ពេលឈឺពោះមានម៉ាក់ៗមួយចំនួនជួបបញ្ហា ដែលរារាំងដល់សម្រាលកូនតាមធម្មជាតិ។ ការសម្រាលបែបធម្មជាតិពេលខ្លះក៏ពឹងលើបច្ចេកទេស ឬថ្នាំសង្កូវមួយចំនួនទើបអាចសម្រាលដោយដោយជោគជ័យក្នុងនោះមានដូចជាប្រើថ្នាំឲ្យឈឺពោះ ប្រើថ្នាំឲ្យបើកមាត់ស្បូន ឬការចោះស្រោមទឹកភ្លោះជាដើម។
សម្រាប់បច្ចេកទេសចោះស្រោមទឹកភ្លោះ គ្រូពេទ្យមិនសូវជាប្រើលើម៉ាក់ៗប៉ុន្មានទេ ឬក៏មិនសូវលើកមកនិយាយឲ្យទូលំទូលាយដែរ។ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានបកស្រាយថា ការចោះសិប្បនិម្មិតនៃស្រោមទឹកភ្លោះ គឺជាវិធីព្យាបាលមួយសម្រាប់គ្រូពេទ្យផ្នែកសម្ភព។ គេធ្វើវាក្នុងលក្ខខណ្ឌ មាត់ស្បូនពិបាក មិនព្រមបើក បើកដែរតែយឺត Dystocie de démarrage ឬក៏ Dystocie cervicale ដើម្បីបង្កើនការឈឺពោះសម្រាល ដោយការផលិតសារធាតុ prostaglandin នាំឲ្យស្បូនកន្ទ្រាក់។
លោកបានបន្តទៀតថា ដំណាក់កាលត្រូវប្រើថ្នាំ វះកាត់ ឬប្រើបច្ចេកទេសអ្វីផ្សេងៗ គឺទាក់ទងនឹងស្ថានភាពជាក់ស្ដែងរបស់ស្ត្រី ដូចនេះហើយគ្រូពេទ្យជំនាញណែនាំឲ្យជ្រើសរើសធ្វើតាមវិធីណាមួយ។
[embed-health-tool-due-date]