​នៅ​ពេល​ណា?

បន្ទាប់​ពី​រលូត​កូន​ ស្រី​ៗ​​គួរ​​យក​កូន​ម្ដង​ទៀត​នៅ​ពេល​ណា?

ការ​រលូត​កូន​ គឺ​ជា​បទពិសោធន៍​ដ៏​ឈឺ​ចាប់​មួយ​ដែល​ម៉ាក់​ៗ​ ពិបាក​នឹង​បំភ្លេច​បាន​។​ មាន​ស្រីៗ​ខ្លះ​ព្យាយាម​ចង់​បាន​កូន​ម្ដង​ទៀត​ភ្លាម ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​ប្រសើរ​ឡើង​វិញ​ ឬ​អាច​រង់ចាំ​រយៈពេល​ពីរ​បី​ខែ បន្ទាប់​ពី​យើង​អាច​​ធ្វើ​ចិត្ត​បាន​។​

តើ​យើង​គួរ​ចាប់ផ្ដើម​យក​កូន​នៅ​ពេល​ណា​ទើប​ល្អ?

គ្រូពេទ្យ​មួយ​ចំនួន​ណែនាំ​ឲ្យ​​រង់ចាំ​រហូត​ដល់​យើង​មាន​វដ្ដ​រដូវ​ឡើង​វិញ ដើម្បី​ងាយ​ស្រួល​​កំណត់​ថ្ងៃ​ ប្រសិនបើ​ចង់​មាន​ផ្ទៃពោះ​ភ្លាម​ៗ​។ ចំណែក​ឯ​ស្រី​ៗ​ខ្លះ​ ត្រូវ​រង់ចាំ​​​មួយ​រយៈពេល​សិន​ ពីព្រោះ​តែ​ស្ថានភាព​សុខភាព​របស់​ខ្លួន​។​

យ៉ាង​ណា​មិញ​ យោង​តាម​ការ​ស្រាវជ្រាវ​បាន​​បង្ហាញ​ថា​ ការ​​មាន​គភ៌​នៅ​ក្នុង​រយៈពេល​៦​ខែ​ បន្ទាប់​ពី​រលូត​ អាច​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​​ការ​មាន​ផ្ទៃពោះ​ដែល​មាន​សុខភាព​ល្អ​។​ បន្ថែម​ពី​នេះ​ ការ​មាន​គភ៌​នៅ​ក្នុង​រយៈពេល​​៦​ខែ​ មាន​លទ្ធផល​នៃ​ការ​បន្ត​ពូជ​ល្អ​បំផុត​ ក៏​ដូចជា​មាន​អត្រា​ផលវិបាក​ទាប​បំផុត​ នៅ​ពេល​មាន​ផ្ទៃ​ពោះ​បន្ទាប់​ផង​ដែរ​។

ពិត​ណាស់​ ការ​ព្យាយាម​ក្នុង​ការ​មាន​ផ្ទៃពោះ​សារ​ជា​ថ្មី​ គឺ​មិន​ត្រឹមតែ​ទាមទារ​ឲ្យ​យើង​មាន​​ទឹក​ចិត្ត​រឹងមាំ​ឡើង​វិញ​​នោះ​ទេ​ រាងកាយ​របស់​យើង​ក៏​ត្រូវ​រឹងមាំ​ដូច​គ្នា​។​ ប្រសិនបើ​យើង​រលូត​កូន​នៅ​ពេល​ដែល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ ស្រីៗ​យើង​​នឹង​បញ្ចេញ​ពង​អូវុល​ភ្លាម​នៅ​ក្នុង​រយៈពេល​២សប្តាហ៍​ ក្រោយ​រលូត​។​ ប៉ុន្តែ​ បើ​រលូត​ចាប់​ពី​សប្ដាហ៍​ទី​២៨​ឡើង​ទៅ វា​ត្រូវ​ការ​ពេល​ពីរ​បី​ខែ​​ដើម្បី​ឲ្យ​អ័រម៉ូន​ និង​វដ្ដ​រដូវ​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​។

តិចនិក​សម្រាប់​ការ​ព្យាយាម​យក​កូន​ម្ដង​ទៀត បន្ទាប់​ពី​រលូត​

​ដើម្បី​បង្កើន​ឱកាស​ក្នុង​ការ​មាន​ផ្ទៃពោះ​ប្រកប​ដោយ​សុខភាព​ល្អ​ ស្រីៗ​យើង​គប្បី​​ត្រូវ​ផ្លាស់ប្ដូរ​បែបបទ​ក្នុង​ការ​រស់នៅ​ មុន​ពេល​ដែល​យើង​ព្យាយាម​យក​កូន​។

  • បង្កើន​ការ​ស្រូប​យក​ហ្វូឡេត​
  • កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​
  • ឈប់ជក់​បារី​
  • កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​
  • សម្រាក​ឲ្យ​បាន​ច្រើន​
  • ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ និង​សុខភាព​ល្អ​
  • ហាត់ប្រាណ​ជា​ទៀងទាត់
  • កាត់បន្ថយ​កម្រិត​ស្រ្តេស​

រលូតកូន២

តើ​អ្នក​​ធ្លាប់​រលូត​កូន អាច​រលូត​ម្ដង​ទៀត​ដែរ​ឬ​ទេ?

​ទោះ​បី​ជា​យើង​ធ្លាប់​​រលូត​កូន​រួច​មក​ហើយ​ក្ដី​ ក៏​មិន​មាន​ន័យ​ថា​យើង​ត្រូវ​រលូត​កូន​​ម្ដង​ទៀត​​ដែរ​។​ ប៉ុន្តែ​នៅ​ក្នុង​ករណី​ដែល​មាន​ការ​រលូត​កូន​ម្ដង​ទៀត​ យើង​អាច​នឹង​ត្រូវ​ធ្វើ​តេស្ត​រក​ការ​ផ្លាស់ប្តូរ​ហ្សែន​ MTHFA ដែល​ប៉ះពាល់​ដល់​​ការ​ប្រើប្រាស់​អាស៊ីដ​ហ្វូលិក​ និង​ទម្រង់​ផ្សេង​ទៀត​នៃ​អាស៊ីត​ហ្វូលិក​នៅ​ក្នុង​រាងកាយ​។​ បញ្ហា​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលូត​កូន​ ​និង​បញ្ហា​ផ្ទៃពោះ​ដទៃ​ផ្សេង​ទៀត​។​​​​

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How Soon After Miscarriage Can I Get Pregnant?

កំណែ​ប្រែបច្ចុប្បន្ន

19/03/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗគួរបំបៅដោះកូន ដល់អាយុប៉ុន្មានទើបល្អដល់ការលូតលាស់អាអូន?

​ផឹក​តែ​ខ្ញី​អាច​បណ្ដាល​ឲ្យ​រលូត​កូន​ពិត​មែន​អត់​?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម