backup og meta

សុកពាំងនៅចំមាត់ស្បូន ត្រូវធ្វើម៉េច? កូន និងម្តាយជួបផលវិបាកអីខ្លះ?

សុកពាំងនៅចំមាត់ស្បូន ត្រូវធ្វើម៉េច? កូន និងម្តាយជួបផលវិបាកអីខ្លះ?

សុក​មាន​តួនាទី​ផ្តល់​អុកស៊ីសែន សារធាតុ​ចិញ្ចឹម​ដល់​កូន ពិសេស​ចម្រាញ់​យក​ជាតិ​ពុល​ក្នុង​ឈាម និង​ជា​របាំង​ការពារ​មេរោគ​មួយ​ចំនួន​កុំ​ឲ្យ​ឆ្លង​ចូល​ដល់​កូន។ បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សុក​កំណត់​ទីតាំង​ច្បាស់ នៅ​ពេល​គភ៌​អាយុ​ ៥ ​ខែ​ឡើង​ទៅ ហើយ​ករណី​សុក​ពាំង​មាត់​ស្បូន​គឺ​ជា​តាំង​នៅ ឬ​ការ​ទុំ​របស់​សុក​ខុស​ប្រក្រតី អាច​នៅ​គ្រប​ដោយ​ផ្នែក ឬ​គ្រប​លើ​មាត់​ស្បូន​ទាំង​ស្រុង។

ការតាំងនៅរបស់សុក បែងចែកជា៤ គឺ៖

១. ទីតាំង​សុក​ធម្មតា

២. សុកពាំង​ក្បែរ​មាត់​ស្បូន

៣. សុក​ពាំង​ផ្នែក​ខ្លះ​នៃ​មាត់​ស្បូន

៤. សុក​ពាំង​នៅ​ចំ​មាត់​ស្បូន

លោក​វេជ្ជបណ្ឌិត​បាន​បន្តថា ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​សុក​ពាំង​មាត់​ស្បូន​នៅ​កម្រិត​ទី៣ និង​ទី៤ ប្រឈម​នឹង​គ្រោះ​ថ្នាក់​ទាំង​ម្តាយ​ទាំង​កូន បើ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ករណី​នេះ​នៅ​អំឡុង​ត្រីមាស​ទី១ នោះ​គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​រំលូត​កូន​ចោល ឬ​កាត់​ស្បូន​ចេញ។ ប្រសិន​បើ​ពិនិត្យ​ឃើញករណី​​សុក​ពាំង​ចំ​មាត់​ស្បូន​​កើត​​មាន​នៅ​ត្រីមាស​ទី៣ ជិត​ដល់​ពេល​សម្រាល​កូន មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន​ឡើយ គ្រូពេទ្យ​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះកាត់​ដើម្បី​សុវត្ថិភាព។

អត្ថបទពាក់ព័ន្ធ៖ 

ផល​វិបាក​ចំពោះ​កូន៖

– កូន​កើត​មក​មិន​គ្រប់​គីឡូ

– កូន​ខ្វះ​អុកស៊ីសែន​សម្រាប់​ដក​ដង្ហើម

– កូន​អាច​សម្រាល​មុន​ខែ។

ផល​វិបាក​ចំពោះ​ម្តាយ៖

– អាច​ធ្លាក់​ឈាម មុន​ឈឺ​ពោះ​សម្រាល​កូន

– ត្រូវ​សម្រាល​កូន​ដោយ​វះ​កាត់

– អាច​ធ្លាក់​ឈាម​ក្រោយ​សម្រាល

– អាច​កាត់​ស្បូន​ចោល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/10/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម