backup og meta

ម៉ាក់ៗខ្លះ​នៅផ្ទះមើលថែកូន​រាល់ថ្ងៃពិតជាស្ត្រេសមិនខាន សាកវិធីនេះអាចជួយបាន

ម៉ាក់ៗខ្លះ​នៅផ្ទះមើលថែកូន​រាល់ថ្ងៃពិតជាស្ត្រេសមិនខាន សាកវិធីនេះអាចជួយបាន

ក្រោយពេល​មាន​កូន​ ម៉ាក់ៗ​មួយចំនួន​បាន​ជួប​ការ​សម្រេច​ចិត្ត​ដ៏លំបាក​មួយ​តើ​គួរ​យក​កូន​ទុកជា​មួយ​ឪ​ពុក​ម្ដាយ​ដើម្បី​ធ្វើការងារ​រកលុយ​បន្ត ឬ​ក៏​ត្រូវ​ឈប់​ធ្វើការងារ​ដើម្បី​មើល​ថែកូនវិញ។ ម៉ាក់ៗ​មួយ​ចំនួន​បាន​សម្រេចចិត្ត​ឈប់ធ្វើការ ដើម្បីយកពេល​មើល​ថែកូនវិញ។ ពេល​វេលា​នៅតែ​ផ្ទះ​មើល​ថែកូន​បែបនេះ​ជារឿង​មួយ​ដែល​អាច​ថា​លំបាក​សម្រាប់​ម៉ាក់ៗ​ដែលធ្លាប់តែ​ចេញធ្វើការងារ​ ជួប​មិត្ត​ភក្ដិ​ តែបែរ​ជាមកនៅតែ​ផ្ទះ​មើលថែកូន និងគ្រួសារទៅវិញ។

ទោះយ៉ាងនេះក្ដី នេះក៏​អាចជាក្ដីសុខមួយ​របស់​ម៉ាក់ៗ​ដែលបាន​នៅជិតស្និទ្ធជាមួយ​កូន និង​មើលថែផ្ទះ​ផង​ដែរ។ យ៉ាងណា​ បើ​ម៉ាក់ៗមាន​អារម្មណ៍ថា​ពេល​ខ្លះធុញថប់ ស្រ្តេស ព្រោះនៅតែផ្ទះ​អាចសាកដោះស្រាយ​តាមវិធី​ខាងក្រោមនេះ​បាន។​

ងូត​ទឹក​ផ្កា​ឈូក រួចស្លៀកពាក់​ស្អាតៗ​រាល់​ថ្ងៃ

អំឡុង​ពេល​នេះ កុំ​បោះ​បង់​ខ្លួន​ឯង​ចោល​អី! មាន​ការ​ងារ​ច្រើន ឬ​អូនៗ​រពឹស​ពេក ធ្វើ​ឲ្យ​សម្លៀក​បំពាក់​ងាយ​ប្រឡាក់​ប្រឡូក​ក៏​ដោយ ក៏​មិន​ត្រូវ​ទុក​ខ្លួន​កខ្វក់អុី​ចឹង​ដែរ ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន ប្តូរ​សម្លៀក​បំពាក់​ស្អាតៗ ​ជា​និច្ច ដែល​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ។ ទោះ​ជា​នៅ​ផ្ទះ​មិន​ចេញ​ទៅ​ណា​ក៏​ដោយ ធ្វើ​បែប​នេះ បង្ហាញ​ពី​ការ​គោរព​ខ្លួន​ឯង ដែល​ជា​គន្លឹះ​មួយ​ជួយ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​ផ្ទះ​មាន​ផាសុកភាព។

រក​ឲ្យ​ឃើញ​ចំណង់​ចំណូល​ចិត្ត​ខ្លួន​ឯង

ត្រូវ​បង្កើត​អ្វី​យើង​ចូល​ចិត្ត​ផង និង​អាច​ធ្វើ​រឿងនោះ​ជាមួយ​កូន​យើង​ផង បែប​នេះ​អាច​សប្បាយ​រីករាយ​ទាំង​ម៉ាក់ៗ​ទាំង​អូន។ គិត​មើល​ទៅ រឿង​ដេរប៉ាក់ ថត​រូប លេង​ហ្គីតា សរសេរ​សៀវភៅ ឬ​គូរគំនូរ រក​ឲ្យ​ឃើញមួយ​ណា​ជា​ចំណូល​ចិត្ត​យើង ព្រោះ​ពេល​​រក​ឃើញ​អ្វី​យើង​ចូល​ចិត្ត​ធ្វើ​ហើយ​នោះ នឹង​ជួយ​ឲ្យ​សប្បាយ​ចិត្ត ភ្លេច​អស់​បរិយាកាស​គួរ​ឲ្យ​ខ្លាច​ខាង​ក្រៅ​ផ្ទះ​បាន។

អត្ថបទ​ពាក់​ព័ន្ធ៖

អាន​អត្ថបទ​តិចនិក​ធ្វើ​ជា​ប៉ាម៉ាក់

សម្រាប់​ពេល​នេះ អត្ថបទ​ល្អៗ គួរ​ឲ្យ​ទុក​ចិត្ត​ពាក់​ព័ន្ធ​តិចនិក​ធ្វើ​ជា​ប៉ាម៉ាក់​ សម្បូរ​ណាស់​លើ​វេបសាយ អាច​ឲ្យ​យើង​ងាយ​ស្រួល​ស្វែង​រក​​មក​អាន។ អាច​រឿង​ព័ន្ធ​ពាក់​នឹង​ជីវិត​ជា​ម្តាយ អាច​ជួយ​យើង​ទទួល​បាន​បទ​ពិសោធ​ថ្មីៗ ហើយ​នឹង​គិត​ថា ក្នុង​កាលៈ​ទេសៈ​នេះ មិន​មែន​មាន​តែ​យើង​នោះ​តែ ដែល​ត្រូវ​ប្រឈម​មុខ​រឿង​ពិបាក​មួយ​នេះ។

រក្សា​ទំនាក់​ទំនង​គ្រួសារ​ឲ្យ​បាន​ល្អ

កុំ​ព្យាយាម​រំពឹង​អ្វី​ពី​ប្តី​យើង​ខ្លាំង​ពេក ឬ​ត្រូវ​តែ​ឲ្យ​ប្តី​យើង​យក​ចិត្ត​ទុក​ដាក់​យើង​គ្រប់​ពេល​អី ហើយ​ក៏​កុំ​បញ្ចេញ​កាយ​វិការ​អវិជ្ជមាន​ចំពោះ​ប្តី​ច្រើន​ពេក។ នៅ​ពេល​ណា​មួយ​យើង​ត្រូវ​ការ​ជំនួយ​ពី​ប្តី គួរ​និយាយ​ឲ្យ​ងាយ​យល់ ស្រួល​ស្តាប់ កុំ​ធ្វើ​អ្វី​ទៅ​តាម​អារម្មណ៍​ឆេវឆាវ ព្រោះ​បើ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​យើង​មាន​បញ្ហា​នោះ ការ​ពួន​សម្ងំ​នៅ​ផ្ទះ ក៏​មិន​បាន​សម្រេច​ដែរ ឬយើង​ត្រូវ​តែ​បង្ខំ​ចិត្ត​នៅ​ផ្ទះ​ទាំង​អារ្មណ៍​មួម៉ៅ កាន់​តែ​ស្ត្រេស​លើស​ដើម។

អត្ថបទ​ពាក់​ព័ន្ធ៖

រក​ជំនួយ​នៅ​ពេល​យើង​មាន​អារម្មណ៍​តាន​តឹង

ចង់​សម្រាក​បន្តិច មិន​មែន​ជា​សញ្ញា​ទន់​ខ្សោយ​នោះទេ បើ​មាន​អារម្មណ៍​នឿយ​ហត់ អាច​រក​អ្នក​ផ្ទះ​ជួយ​មើល​​កូន​បន្តិច​ក៏​បាន អាច​ឲ្យ​យើង​សម្រាក ធូរ​ស្រាល​អារម្មណ៍ មិន​សូវ​មាន​សម្ពាធ​ខ្លាំង។ ត្រូវ​ចាំ​ថា ការងារ​មើល​ថែ​កូន មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទេ បើ​ហត់​ត្រូវ​តែ​សម្រាក ឲ្យ​អ្នក​ផ្សេង​ជួយ​ជំនួស​ដៃ​ខ្លះ​ទៅ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Ways to Be a Happy Stay-at-Home Mom

កំណែ​ប្រែបច្ចុប្បន្ន

23/04/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ Apr 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម