backup og meta

ហេតុអ្វីស្ត្រីពពោះគួរចាក់វ៉ាក់សាំងផ្តាសាយ? មានប្រយោជន៍អីខ្លះ?

ហេតុអ្វីស្ត្រីពពោះគួរចាក់វ៉ាក់សាំងផ្តាសាយ? មានប្រយោជន៍អីខ្លះ?

ចូល​ដល់​រដូវ​ត្រជាក់ មិន​ថា​ក្មេង ឬ​ចាស់​ទេ ងាយ​នឹង​កើត​ផ្តាសាយ។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ កាលណា​បើ​កើត​ផ្តាសាយ​ហើយ ច្បាស់​ជា​មាន​ផល​រំខាន​ដល់​ខ្លួន​ដែល​កំពុង​មាន​សុខភាព​ខ្សោយ​ស្រាប់ ហើយ​បើ​ធ្ងន់ធ្ងរ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទៀត។

តើ​ស្រ្តី​ពពោះ​គួរ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​នៅ​ពេល​ណា​ទើប​ល្អ?

បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ទោះ​ក្នុង​ត្រីមាស​ណា​ដោយ។ ម្តាយ​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ អាច​ការពា​ខ្លួន​ពី​ជំងឺ​ផ្តាសាយ​ផង ថែមទាំង​អាច​បង្ការ​កូន​ពី​ជំងឺ​គ្រុន​ផ្តាសាយ​នៅ​ ២-៣ ខែ​ប៉ុន្មាន​ខែ​ដំបូង​នៃ​ជីវិត​​របស់​ពួកគេ។

ហេតុអី​ស្ត្រី​ពពោះ​ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​ផ្តាសាយ?

CDC របស់​អាមេរិកបានបញ្ជាក់ថា ផ្តាសាយ​ងាយ​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​លើ​ស្ត្រី​ពពោះ ជាង​ស្ត្រី​ធម្មតា។ ម្យ៉ាង​វិញ​ទៀត​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ការពារ បេះដូង និង​សួត អំឡុង​ពពោះ និង​ ២ សប្តាហ៍​ក្រោយ​សម្រាល ងាយ​នឹង​ទទួល​រង​ប៉ះពាល់​ពី​ជំងឺ​ផ្តាសាយ។

កើត​ជំងឺ​ផ្តាសាយ​អំឡុង​ពពោះ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​ផង​ដែរ ដោយ​រោគ​សញ្ញា​ជំងឺ​ផ្តាសាយ​ទូទៅ​គឺ​គ្រុនក្តៅ​ដែល​អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់ជាមួយ​នឹង​ពិការ​ភាព​បំពង់​សរសៃ​ប្រសាទ និង​លទ្ធផល​មិន​ល្អ​ផ្សេង​ទៀត​សម្រាប់​ទារក​ដែល​កំពុង​លូតលាស់​ក្នុង​ផ្ទៃ។

វ៉ាក់សាំង

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/04/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ពេលពពោះម៉ាក់ៗមានសញ្ញាបែបនេះ កូនក្នុងផ្ទៃសុខភាពមិនល្អទេ

កូនក្នុងផ្ទៃអាចឆ្លង COVID-19 អត់ បើម៉ាក់ៗឈឺពេលពពោះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 28, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម