backup og meta

លម្អិតពីករណីធ្លាក់ឈាមក្រោយសម្រាលទាំង ២ ប្រភេទ និងមូលហេតុ

លម្អិតពីករណីធ្លាក់ឈាមក្រោយសម្រាលទាំង ២ ប្រភេទ និងមូលហេតុ

ធ្លាក់​ឈាម​ក្រោយ​សម្រាល​ចែក​ចេញ​ជា​ ២ ​ធំៗ គឺ​ការ​ធ្លាក់​ឈាម​ភ្លាមៗ​ក្រោយ​សម្រាល និង​ការ​ធ្លាក់​ឈាម​អូស​បន្លាយ​ក្រោយ​សម្រាល។ លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុប្រធាន​មន្ទីរពេទ្យខេត្ត​កំពង់ចាម នឹង​លម្អិត​ពី​ករណី​ធ្លាក់​ឈាម​ក្រោយ​សម្រាល​ទាំង​ពីរ​ប្រភេទ​នេះ។

១. ធ្លាក់​ឈាម​ភ្លាមៗ​ក្រោយ​សម្រាល

ការ​ធ្លាក់​ឈាម​ភ្លាមៗ​ក្រោយ​សម្រាល គិត​ពី​ពេល​សម្រាល​ហើយ​ធ្លាក់​សុក​រួច រហូត​ដល់ ​២៤ ​ម៉ោង ដែល​បញ្ហា​នេះ​គ្រោះ​ថ្នាក់​ខ្លាំង តម្រូវ​ឲ្យ​គ្រូពេទ្យ​ផ្នែក​សម្ភព​តាម​ដាន​ឲ្យ​ដិត​ដល់។ លោកស្រី​វេជ្ជបណ្ឌិត​ថា មិនថា​តែ​ប្រទេស​កម្ពុជា​យើង​នោះ​ទេ សូម្បី​តែ​នៅ​ពិភពលោក ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​ឈរ​នៅ​លំដាប់​លេខ​១ នៃ​អត្រា​មរណភាព​មាតា។

មូលហេតុ​នៃ​ការ​ធ្លាក់​ឈាម​ភ្លាមៗ​ក្រោយ​សម្រាល៖

– ស្បូន​មិន​កន្ត្រាក់៖ ស្រីៗ​ពេល​សម្រាល​កូន​ហើយ ត្រូវ​ការ​ឲ្យ​ស្បូន​កន្ត្រាក់ ដើម្បី​កុំ​ឲ្យ​មាន​ធ្លាក់​ឈាម​ខ្លាំង ក្នុង​រយៈពេល​ ២​ ម៉ោង ​បើ​គ្រូពេទ្យ​ជួយ​មិន​ទាន់​ពេល​ទេ​ អាច​ស្លាប់ ដែល​ករណី​ស្បូន​មិន​កន្ត្រាក់​នេះ​មាន​ច្រើន រហូត​ដល់ ៧០% ឯណោះ។

– ការរហែក៖ ពេល​សម្រាល​កូន ស្ត្រី​អាច​រហែក​ទ្វារមាស រហែក​ស្បូន ឬ​រហែក​មាត់​ស្បូន បង្ក​ឲ្យ​មាន​របួស​ស្នាម ធ្វើ​ឲ្យ​មាន​ការ​ហូរ​ឈាម ហើយ​ករណី​រហែក​នេះ​មាន​ប្រហែល ២០%។

– សុកសល់៖ ជា​សំណល់​សល់​សុក​ទាំង​មូល ឬ​សល់​កម្ទេច​សុក ហើយ​ករណី​នេះ​មាន​ប្រហែល​ជា ១០%។

– កំណកឈាម៖ ឈាម​មិន​កក ធ្វើ​ឲ្យ​ហូរ​មិន​ឈប់​ឈរ មាន​តែ ១% ទេ តែ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។

២. ការ​ធ្លាក់​ឈាម​អូស​បន្លាយ​ក្រោយ​សម្រាល

ដូចគ្នា​នឹង​ករណី​ធ្លាក់​ឈាម​ភ្លាមៗ​ក្រោយ​សម្រាល​ ដែល​ស្រ្តី​សម្រាល​កូន​ហើយ​ អាច​ជួប​បញ្ហា​ធ្លាក់​ឈាម​ក្រោយ​សម្រាល​អូស​បន្លាយ​យូរជា​ច្រើន​សប្តាហ៍ តម្រូវ​ឲ្យ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

24/01/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 24, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម